Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Huawei ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​បច្ចេកវិទ្យា 5G នៅ​រុស្សី​

spot_img

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន Huawei នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ក្រុមហ៊ុន​ទូ​រគ​នាគ​មន៍​រុស្សី MTS ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា 5G ក្នុង​ប្រទេស​រុស្សី​នៅ​ឆ្នាំ​ខាងមុខ​។​

​កិច្ចព្រមព្រៀង​ត្រូវ​បាន​ចុះហត្ថលេខា​ក្រៅ​កិច្ចប្រជុំ រវាង​មេដឹកនាំ​ចិន Xi Jinping និង​មេដឹកនាំ​រុស្សី​
Vladimir Putin នៅ​ទីក្រុង​មូ​ស្គូ​។​

​បើតាម​សេចក្តីប្រកាស​របស់ MTS បច្ចេកវិទ្យា​នោះ​នឹង​លេខ​ខ្លួន​ឡើង​ក្នុង​ប្រទេស​រុស្សី​ចន្លោះ​ឆ្នាំ ២០១៩ និង ២០២០​។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន Huawei ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ បាន​ជួប​ព្យុះ​ភ្លៀង​ជាខ្លាំង ក្រោយពេល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​មិន​ឲ្យ​ក្រុមហ៊ុន​អាមេរិចទាំង​អស់ល​ក់​បច្ចេកវិទ្យា​ទៅ​អោយ​ក្រុមហ៊ុន​ចិន​មួយ​នោះ ដោយ​មាន​ការសង្ស័យ​ពី​ការធ្វើ​ចារកម្ម​របស់​ទីក្រុង​ប៉េកាំង​។​

​ក្រុមហ៊ុន​ធំៗ​របស់​អា​មេ​រិច​បាន​ដកខ្លួន​ចេញពី Huawei រួម​មាន​ក្រុមហ៊ុន Google ជាដើម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×