Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញ​លួច​ដឹក​សត្វ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចូល​មក​ទៀត​ហើយ ​មុខ​ដដែល​ៗ

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ឆ្លងដែន​ចូល​តាម​ច្រករបៀង ​មក​​ស្រុក​ស្វាយជ្រំ ​ត្រូវ​ក្រុម​ច​ល័ត នៃ​ការិយាល័យ​ផលិតកម្ម​ និង​ប​សុ​ព្យាល​មន្ទីរ​កសិកម្ម​ខេត្ត ​បង្ក្រាប​បាន​ចំនួន ​២០ ​ក្បាល​ ។​ ករណី​បង្ក្រាប​នេះ​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥​ ខែ​មិថុនា​ ឆ្នាំ​២០១៩ ​នៅត្រង់​ចំណុច​ភូមិ​អង្គាស​ដី​ ឃុំ​តា​សួស ​ស្រុក​ស្វាយជ្រំ​។​

​បើ​តាម​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​បានឲ្យដឹងថា ក្រុម​ច​ល​ត្រ​ត្រួតពិនិត្យ​ទប់ស្កាត់​ចរាចរណ៍​សត្វ​ខុសច្បាប់ របស់​ការិយាលយ័​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​ដឹកនាំ​ដោយ​លោក​ប៉ែន ចាន់​ធី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ស្វាយរៀង​បាន​ល្បាត​ស្ទាក់​ចាប់​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង ​ពាក់​ស្លាក​លេខ កំពង់ចាម 2 A 4379 ដឹក​ជ្រូក​រស់​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ចំនួន​ ២០ ​ក្បាល ​នៅ​ត្រង់​ចំណុច​ភូមិ​អង្គាស​ដី​ ឃុំតា​សួស ​ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង ​វត្ថុតាង​នឹង​សត្វ​បាន​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​ ដើម្បី​អនុវត្ត​តាម​និតិ​វិធី​នៃ​ច្បាប់​។​

​លោក ប៉ែន ច​ន្ធី ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​បាន​មានប្រសាសន៍​អោយដឹងថា ក្រុម​ឈ្មួញ​បាន​លួច​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចូល​មក​តាម​ច្រករបៀង​ភូមិ​ក្រាំង​លាវ ស្រុក​កំពង់ត្របែក ​ខេត្ត​ព្រៃវែង​ ក៏ប៉ុន្តែ​ត្រូវ​ក្រុម​ល្បាត​នៃ​អគ្គ​នាយ​យក​ដ្ឋា​ន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ស្ទាក់ចាប់​ទើប​ក្រុម​ឈ្មួញ​ដឹក​ជ្រូក​គេច​ចូល​មក​រដ្ឋបាល​ស្រុក​ស្វាយជ្រំ ​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​ទើប​សមត្ថកិច្ច​ពេទ្យសត្វ​ខេត្ត​ស្វាយរៀង​តាម​បង្ក្រាប​ឈ្មួញ​ក៏​ព្យាម​បើករថយន្ត​គេច​រហូតមកដល់​ចំណុចកើតហេតុ​ខាងលើ​ឈ្មួញ​បាន​នាំគ្នា​លើក​ជ្រូក​ទម្លាក់​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​បង្វែងដាន​ខណៈ​កំពុង​លើក​ជ្រូក​ទម្លាក់​ពី​លើ​រថយន្ត​បាន​ជាង​១០​ក្បាល​ សមត្ថកិច្ច​យើង​ទៅ​ទាន់​ក្រុម​ឈ្មួញ ​ក៏​នាំគ្នា​រត់​ចោល​រថយន្ត​និង​ទុក​ជ្រូក​ចោល​នៅ​ភូមិ​អង្គាស​ដី​តែម្តង​។​

​លោក ប៉ែន ច​ន្ធី បន្តទៀតថា ដោយ​ឈ្មួញ​ទុក​រថយន្ត​និង​ជ្រូក​ចោល​សមត្ថកិច្ច​ក៏​លើក​ជ្រូក​ដាក់​លើ​រថយន្ត​វិញ​និង​ហៅ​ជាង​សោ​ធ្វើ​សោ រួច​យក​រថយន្ត​ និង​ជ្រូក​មក​រក្សា​ទុក្ខ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​និង​បូម​ឈាមជ្រូក​ទាំង​២០​ក្បាល​ យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ​បើ​រកឃើញថា​ មាន​ជម្ងឺ​យើង​និង​កំទេច​ចោល​បើ​គ្មាន​ជម្ងឺ​ ត្រូវ​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​ពេទ្យសត្វ​រួច​ប្រគល់​ឲ្យ​ម្ចាស់​វិញ​។​

