Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ​ថវិកា ៤០​លាន​រៀល ជូន​កងកម្លាំង​នគរបាល ដែល​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនល្មើស​សម្លាប់​កុមារា​កុមារី​ពីរ​នាក់ នៅ​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រធាន​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី​, ស្ពីដ​បូ​ត កម្ពុជា (GTVC, Cambodia) គឺ​លោក​ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា លោក​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៤០​លាន​រៀល ជូន​ដល់​កងកម្លាំង​នគរបាល ដែល​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប និង​ចាប់ខ្លួន​ជនល្មើស​រំលោភ​សម្លាប់​កុមារា​-​កុមារី​ពីរ​នាក់​បងប្អូន​បង្កើត នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​លោក​ឧកញ៉ា​បន្តថា ថវិកា​ទាំងនេះ លោក​បាន​នាំយក​ទៅ​ប្រគល់​ជូន​តាមរយៈ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩ ដែល​ជា​ការលើកទឹកចិត្ត ចំពោះ​កងកម្លាំង​ដែល​បាន​ខិតខំ​ធ្វើការ​ខាងលើនេះ​ដោយ​យកចិត្តទុកដាក់ ហើយ​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​កុមារ​រងគ្រោះ ដោយ​មិន​ទុក​ឲ្យ​ន​ល្មើស​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​បានឡើយ​។​

​សូមបញ្ជាក់​ថា ជនល្មើស​ដែល​បានសម្លាប់​កុមារា​-​កុមារី​ពីរ​នាក់​បងប្អូន បង្កើត​ខាងលើនេះ បច្ចុប្បន្ន​កំពុង​ត្រូវបាន​តុលាការ​សម្រេច​ចេញ​ដីកាឃុំខ្លួ​ន​បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​នេះ ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ធំៗ​។ បទ​ចោទ​នេះ អាច​ឲ្យ​ជនល្មើ​សរូបនេះ ជាប់​ពន្ធនាគារ​អស់​មួយជីវិត នៅក្រោយពេល​ដែល​ចៅក្រម​ជម្រះ​ក្តី​តាម​នីតិវិធី​ផ្លូវច្បាប់​នា​ថ្ងៃ​ខាង​មុខ​៕ ដែន សីមា​

spot_img
×