Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍​ដេក័រ និង​សំណង់​ស្ថាបត្យកម្ម​កម្ពុជា មក​ដល់​ជា​ថ្មី និង​ធំ​ជាង​ឆ្នាំ​មុនៗ ដោយ​ផ្តោត​លើ​ការរស់នៅ​បែប​ទំនើប​ឆ្លាត​វៃ​

spot_img

​ភ្នំពេញ ​៖ ​ទន្ទឹម​នឹង​វិស័យ​សំណង់​រីក​ដូច​ផ្សិត ពិធី​ពិព័រណ៍​ដេក័រ និង​ស្ថាបត្យកម្ម​ឆ្នាំ​២០១៩​នេះ មាន​រយៈពេល​៣​ថ្ងៃ ដោយ​មាន​ទាំង​សិក្ខាសាលា​ដ៏​ទាក់ទាញ និង​ផលិតផល​យីហោ​អន្តរជាតិ​ល្បីៗ​។​

​ពិធី​ពិព័រណ៍​ផ្នែក​ដេក័រ និង​ស្ថាបត្យកម្ម​កម្ពុជា​លើក​ទី​៤ មាន​ក្រុមហ៊ុន​អន្តរជាតិ​មក​ពី​១៩​ប្រទេស​រហូត​ដល់​ទៅ ១៨០​យីហោ​។​

​ជាមួយនឹង​ការបង្ហាញ​នូវ​សក្តានុពល​ភាព​នៃ​កំណើន​តម្រូវការ​គម្រោង​ស្នាក់នៅ​ដែល​មាន​គុណភាព​ខ្ពស់​ពី​សំណាក់​អតិថិជន​ខ្មែរ​ក្នុង​វិស័យ​អចលនទ្រព្យ និង​មាន​កំណើន​តម្រូវការ​របស់​ក្រុមហ៊ុន​ក្នុងស្រុក និង​អន្តរជាតិ​ក្នុង​ការផ្លាស់ប្តូរ​ទីតាំង​ទៅ​ការិយាល័យ​គុណភាព​កំពូល​លំដាប់​A​កាន់តែ​ច្រើន​ផង​នោះ ឆ្នាំ​២០១៩​នេះ​គឺជា​ឆ្នាំ​ដែល​បង្ហាញ​នូវ​ការរីកចម្រើន​ក្នុង​វិស័យ​នេះ​ខ្លាំង​បំផុត​។
​ពិធី​ពិព័រណ៍​ក្រុមហ៊ុន​ចម្រុះ​នេះ ត្រូវបាន​រៀបចំឡើង​ដោយ ICVeX Co., Ltd ក្នុង​កិច្ចសហការ​ជាមួយ​សមាគម​ស្ថាបត្យករ​កម្ពុជា​(CSA) នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ហើយ​រួម​មាន​ការប្រកួត ការតាំងពិព័រណ៍ ការជួបពិភាក្សា និង​កម្មវិធី​សិក្ខាសាលា​ជាច្រើន​មុខ​ជុំវិញ​ស្នាដៃ​ដែល​ប៉ិនប្រសព្វ​បំផុត​ក្នុង​ការច្នៃ​វិស័យ​ស្ថាបត្យកម្ម និង​ទីក្រុង​ឆ្លាត​វៃ​។​

​ជាមួយ​នឹង​ការបើក​សម្ភោ​ធ​ដ៏​ធំ​កក្រើក នៅ​ថ្ងៃ​ទី 6 ខែ​មិថុនា​នៅ កោះ​ពេជ្រ ក្រោម​អធិបតីភាព​លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។ លោក​បាន​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​សម្ភោ​ធ​កាលពី​ពេល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បន្ទាប់មក​មាន លោក ស៊ិន សុជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា និង​រួម​មាន​ទាំង​លោក ឈី​ណា​គីត វី​ផា​វា​គីត ដែល​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​រៀបចំ​ពិធី​នេះ​ឈ្មោះ ICVeX Co., Ltd​។​

​លោក ស៊ិន សុជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា បាន​ថ្លែងថា បច្ចុប្បន្ន​វិស័យ ស្ថាបត្យកម្ម​តុបតែង​និង​សំណង់ នៅ​ប្រទេស​កម្ពុជា​កំពុង​មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​និង​តាម​បណ្ដា​ក្រុង​សំខាន់ៗ​អាគារ​ការិយាល័យ ធ្វើការ​សណ្ឋាគារ​ប្រណីត​អាគារ​លក់ដូរ​ទំនិញ​អគារ​លំនៅដ្ឋាន​និង​បុរី​លំនៅដ្ឋាន​ធំៗ​យ៉ាងច្រើន​កំពុង​សាងសង់ឡើង​។ បើ​តាម​ត្រង់​ន័យ​របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បានបង្ហាញ​ថា​បើ​គិត​ត្រឹម​ខែ​មីនា​ឆ្នាំ 2019 សំណង់​ទូទាំង​ប្រទេស​កម្ពុជា​មាន​រហូតដល់ 429 គម្រោង​ដែល​មាន​ក្រឡា​ផ្ទៃ​គិត 65 ម៉ឺន​ម៉ែត្រការ៉េ​នឹង​មាន​ទុន​វិនិយោគ​សរុប 318 លាន​ដុល្លារ​។ ក្នុង​ចំណោម​គម្រោង​សាងសង់​ទាំងនោះ គម្រោង​មួយចំនួន​ធំ​ត្រូវបាន​ផ្ដល់​សេវាកម្ម​សិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម​វិស្វកម្ម​និង​សាងសង់​ដោយ​អ្នកបច្ចេកទេស​។