​ហើយ​ការផាកពិន័យ​នេះ​គឺជា​ប្រាក់​១៥​លាន​រៀល​លើក​ទី​១​ បើ​មិន​រាងចាល​ពិន័យ​គុណ​និង​ពី​ស្មើ​៣០​លាន​រៀល​។​ ចំពោះ​ម្ចាស់​ជ្រូក​នេះ​គឺ​សង្ស័យ​ជា​ម្ចាស់​ជ្រូក​ដែល​ទើបតែ​ចាប់​ផាកពិន័យ​កាលពី​ខែ​ឧសភា​កន្លង​ទៅ ក៏ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​រត់គេច​បាត់​ប្តូរ​ឲ្យ​អ្នក​ផ្សេង​មក​ចូលខ្លួន​ដោះស្រាយ ហើយ​សារភាពថា​ពួក​គេ​ប្រមូល​ទិញ​តាម​ផ្ទះ​ដែល​មាន​អ្នករកស៊ី​ដឹក​ជ្រូក​តាម​ម៉ូតូ​ពី​ប្រទេស​វៀតណាម​មក​លក់​ឲ្យ​មិនដឹង​ថា​ដឹក​ចូល​តាម​ច្រក​ណា​នោះទេ​។​

​ហើយ​កាលពី​សប្តាហ៍​មុន​មន្ត្រី​ជំនាញ​បាន​ស្ទាក់​ចាប់​បាន​កូនជ្រូក​រស់​ចំនួន​ ៥០​ ក្បាល​ ដែល​ឈ្មួញ​លួច​ដឹកនាំ​ចូលមក​ក្នុង​ស្រុក​ខ្មែរ​ខុសច្បាប់​យក​ទៅ​បូម​ឈាម​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ក្រសួង​កសិកម្ម​តែ​គ្មាន​ជម្ងឺ​ទេ ​ហើយ​មក​ដល់​ថ្ងៃទី​៥ ​មិថុនា​នេះ​ពុំ​ទាន់​ឃើញ​ម្ចាស់​ជ្រូក​ចូល​មក​ដោះស្រាយ​និង​បង់ប្រាក់​ផាកពិន័យ​ទេ​។​

​ចំណែក​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្វាយរៀង​លើកឡើងថា ជា​រឿយៗ​គេ​តែងតែ​ឃើញ​មន្ត្រី​ជំនាញ​ស្ទាក់​ចាប់​រថយន្ត​ដឹក​សត្វ​ជ្រូករ​ស់​ដោយ​ខុសច្បាប់​នាំចូល​មកពី​ប្រទេស​ជិតខាង​ចូល​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​ស្វាយរៀង​ហើយ​ការចាប់​ឃាត់​រថយន្ត​ដឹក​សត្វ​ជ្រូក​រស់​ទាំង​អស់នោះ​គ្រាន់តែ​បូម​ឈាម​ដើម្បី​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ​ហើយ​រកឃើញថា​គ្មាន​ជ​ង្ងឺ​នោះ​គ្រាន់តែ​ផាកពិន័យ​ហើយ​អាច​នាំ​សត្វ​ជ្រូក​រស់​ទាំង​អស់​ទៅ​កាប់សាច់​វិញ​ដដែល​មិន​ឃើញ​មាន​ឃាត់ខ្លួន​ថៅកែ​ឬ​ម្ចាស់​នាំ​សត្វ​ជ្រូក​ទាំងអស់​ចូល​តុលា​នោះ​ទេ ​ទើប​ពួក​ឈ្មួញ​មិន​រាងចាល​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា​ ៖ ​នា​ពេល​ថ្មី​នេះ​មាន​កើត​ជ​ង្ងឺ​ប៉េស​អាហ្វ្រិចដ៏​កាច​សាហាវ​ សូម្បី​តែ​ប្រទេ​ស​វៀតណាម​ផ្ទាល់​សឹងតែ​លែង​ហាន​ទទួលទាន​សាច់ជ្រូក ​ប៉ុន្តែ​ស្រុក​ខ្មែរ​នៅតែ​មាន​ឈ្មួញ​លួច​ដឹក​តាម​ចិត្ត​ដដែល​បើ​ចាប់​បាន​បូម​ឈាម​យក​ទៅ​ពិសោធន៍​ហើយ​គ្មាន​ជម្ងឺ​ធ្វើការ​ផាកពិន័យ​ជាកា​រស្រេច ​គ្មាន​ទោស​ទណ្ឌ​អ្វី​ទាំងអស់ ​ដូច្នេះ​ហើយ​បាន​ជា​ឈ្មួញ​ទាំងអស់​នៅ​ហាន​លួច​ដឹក​ជ្រូក​វៀតណាម​ចូល​ដដែល​។​

​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​សូមអោយ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ មេត្តា​បង្កើត​ឲ្យមាន​ច្បាប់​សម្រាប់​ដាក់​ទោសដល់​ក្រុម​ឈ្មួញ​ដែល​លួច​ដឹក​សត្វ​ជ្រូក​រស់​ខុស​ច្បាប់​ទាំងអស់​ដើម្បី​ឲ្យ​រាងចាល​។​ ​បើ​ពុំ​ដូច្នោះ​ទេ​ឈ្មួញ​នៅ​តែ​លួច​នាំ​សត្វ​ជ្រូក​ចូល​មក​កាប់​សាច់​លក់​ធ្វើឲ្យ​ព្រួយ​បារម្ម​ណ៍​ពី​សុខភាព​អ្នក​បរិភោគ​ខ្លាំងណាស់​ ហើយ​បើ​ទប់ស្កាត់​មិន​បាន​ធ្លោយ​ប៉ះចំ​ជ្រូក​មាន​ជម្ងឺ​ តើ​អ្នកណា​ទទួលខុសត្រូវ​ទាន​៕​ ដោយ ៖ វ៉ៃកូ​

 

spot_img
×