Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជា​ឲ្យ​ស្នងកា​ររាជធានី​-​ខេត្ត តាម​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ដើរ​បោកប្រាក់គេ ដើម្បី​រត់​ការ​ចូល​ក្របខ័ណ្ឌ​មន្ដ្រីនគរបាល​ជាតិ​

spot_img

​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាលកំពុងតែតាមស្រាវជ្រាវ និងស្វែងរកបុគ្គល​ម្នាក់​ក្លែងបន្លំជានគរបាលពាក់ព័ន្ធការបោកប្រា​ស់ ឬយក​លុយរត់ការចូលក្របខ័ណ្ឌនគរបាល ដើម្បីធ្វើការឃាត់ខ្លួន និងសាកសួរ បន្ត ។​

​អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពី​ថ្ងៃ​ទី​៥ ​មិថុនា សេចក្តីបំភ្លឺរបស់​បាន​លើកឡើង​ថា “អែ​កតាមការស្រាវជ្រាវ និង ត្រួតពិនិត្យរួចមកបុគ្គលឈ្មោះ ឆាយ ឆ​ដា ដែលប្រើឯកសណ្ឋាននគរបាល និងត្រូវបានបណ្តាញសង្គមចុះផ្សាយថា ពាក់ព័ន្ធការបោក ប្រា​ស់ឬយកលុយ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលនោះ មិនស្ថិតក្នុងក្របខ័ណ្ឌនគរបាលជាតិនោះទេ ។ បុគ្គលនេះគឺជាមនុស្ស​ក្លែងបន្លំជានគរបាល ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវ និងស្វែងរកបុគ្គលនេះដើម្បីធ្វើការឃាត់ខ្លួន និងសាកសួរបន្ត “​។​

​នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​ស្នងកា​ររាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​ស្រាវជ្រាវ​ជាបន្ទាន់ និង​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ដើរ​បោក​ប្រាក់​ប្រជាពលរដ្ឋ ដើម្បី​រត់​ការ​ចូល​ក្របខ័ណ្ឌ​មន្ដ្រីនគរបាល​ជាតិ ដោយ​មិនបាច់​ឆ្លងកាត់​ការប្រឡង​ជ្រើសរើស​នោះ​ឡើយ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏​បាន​ស្រាវជ្រាវ​ដូច​គ្នា​ផង​ដែរ ទៅលើ​បុគ្គល​រូបនោះ ដែល​មាន​រូបថត​ពាក់​ឯ​កស​ណ្ឋា​នគរបាលជាតិ​ដែរនោះ គឺ​មិន​មាន​ឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​មន្ដ្រីនគរបាល​ជាតិ​នោះទេ​។​

​មន្ដ្រីនគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ​បានឲ្យដឹងថា «​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ បាន​ដាក់​បទបញ្ជា​ឲ្យ​ស្នងកា​ររាជធានី​-​ខេត្ត ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ថា រើស​ក្របខ័ណ្ឌ​ចូល​ប៉ូលីស​យកលុយ​។ ឥឡូវ​ខាង​បុគ្គលិក​ត្រួតពិនិត្យ​ទៅ​ឈ្មោះ​នេះ មិន​មាន​ក្នុង​ក្របខ័ណ្ឌ​ប៉ូលីស​នោះទេ ដូច្នេះ​គ្រប់​ស្នងការ​ទាំងអស់​ត្រូវ​ស្រាវជ្រាវ​រក ហើយ​ឃាត់ខ្លួន​ជាបន្ទាន់​»​។​

​យ៉ាងណាក៏ដោយ បុគ្គល​ដែល​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បញ្ជា​ឲ្យ​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជា​បន្ទាន់​នោះ ត្រូវបាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទម្លាយ​ថា មានឈ្មោះ ឆាយ ឆ​ដា និង​ប្រើប្រាស់​គណនី Facebook ឈ្មោះ Chhay Chorda ប៉ុន្ដែ​គេ​មិន​បាន​បញ្ជាក់ថា បុគ្គល​រូបនេះ​មាន​ទីលំនៅ​នៅ​កន្លែង​ណា​នោះទេ​៕​ ដោយ​៖​កូឡាប​

 

spot_img
×