Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ដែនដី​ចេញ​របាយការណ៍ពី​ការដោះស្រាយ​បញ្ហាដីធ្លី ដ៏​រុាំរ៉ៃ​

spot_img

​ភ្នំពេញ ​៖ ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ កាលពី​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩ បានចេញ​របាយការណ៍ ស្តីពី​វឌ្ឍនភាព​នៃ​ការងារ​ដីធ្លី ។ ក្រសួង​រៀបចំ​ដែនដី​បាន​បញ្ជាក់ថា គិតពី​ពេល​ចាប់ផ្ដើម រហូតដល់​ដំណាច់​ខែឧសភា​ឆ្នាំ ២០១៩ ក្រសួង​ចេញ​ប័ណ្ណកម្មសិទ្ធិ​បាន​ចំនួន 5224248 ប័ណ្ណ​ស្នើ​៧៤,៦៣% នៃ​ក្បាលដី​ប៉ាន់ស្មាន​សរុប ៧ លាន​ក្បាលដី​។​

​ក្រសួង​ដដែល​ក៏បាន​លើកឡើង ពី​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី ដោយ​ក្នុងនោះ ករណី​វិវាទ​សរុប ដែល​ប្រជាពលរដ្ឋ ដាក់ពាក្យ​បណ្ដឹង​ទាំង​នៅ​អាជ្ញាធរ​ជាតិ នៅ​គណៈកម្មការ​សុរិយោដី និង​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ មាន​ចំនួន ១១៩៩៤​ករណី ក្នុង​នោះបាន​ដោះស្រាយ​ចប់​ចំនួន ៩៨៧១​ករណី​នឹង​កំពុង​ដោះស្រាយ​ចំនួន​២១២៣​ករណី​។​

​ការដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​ក្នុង​នៅ​ខេត្តកោះកុង គឺ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​នៅ​ខេត្តកោះកុង​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ចំនួន ៣ គឺ​ក្រុមហ៊ុន koh kong plantation ក្រុមហ៊ុន koh kong sugar industry និង​ក្រុមហ៊ុន​ហេង​ហ៊ុយ​អភិវឌ្ឍន៍​។ ការដោះស្រាយ​វិវាទ​បានបញ្ចប់​ជា​ស្ថាពរ ជូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ទាំង 986 គ្រួសារ ក្នុងនោះ​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ ១៧៥ គ្រួសារ​ទទួលបាន​ដី​ទំហំ ៣ ហិច​តា​និង​ថវិកា ២៥០០ ដុល្លារ ​ក្នុង​មួយ​គ្រួសារ​ស្ថិតនៅ​ឃុំ​ដង​ពែង ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល និង​ឃុំ​កណ្ដាល ស្រុក​បុ​ទុម​សាគរ​។ ក្រុម​ប្រជាពលរដ្ឋ ២០០ គ្រួសារ​ទទួលបាន​ដី​ទំហំ ១,៥​ហិកតា ក្នុង​មួយ​គ្រួសារ ស្ថិតនៅ​ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល​។ ក្រុម​ប្រជាពលរដ្ឋ ៥៨៥ គ្រួសារ​ទទួលបាន​ថវិកា ៣០០០ដុល្លារ និង​ដី​ទំហំ ២ ហិកតា ក្នុង​មួយ​គ្រួសារ ស្ថិតនៅ​ឃុំ​ដង​ពែង និង​ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល និង​ឃុំ​កណ្ដាល ស្រុក​បុ​ទុម​សាគរ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ចំនួន ៣៣ ​គ្រួសារ មិនអាច​កំណត់​អត្តសញ្ញាណ​បាន​។ បាទ​ដោះស្រាយ​បញ្ចប់​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ២៦ គ្រួសារ ដែលមាន​ទំនាស់​ជាមួយ ក្រុមហ៊ុន​ហេង​ហ៊ុយ​អភិវឌ្ឍន៍​។​

​បច្ចុប្បន្ន​ក្រសួង​កំពុងដំណើរការ​នីតិវិធី​ចេញ​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ តែ​ទទួលបាន​ដំណោះស្រាយ​ខាងលើ នឹង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​សម្រេចបាន​ដូចខាងក្រោម គឺ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ក្រុម​ប្រជាពលរដ្ឋ ៧៥ គ្រួសារ បាន​ចំនួន ១៨២ ក្បាលដី លើ​ចំនួន ១៨៥ ក្បាលដី​។ ចេញ​ប័ណ្ណកម្មសិទ្ធិ ជូន​ក្រុម​ប្រជាពលរដ្ឋ ២០០ គ្រួ​សារបាន​ចំនួន ១៧៣ ក្បាលដី លើ​ចំនួន ២០៧ ក្បាលដី​។ បាន​ឈូសឆាយ​ធ្វើ​ផ្លូវ​ចំនួន ៣ ខ្សែ​ប្រវែង ៩៣០០ ម៉ែត្រ នៅក្នុង​ទីតាំង​ដី ដែល​បាន​ផ្ដល់ជូន​ក្រុម​ប្រជាពលរដ្ឋ ៥៨៥ គ្រួសារ និង​បាន​វាស់វែង​រួច​ក្បាលដី​ចំនួន ២២៤ ក្បាលដី​។​