«​ក្រោយពី​ទទួលបាន​ជោគជ័យ​កាលពី​ឆ្នាំមុនៗ​កន្លងទៅ​ហើយ​ក្តី យើង​មានក្តី​សោមនស្ស​យ៉ាងខ្លាំង​ក្នុងការ​ត្រឡប់​មក​វិញ​ម្តង​ទៀត​សម្រាប់​ឆ្នាំ​ទី​៤​នេះ ក្រោម​ប្រធានបទ​៖ «​ការ​រចនា​សម្រាប់​ការិយាល័យ និង​លំនៅដ្ឋាន​កាន់តែ​ល្អប្រសើរ​។​» លោក ឈី​ណាគិត បាន​ថ្លែង​បន្តទៀតថា​៖ «​យើង​ជឿជាក់ថា​វា​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​មនុស្ស​យើង​ក្នុង​ការទទួល​បាន​បទ​ពិសោធន៍​រស់នៅ និង​ធ្វើការ​ប្រកបដោយ​ផា​សុកភាព និង​មាន​បរិស្ថាន​ជុំវិញ​ល្អ​។​»

​លោក ឡៅ ទិព្វ​សីហា បាន​មានប្រសាសន៍ថា ការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ឡើង​ស្រប​ពេល​ដែល​វិស័យ​សំណង់​និង​ស្ថាបត្យកម្ម​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​យ៉ាង​កំហុស ហើយក៏​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ដែល​មាន​វិជ្ជាជីវៈ​ជា​វិស្វករ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ទាំងឡាយ​និង​អ្នកជំនាញ​ការបរទេស​ដែល​មកពី​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​និង​ពិភពលោក​។ ពិព័រណ៍​នេះ​នេះ​នឹង​ឆ្លើយតប​ទៅ​ហ្នឹង​អ្នកលក់​សម្ភារ​សំណង់​ក្នុង​ទីផ្សារ​សំណង់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ​រីកលូតលាស់​ដ៏​ឆាប់រហ័ស​។ លោក​បាន​ទទួល​ថា​ក្នុង​ឆ្នាំ 2018 ពាក់ព័ន្ធ​នឹង​វិស័យ​វិនិយោគ​និង​សំណង់​មាន​ទំហំ​ប្រហាក់ប្រហែល 5755 លាន​ដុល្លារ​អាមេរិក​បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ 2017 គឺ​មាន​ការកើនឡើង ២៥,៥៥%​នៃ​ទុនវិនិយោគ​។ តម្លៃ​ក្នុង​រយៈពេល 4 ខែ​ដើមឆ្នាំ 2019 ទុន​វិនិយោគ​វិស័យ​សំណង់​មាន​ប្រមាណ 2740 លាន​ដុល្លារ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ 2018 គឺ​មាន​កំណើន​ទុនវិនិយោគ ជាង​៦៧%​។ ជាមួយគ្នានេះ​ការ​បោះទុន​វិនិយោគ​របស់​វិស័យ​ឯកជន​បរទេ​សគិត​ចាប់ពី​ឆ្នាំ 2000 រហូតដល់ 4 ខែ​ដើមឆ្នាំ 2019 មាន​ចំនួន 395 គម្រោង​ដោយ​មាន​ទុន​វិនិយោគ​ប្រមាណ 5615 លាន​ដុល្លារ​ក្នុង​ចំណោម​អ្នក​វិនិយោគ​មក​ពី​បរទេស​ចំនួន 21 ប្រទេស​។ ក្នុង​រយៈពេល 20​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​មាន​កំណើន​វិនិយោគ​ប្រមាណ​ជា 7 ភាគរយ​ជា​រៀងរាល់ឆ្នាំ ស្រប​ពេល​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព​ស្ថេរភាព នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​។ វិស័យ​ស្ថាបត្យកម្ម​និង​សំណង់​មាន​ការពាក់ព័ន្ធ​និង​ក្រុមហ៊ុន​សិក្សា​គំរោង​ប្លង់​និង​សាងសង់​បច្ចុប្បន្ន​ក្រសួង​រៀបចំ​ដែនដី​បាន​ចុះបញ្ជី​ដែលមាន​សុពលភាព​ចំនួន 975 ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​សិក្សា​គំរោង​ប្លង់​ក្នុងស្រុក​មក​ពី​ក្រៅ​ប្រទេស​ចំនួន 46 ក្រុមហ៊ុន​សាងសង់​បរទេស​និង​ក្នុង​ស្រុក 929​។

