Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ធ្វើ​អនាម័យ​បរិស្ថាន​តាម​ទីលំនៅ​រៀងៗ​ខ្លួន ដើម្បី​ទប់ស្កាត់​ការបំពុល​ខ្យល់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បានរៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ មន្ត្រីរាជការ នៅតាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អាជ្ញាធរ​ភូមិ ឃុំ កងកម្លាំង​ទាំងបី​ប្រភេទ ប្រជា​ការពារ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា យុវជន​កាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ជាង ៥០០​នាក់​។​

​ពិធី​នេះ រៀបចំឡើង​កាលពី​រសៀល​ថ្ងៃ​ពុធ ទី​៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​វេទិកា​៧​មករា ដែល​ស្ថិតនៅក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក គង់ វិ​តាណ​: ដែល​អ​ញ្ជេ​ី​ញ​ជា​អធិបតី​ក្នុង​ពិធី​នេះ​មានប្រសាសន៍ថា បញ្ហា​បំពុល​ខ្យល់​ជា​បញ្ហា​ប្រឈម​មួយ​នាំអោយ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ធ្ងន់ធ្ងរ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក​ស្នើអោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ទាំងអស់ ត្រូវ​ចូលរួម​ក្នុង​ការធ្វើ​អនាម័យ បរិស្ថាន សំអាត​សំរាម​នៅ​បរិវេណ​ជុំវិញ​ផ្ទះ​រៀងៗ​ខ្លួន​ឲ្យ​បាន​ស្អាត​ល្អ ជាប្រចាំ ដើម្បី​ការរស់នៅ​មាន​សុខដុមរមនា​ទាំងអស់គ្នា​។​

​ឆ្លៀតឱកាស​នោះ លោក គង់ វិ​តាណៈ ក៏បាន​ក្រើនរំលឹក​ដល់​យុវជន​ប្អូនៗ​សិស្សានុសិស្ស ត្រូវ​នៅ​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ធ្វើខ្លួន​ជា​ពលរដ្ឋ​ល្អ ដើម្បី​ខ្លួនឯង​ផង ក្រុមគ្រួសារ និង​ជា​អ្នក​បន្ដវេន​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមជាតិ​យើង​ផង​។​

​តាមរយៈ​ទិវា​នេះ លោក វិ​តាណៈ រំពឹងថា នឹង​បង្កើន​ការចូលរួម​យល់ដឹង​អំពី សភាពការណ៍​បរិស្ថាន​ពិភពលោក បរិស្ថាន​តំបន់ នយោបាយ​បរិស្ថាន​ជាតិ ព្រមទាំង​មានការ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្លាំងក្លា តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ស្តីពី​កិច្ច​គាំពារ​បរិស្ថាន និង​ការគ្រប់គ្រង​ធនធានធម្មជាតិ ឲ្យ​មាន​និរន្តរភាព​។ ជាពិសេស​ជាង​នេះ ដើម្បី​ជំរុញ​វិស័យ​ឯកជន សហគមន៍ ចូលរួម​ជាមួយគ្នា និង​ស្វែងរក​ដំណោះស្រាយ ដែលមាន​និរន្តរភាព និង​កាត់បន្ថយ​ការបំពុល ដោយសារ​សំណល់​គ្រប់​ប្រភេទ ជាពិសេស​សំណល់​ប្លា​ស្ទិ​ច​។

​ចំណែក លោក សាមុត សុធា​រិ​ទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​ព្រះសីហនុ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ២០១៩ ក្រោម​ប្រធានបទ (​ការបំពុល​ខ្យល់​)​។ លោក​បន្តថា ព្រឹត្តិការណ៍​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​ដាស់​អារម្មណ៍​បំផុសគំនិត អប់រំ​ផ្សព្វផ្សាយ ដល់​មន្ត្រីរាជការ បុគ្គលិក កម្មករ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ សិស្ស និស្សិត ដៃគូ​សហការ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ធ្វើ​ការសំអាត​អនាម័យ​ទីក្រុង និង​ភូមិដ្ឋាន​គ្រប់​ទីកន្លែង​ឲ្យ​បាន​ស្អាត​។​

​លោក សុធា​រិ​ទ្ធ បន្តថា មិនតែប៉ុណ្ណោះ​កម្មវិធី​នេះ គឺជា​ផ្នែក​មួយ​ក្នុងការ​បំផុសស្មារតី ដល់​ប្រជាពលរដ្ឋ​គ្រ​ប់ម រូប​ឲ្យ​យល់ដឹង​កាន់តែច្បាស់ ពី​ផលប៉ះពាល់​ដែល​កើតឡើង​ពី​ការបំពុល ទៅលើ​សុខភាព និង​បរិស្ថាន​។​

​លោក​ថា កិច្ចការ​ខាងលើនេះ ធ្វើយ៉ាងណា​រួមគ្នា​ឈានទៅ កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ការបំពុល​បរិស្ថាន ឲ្យ​បាន​ផុលផុស និង​ឲ្យ​បាន​ទូលំទូលាយ​។​

​យ៉ាងនេះ​ក្តី លោក សាមុត សុធា​រិ​ទ្ធ អះអាងថា នៅ​ខេត្ដ​ព្រះសីហនុ មិនទាន់មាន​ការបំពុល​បរិស្ថាន​តាម​ខ្យល់​នោះទេ ប៉ុន្ដែ​យើង​ត្រូវ​រៀបចំ​ពិធី​នេះ ដើម្បី​ត្រៀម​បង្ការ​ទប់ស្កាត់ កុំ​ឲ្យ​កើ​តម​សនាប​ណ្រា​ឆ្នាំ​មុខៗ​៕ ដែន សីមា​

spot_img
×