​ចំណែក​នៅ​ខេត្តកំពង់ស្ពឺ ក្រុមហ៊ុន​ចំនួន ៣ មានការ​ពាក់ព័ន្ធ​នឹង​វិវាទ ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ស្ករស នាំចេញ រួមមាន ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​រ ក្រុមហ៊ុន​កំពង់ស្ពឺ​ស៊ូ​ហ្គើ​រ និង​ក្រុមហ៊ុន​កំពង់ស្ពឺ​ផ្លេ​ន​ថេ​សិន ។ ក្រុមការងារ​ទទួលបាន​ចេញ​សលាក​ប​ត្រ​ចំនួន ៣៣៤៩ សាលា​កប​ត្រ​។ គិត​ត្រឹម​ខែឧសភា ឆ្នាំ ២០១៩ នេះ បាន​ដោះស្រាយ​បញ្ចប់ បាន​ចំនួន ២០៣ គ្រួសារ ជាមួយនេះ បាន​សម្របសម្រួល​រួច ជាមួយ​ប្រជាពលរដ្ឋ​ចំនួន 30​គ្រួសារ និង​កំពុង​សម្របសម្រួល ជាមួយ​ភាគី​ក្រុមហ៊ុន​។ ចំពោះ​សាលា​កប​ត្រ ដែល​នៅ​សេសសល់ ក្រុមការងារ​កំពុង​បន្ត​ពិនិត្យ​សិក្សា​។

​រីឯ​នៅ​ខេត្តព្រះវិហារ​វិញ ក្រុមហ៊ុន​ចំនួន 5 មានការ​ពាក់ព័ន្ធ នឹង​វិវាទ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ ហើយ​ប្រជាពលរដ្ឋ​ចំនួន 287 គ្រួសារ បានមក​បំពេញ​សាលា​កប​ត្រ​ពាក់ព័ន្ធ​នឹង​ដី​ទំហំ ១៦៤០,១៣​ហិត​តា​។ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បានធ្វើការ​សម្របសម្រួល បញ្ចប់​វិវាទ​ចំនួន 57 សាលា​កប​ត្រ និង​ច្រានចោល​ចំនួន 230 សាលា​កប​ត្រ​។ ជនជាតិដើម​ភាគតិច​ចំនួន 3 សហគមន៍ នៅ​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​តវ៉ា​សុំ​ចុះបញ្ជី​ដី ទំហំ​ប្រមាណ​២៨០០០​ហិកតា ដែល​អាច​ចាត់ចែង​ជូន​បាន ដោយ​ជាន់​លើដី​ដែនជម្រកសត្វព្រៃ​ដី របស់​ប្រជាពលរដ្ឋ ដែល​បាន​ចុះ​បញ្ជីចេញ​ប័ណ្ណកម្មសិទ្ធិ​រួច ដីឯកជន​របស់​រដ្ឋ ដែល​បាន​ចុះបញ្ជី​រួច និង​ផ្ដល់​សិទ្ធិ​សម្បទាន​ដី​សេដ្ឋកិច្ច ជូន​ក្រុមហ៊ុន​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ តំបន់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​តំបន់​រដ្ឋបាល ដូចជា សាលាឃុំ ការិយាល័យ​ជំនាញ​ជុំវិញ​ស្រុក ជាដើម​។​

​ក្រសួង​រៀបចំ​ដែនដី ក៏​លើកឡើង​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​ចំនួន 3 និង​បានប្រគល់​ដី​ជូន​រដ្ឋ​វិញ តាម​លិខិត​លេខ 283 សជណ ចុះ​ថ្ងៃទី 13 ខែមីនា​ឆ្នាំ 2015 របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​។ ដោះស្រាយ​បានបញ្ចប់​ជា​ស្ថាពរ ជូន​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​ចំនួន 412 គ្រួសារ ដោយ​ផ្ដល់ជូន​ដី​សម្បទាន​សង្គមកិច្ច សរុប​ទំហំ​១០២៨,៣៧​ហិកតា ក្នុងនោះ​ទំហំ 824 ហិកតា សម្រាប់​បែងចែក​ឡូត៍ និង​ទំហំ​២០៤,៣៧ ហិកតា សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ស្ថិតនៅ​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង​។ ប្រជាពលរដ្ឋ​ចំនួន 385 គ្រួសារ បានមក​ចាប់ឆ្នោត ទទួលយក​ដី​រួច នៅសល់ 28​គ្រួសារ​ទៀត មិនអាច​កំណត់​អត្ត​សញ្ញា​បាន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×