​នា​ពេល​រសៀល​ក្នុង​ថ្ងៃ​បើក​សម្ភោ​ធ​ដំបូង​នោះ មាន​ការរៀបចំ​នូវ​ការប្រកួត​រចនា​របស់​និស្សិត ដែល​រៀបចំ​ដោយ​សមាគម​ស្ថាបត្យករ​កម្ពុជា និង​បាន​ទទួល​ស្វាគមន៍​ចូលរួម​ដោយ​ក្រុម​អ្នក​រចនា​ម៉ូត​ចំនួន​៦​ក្រុម​ក្នុង​ការធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ «​ទីក្រុង និង​ជីវិត​» ហើយ​បាន​វាយតម្លៃ និង​កាត់សេចក្តី​ដោយ​គណៈកម្មការ​ដែល​មាន​សមាជិក​សុទ្ធតែជា​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​។ ម្ចាស់​ជ័យលាភី​ពី​ការប្រកួត​នេះ​ត្រូវបាន​ទទួលស្គាល់ និង​បាន​ទទួល​រង្វាន់​ក្នុង​កម្មវិធី​បណ្តា​ញ​ពាណិជ្ជករ​នា​ពេល​ល្ងាច និង​ប្រគល់​ដោយ​អ្នកតំណាង​មក​ពី​ក្រុមហ៊ុន​សហការ​ឧបត្ថម្ភ​ផ្លូវការ​គឺ Kohler និង​សមាគម​ស្ថាបត្យករ​កម្ពុជា​។​

​គំរូទីក្រុង​ឆ្លាត​វៃ និង​ការ​រចនា​ម៉ូត​បានទទួល​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកចូលរួម​ក្នុង​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣​នៃ​កម្មវិធី​ប្រចាំ​ឆ្នាំ​នេះ​។ វាគ្មិន​កិត្តិយស​ល្បីៗ និង​អ្នកតំណាង​ពី​ក្រុមហ៊ុន​សហការ​ឧបត្ថម្ភ​រួមមាន Jotun, Formica និង L&E បាន​បញ្ចូន​អ្នកជំនាញ​របស់ខ្លួន​ឲ្យមក​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​សិក្ខាសាលា​រយៈពេល​មួយ​ម៉ោង​ដើម្បី​ចែករំលែក​បទពិសោធន៍ ចំណេះដឹង និង​ជូនដំណឹង​ដល់​សិក្ខាកាម​ដែល​សុទ្ធតែ​ជា​អ្នកជំនាញ និង​អតិថិជន​។ កម្មវិធី​រយៈពេល​៣​ថ្ងៃនេះ​បាន​បញ្ចប់​ដោយ​កម្ម​វិធី​សិក្ខាសាលា​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ដែល​មាន​រយៈពេល​២​ម៉ោង ក្រោម​ចំណងជើង​ថា​៖ «​ស្ថាបត្យកម្ម​ឆ្លាត​បង្កើត​ទីក្រុង​ឆ្លាត​» រៀបចំឡើង​ដោយ​សមាគម​ស្ថាបត្យករ​កម្ពុជា​។​

​ចាប់តាំងពី​ការចាប់បដិសន្ធិ​ដំបូងបង្អស់​កាលពី​ឆ្នាំ​២០១៦ ពិធី​ពិព័រណ៍​ផ្នែក​ដេក័រ និង​ស្ថាបត្យកម្ម​កម្ពុជា​នេះ​បាន​ទទួល​នូវ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​ចូលរួម​ពិព័រណ៍ និង​ភ្ញៀវកិត្តិយស​។ តំណាង​មកពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​សំណង់ និង​អាគារ​បានមក​ចូលរួម​ជា​ថ្មី​ម្តងទៀត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ឆ្នាំ​នេះ​ រួមមាន​ទាំង​ក្រុមហ៊ុន​មក​ពី​អាស៊ី ឥណ្ឌា អ៊ីតាលី ហូ​ឡង់ ណ័​រវេស សហរដ្ឋអាមេរិក ស្វីស និង​ប្រទេស​ជាច្រើន​ទៀត ​។​

​ពិធី​ពិព័រណ៍​ផ្នែក​ដេក័រ និង​ស្ថាបត្យកម្ម​កម្ពុជា ត្រូវបាន​គាំទ្រ​ជា​ផ្លូវការ​ដោយ​ក្រសួង​ពាណិជ្ជកម្ម សភាពាណិជ្ជកម្ម​កម្ពុជា និង​គណៈ​ស្ថាបត្យករ​កម្ពុជា​។ ក្រៅ​ពី​ម្ចាស់​ឧបត្ថម្ភ​ផ្លូវការ​ជាច្រើន​ខាងលើ ពិធី​ពិព័រណ៍​នេះ​ក៏​ត្រូវបាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ល្បីៗ​ជាច្រើន​ទៀត​ដូចជា Jotun អ្នក​ឧបត្ថម្ភ​ផ្នែក​ដេក័រ​, Architect ’19, K Supply, L&E, TOA Construction, Brandex Directory, ទស្សនា​វ​ដ្តី​អចលនទ្រព្យ និង​សំណង់​, Digital Pages និង Southeast Asia Globe៕​ ដោយ​៖​កូឡាប​

spot_img
×