Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូ​អា​មេ​រិច​ម្នាក់ ត្រូវបាន​គេ​បណ្តេញចេញ ដោយសារ​ស្នើ​ឲ្យ​លោកត្រាំ បណ្តេញ​សិស្ស​អន្តោប្រវេសន៍​គ្មាន​ឯកសារ​គ្រប់គ្រាន់ មក​ពី​មិច​ស៊ិច​

spot_img

​អ្នក​គ្រូបង្រៀន​នៅ​វិទ្យាល័យ​មួយ​ស្ថិត​ក្នុង​រដ្ឋ តិច​សាស ដែល​បាន​បង្ហោះ​សារ​ប្រឆាំងនឹង​ជនអន្តោប្រវេសន៍ ត្រូវបាន​គេ​បណ្តេញចេញ ក្រោយ​ពេល​គាត់​បាន​ស្នើសុំ​ឲ្យ​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បណ្តេញ​សិស្សសាលា​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។​

​អ្នកគ្រូ​នោះ​មានឈ្មោះ​ថា Georgia Clark​។ គាត់​បាន​បង្ហោះ​សារ​ជាច្រើន​នៅលើ Twiter ដូច្នេះ​ថា “​សម្រាប់​នៅ​សាលា Fort Worth Independent Schoo មាន​សិស្ស​ខុស​ច្បាប់​ជាច្រើន​មកពី​ប្រទេស មិច​ស៊ិច​”​។​

​អ្នកគ្រូ​ថ្លែង​ទៀតថា “​ខ្ញុំ​ពិត​ត្រូវការ​ឲ្យគេ​ទាក់ទងមក​ទីនេះ ដើម្បី​ឲ្យមាន​អ្នក​ស៊ើបអង្កេត និង​ដកចេញ​សិស្ស​ខុសច្បាប់​អោយអស់​ចេញពី​ប្រព័ន្ធ​សាលា​សាធារណៈ​”​។​

​ជុំវិញ​ការ​ថ្លែង​ប្រឆាំងនឹង​សិស្ស​អន្តោប្រវេសន៍​បែប​នោះ សមាជិក​ក្រុមប្រឹក្សា​សាលា​បាន​សំដែង​ការប្រឆាំង​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​បង្ហោះ​របស់​អ្នកគ្រូ ហើយ​ក្រុមប្រឹក្សា​សាលា​បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន​ដ​កគាត់​ចេញពី​សាលា​តែ​ម្តង​។​

​សូមបញ្ជាក់​ថា អ្នកគ្រូ Georgia Clark បាន​បង្រៀន​នៅ​វិទ្យាល័យ​នោះ​ចាប់តាំងពី​ឆ្នាំ ១៩៩៨​មក​ម្លេះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×