Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ប្រាយុទ្ធ​ត្រូវបាន​បោះឆ្នោតឲ្យ​ក្លាយជា​នាយករដ្ឋមន្ត្រី ទោះ​មិន​បាន​ឈ្នះ​ការបោះឆ្នោត​ក៏​ដោយ​

spot_img

​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបាន​បោះឆ្នោតឲ្យ​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ កាលពី​ថ្ងៃ​ពុថ​ម្សិលមិញ​នេះ ទោះ​មិន​បាន​ឈ្នះ​ការបោះឆ្នោត​ភាគច្រើន​កាលពី​ខែ​មីនា​កន្លងទៅនេះ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់ BBC នៅ​ថ្ងៃរសៀល​នេះ​។​

​អតីត​ឧត្តមសេនីយ៍ចូលនិវត្ត​ន៍​ថៃ​រូបនេះ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​បណ្តោះអាសន្ន ចាប់តាំងពី​លោក​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ទម្លាប់​អ្នកស្រី យី​ង ឡាក់ កាលពី ៥​ឆ្នាំមុន​។​

​ទោះ​មិន​បាន​ឈ្នះ​ការបោះឆ្នោត​ក៏​ដោយ ក៏​គេ​មើលឃើញ​មុន​ថា លោក ប្រាយុទ្ធ​នឹង​នៅតែ​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដដែល ខណៈ​ដែល​ក្នុង​ព្រឹទ្ធសភា​ត្រូវ​បាន​ក្តោប​ក្តាប់​ស្ទើរ​ទាំងស្រុង​ដោយ​របប​យោធា​។​

​សូមបញ្ជាក់​ថា ក្នុង​ការបោះឆ្នោត​កាលពី​ខែ​មីនា​កន្លងទៅនេះ មិន​មាន​គណបក្សនយោបាយ​ណាមួយ​ឈ្នះ​បាន​សំឡេង​ភាគច្រើន​ទេ។​

​គណបក្ស​ភឿ​ថៃ ដែល​គាំទ្រ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន បានឈ្នះ​កៅអី​ច្រើនជាងគេ​នៅក្នុង​រដ្ឋសភា ប៉ុន្តែ​ព្រឹទ្ធសភា​ទាំងមូល​ត្រូវ​បាន​តែងតាំង​ដោយ​រដ្ឋាភិបាល​យោធា ដូច្នេះ​បើ​តាម​សម្លេង​បោះឆ្នោត ដោយ​រដ្ឋសភា និង​ព្រឹទ្ធសភា គេ​មើលឃើញ​ថា លោក​ប្រយុទ្ធ​ត្រូវ​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី ទោះ​មិន​បាន​ឈ្នះ​កៅអី​ភាគច្រើន ក្នុង​រដ្ឋសភា​ក៏​ដោយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×