Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ពាណិជ្ជកម្ម បន្ត​ចុះ​ទម្លាក់​ស្លាក​យីហោ​អាជីវកម្ម​អត់​ច្បាប់​របស់​ជនបរទេស ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​

spot_img

​ប៉ៃលិន​៖ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក វ៉េង សុធី បាន​បន្ត​ដឹកនាំ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទម្លាក់​ស្លាក​យីហោ​អាជីវកម្ម​អត់​ច្បាប់ របស់​ជនជាតិ​ចិន​ចំនួន ២​កន្លែង​ទៀត ដែល​ទី​១ គឺជា​ភោជនីយដ្ឋាន ឈ្មោះថា «​ឌឺ ហ្គ​ដ ររ​ហ្វ វ​ល​» និង​ទី​២ គឺជា​បន​ល្បែង ឈ្មោះថា «SUPERRICH THE BEST CASINO» ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការចុះ​ទម្លាក់​ស្លាក​យីហោ​ខាងលើ បាន​ធ្វើឡើង​កាលពី​ព្រឹក​ពុធ ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម ផាន់ ចាន់ថុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន រួម​ជាមួយ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ​ជាង ៣០​រូប​។​

​នៅក្នុង​ឱកាស​នោះ លោក វ៉េង សុធី បាន​ធ្វើ​ការណែនាំ និង​ពន្យល់​ជនជាតិ​ចិន ដែល​ជា​ម្ចាស់​អាជីវ​កម្មដ្ឋាន អំពី​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម និង​ច្បាប់​ស្តីពី​ពាណិជ្ជនា​ម ព្រម​ទាំង​នីតិវិធី​ស្នើសុំ​នា​មក​រណ៍​ផ្លូវការ សម្រាប់​អាជីវកម្ម ឬ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​រដ្ឋលេខាធិការ បានឱ្យដឹង​ទៀត​ថា នៅក្រោម​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជនបរទេស​ពុំ​អាច​ធ្វើ​អាជីវកម្ម​ណា ដែល​ប៉ះពាល់​ដល់​មុខរបរ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​បាន​ឡើយ​។ លើសពីនេះ ត្រូវតែ​គោរព​នូវ​គោលការណ៍​ចំនួន ២​គឺ​៖ ទី​១ ប្រើប្រាស់​ពាក្យពេចន៍​ឱ្យបាន​ត្រឹមត្រូវ ចំពោះ​ស្លាក​យីហោ​ជា​ភាសា​ខ្មែរ និង​ទី​២ ការលើក​ស្លាក​យីហោ ត្រូវតែ​សុំច្បាប់​អនុញ្ញាត​ជាមុន​ពី​ក្រសួង​ពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ តាមរយៈ​ច្រកចេញចូល​តែមួយ​។​

​សូមជម្រាបថា តាមរយៈ​កិច្ចសហការ​ល្អ​ពី​អាជ្ញាធរខេត្ត នៅ​ក្នុង​ប្រតិបត្តិការ​លើក​នេះ មន្ត្រី​បាន​រកឃើញ​កន្លែង​ប្រកប​អាជីវកម្ម ដែល​ពុំ​មាន​ភាព​អនុលោម​ចំនួន ១៣​ទីតាំង ក្នុងនោះ​អត់​ច្បាប់ ១០​ទីតាំង ប្រើប្រាស់​ពាក្យពេចន៍​ខ្មែរ​មិន​ត្រឹមត្រូវ ២​ទីតាំង និង​បិទ​ស្លាក​តម្លៃ​ទំនិញ​ជា​រូបិយប័ណ្ណ​បរទេស ចំនួន ១​ទីតាំង​៕​ ​ដោយ​ ៖ ​កូឡាប​

spot_img
×