Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​មុខសញ្ញា​សង្ស័យ និង​ជា​មេក្លោង ករណី​ជួញដូរ​សារធាតុ​ញៀន ចំនួន ៦​នាក់​

spot_img

កំពង់ស្ពឺ ៖ ​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​មុខសញ្ញា​សង្ស័យ និង​ជា​មេក្លោង​ពាក់ព័ន្ធ​ករណី​ជួញដូរ សារធាតុ​ញៀន​ខុសច្បាប់ នៅក្នុង​ទឹកដី​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ចំនួន ៦​នាក់ ។​

​កាលពី​វេលា​ម៉ោង ១៤និង៣០​នាទី ថ្ងៃទី​០៥ ខែមិ ថុ​នា ឆ្នាំ​២០១៩ ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ការិយាល័យ​ក​៩​បង្ក្រាប មុខសញ្ញា​ជួញដូរ​គ្រឿងញៀន (​មេក្លោង​) នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ឃាត់​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​បាន​ចំនួន ៦​នាក់ ប្រុស ៖ ១-​ឈ្មោះ សោម សាវ័ន្ត​(​តឿ​) ប្រុស អាយុ ៣៣​ឆ្នាំ​ម្ចាស់ផ្ទះ ២-​ឈ្មោះ ឈៀង នី​ន ប្រុស អាយុ​៣១ ឆ្នាំ នៅ​ភូមិ​ចំ​បក់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ៣-​ឈ្មោះ វ៉ាន់ សុ​ភក្តិ ប្រុស អាយុ ៣៨​ឆ្នាំ នៅ​ភូមិ​ថ្លុក​ឈើទាល សង្កាត់​សុ​ព័រ​ទេព ក្រុង ច្បារមន ៤-​ឈ្មោះ ប៊ុន ប៉ូ​ឡុង ប្រុស អាយុ ២៥​ឆ្នាំ នៅ​ភូមិ​ត្រាច​ជ្រុំ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ៥-​ឈ្មោះ ហឿន ឬ​ទ្ធី ប្រុស អាយុ ២១​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ ឃុំ​រលាំង គ្រើល ស្រុក​សំរោង​ទង ៦-​ឈ្មោះ ជួន យី ប្រុស អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​។​

​តាម​ការអះអាង​របស់​មន្ដ្រី​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​បាន​បញ្ជាក់​អោយ​ដឹងថា​មុខសញ្ញា​សង្ស័យ​ទាំង ៦​នាក់ មាន​មុខសញ្ញា​ម្នាក់​ជា​មុខសញ្ញា​ចាស់​ដែល​ជា​មេក្លោង ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ គឺ​សមត្ថកិច្ច​ធ្វើការ​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ០១ ថង់​, ជញ្ជីង​ថ្លឹង ០១ គ្រឿង . ដាវ​២ . ម៉ូតូ​ចម្រុះ ០៨ គ្រឿង​.​រថយន្ដ ០១​គ្រឿង , មាន់​ជល់​ចិញ្ចឹម​ទុក ចំនួន ៧១ ក្បាល​,​រួម​នឹង​ឧបករណ៍​សម្រាប់​ប្រើប្រាស់ វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនធំ​។​

​កិច្ចប្រតិបត្តិការ​ដោយ​មាន​ការសម្របសម្រួល​ពី​លោក ជំទាវ ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ បានសំរេច​អនុញ្ញាតិ ឲ្យ​យក​វត្ថុតាង​រួមមាន ម៉ូតូ​ចំរុះ​ម៉ាក ០៨ គ្រឿង​និង​សត្វ​មាន់​ជល់​៧១ ក្បាល​យក​មក​រក្សាទុក​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ ចំណែក​ជនសង្ស័យ ៥​នាក់ បញ្ជូន​មក​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដើ​ម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ​ឈ្មោះ សោម សាវ័ន្ត​(​តឿ )​ជា​មេក្លោង​ត្រូវបញ្ជូន ទៅកាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដេី​ម្បី​បន្ដ​នីតិវិធី​៕​ ដោយ ៖ កូឡាប

spot_img
×