Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​ ៤ ខែ ​ដើមឆ្នាំ ២០១៩ វិស័យ​សំណង់​មាន​ជិត ៣ ពាន់​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​លើកឡើង​ថា ក្នុង​រយៈពេល ៤ ខែ​ដើមឆ្នាំ ២០១៩ ទុន​វិនិយោគ​វិស័យ​សំណង់​មាន​ប្រមាណ ២៧៤២ លាន​ដុល្លារ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០១៨ គឺ​មាន​កំណើន​ទុនវិនិយោគ ជាង​៦៧,៣៧%​។​

​ពិធី​ពិព័រណ៍​ផ្នែក​ដេក័រ និង​ស្ថាបត្យកម្ម​កម្ពុជា​លើក​ទី​៤ មាន​ក្រុមហ៊ុន​អន្តរជាតិ​មក​ពី​១៩​ប្រទេស​រហូត​ដល់​ទៅ ១៨០​យីហោ នៅ​ថ្ងៃ​ទី ៦ ខែ​មិថុនា​នៅ កោះ​ពេជ្រ ក្រោម​អធិបតីភាព​លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​លោក ស៊ិន សុជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា បាន​ថ្លែងថា បច្ចុប្បន្ន​វិស័យ ស្ថាបត្យកម្ម​តុបតែង​និង​សំណង់ នៅ​ប្រទេស​កម្ពុជា​កំពុង​មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​និង​តាម​បណ្ដា​ក្រុង​សំខាន់ៗ​អាគារ​ការិយាល័យ ធ្វើការ​សណ្ឋាគារ​ប្រណីត​អាគារ​លក់ដូរ​ទំនិញ​អគារ​លំនៅដ្ឋាន​និង​បុរី​លំនៅដ្ឋាន​ធំៗ​យ៉ាងច្រើន​កំពុង​សាងសង់ឡើង​។ បើ​តាម​ត្រង់​ន័យ​របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បានបង្ហាញ​ថា​បើ​គិត​ត្រឹម​ខែ​មីនា​ឆ្នាំ ២០១៩ សំណង់​ទូទាំង​ប្រទេស​កម្ពុជា​មាន​រហូតដល់ ៤២៩ គម្រោង​ដែល​មាន​ក្រឡា​ផ្ទៃ​គិត ៦៥ ម៉ឺន​ម៉ែត្រការ៉េ ​នឹង​មាន​ទុន​វិនិយោគ​សរុប ៣១៨ លាន​ដុល្លារ​។ ក្នុង​ចំណោម​គម្រោង​សាងសង់​ទាំងនោះ គម្រោង​មួយចំនួន​ធំ​ ត្រូវបាន​ផ្ដល់​សេវាកម្ម​សិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម​វិស្វកម្ម​ និង​សាងសង់​ដោយ​អ្នកបច្ចេកទេស​។​

​លោក ឡៅ ទិព្វ​សីហា បាន​មានប្រសាសន៍ថា ការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ឡើង​ស្រប​ពេល​ដែល​វិស័យ​សំណង់​និង​ស្ថាបត្យកម្ម​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​យ៉ាង​កំហុស ហើយក៏​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ដែល​មាន​វិជ្ជាជីវៈ​ជា​វិស្វករ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ទាំងឡាយ​និង​អ្នកជំនាញ​ការបរទេស​ដែល​មកពី​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​និង​ពិភពលោក​។ ពិព័រណ៍​នេះ​នេះ​នឹង​ឆ្លើយតប​ទៅ​ហ្នឹង​អ្នកលក់​សម្ភារ​សំណង់​ក្នុង​ទីផ្សារ​សំណង់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ​រីកលូតលាស់​ដ៏​ឆាប់រហ័ស​។ លោក​បាន​ទទួល​ថា​ក្នុង​ឆ្នាំ ២០១៨ ពាក់ព័ន្ធ​នឹង​វិស័យ​វិនិយោគ​និង​សំណង់​មាន​ទំហំ​ប្រហាក់ប្រហែល ៥៧៥៥ លាន​ដុល្លារ​អាមេរិក ​បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ 2017 គឺ​មាន​ការកើនឡើង ២៥,៥៥%​នៃ​ទុនវិនិយោគ​។​

​ដោយឡែក​ក្នុង​រយៈពេល ៤ ខែ​ដើមឆ្នាំ ២០១៩ ទុន​វិនិយោគ​វិស័យ​សំណង់​មាន​ប្រមាណ ២៧៤២ ​លាន​ដុល្លារ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ 2018 គឺ​មាន​កំណើន​ទុនវិនិយោគ ជាង​៦៧,៣៧%​។ ជាមួយគ្នានេះ​ការ​បោះទុន​វិនិយោគ​របស់​វិស័យ​ឯកជនម​កពីបរទេស​គិត​ចាប់​ពី​ឆ្នាំ 2000 រហូតដល់ 4 ខែ​ដើមឆ្នាំ 2019 មាន​ចំនួន 395 គម្រោង​ដោយ​មាន​ទុន​វិនិយោគ​ប្រមាណ 5615 លាន​ដុល្លារ​ក្នុង​ចំណោម​អ្នក​វិនិយោគ​មក​ពី​បរទេស​ចំនួន 21 ប្រទេស​។ កំណើន​វិនិយោគ​លើ​វិស័យ​នេះ គឺ​បណ្ដាលមកពី​អ្នកវិនិយោគ​ក្នុងស្រុក​និង​បរទេស​បាន​មើលឃើញ​ពី​ការរីកចម្រើន​យ៉ាង​លឿន​របស់​សេដ្ឋកិច្ច​កម្ពុជា ដែល​ក្នុង​រយៈពេល 20​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជា 7 ភាគរយ​ជា​រៀងរាល់ឆ្នាំ ស្រប​ពេល​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព​ស្ថេរភាព នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​។ វិស័យ​ស្ថាបត្យកម្ម​និង​សំណង់​មាន​ការពាក់ព័ន្ធ​និង​ក្រុមហ៊ុន​សិក្សា​គំរោង​ប្លង់​និង​សាងសង់​បច្ចុប្បន្ន​ក្រសួង​រៀបចំ​ដែនដី​បាន​ចុះបញ្ជី​ក្រុមហ៊ុន​សាងសង់​និង​សិក្សា​គំរោង​ប្លង់​ដែល​មាន​សុពលភាព​ចំនួន 975 ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​សិក្សា​គំរោង​ប្លង់ 46 និង​និង​ក្រុមហ៊ុន​សាងសង់​929 និង​បាន​ចុះបញ្ជី​ដល់​រូបវន្តបុគ្គល​សិក្សា​គម្រោង​ប្លង់​ដែល​នៅ​មាន​សុពលភាព​ចំនួន 134​នាក់ ក្នុងនោះ​ស្ថាបត្យករ​ចំនួន 94 រូប និង​វិស្វករ​ចំនួន 40 ​រូប និង​បាន​ចុះបញ្ជី​ស្ថាបត្យករ​នៅ​គណៈ​ស្តាបត្យករ​កម្ពុជា​បាន​ចំនួន 765 រូប ក្នុងនោះ​មាន​ស្ថាបត្យករ​បរទេស​ចំនួន 13 រូប​។​

​លោក​រដ្ឋលេខាធិការ​ក្រសួង​ដែនដី​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា វិស័យ​ស្ថាបត្យកម្ម​និង​សំណង់​អាគារ​មាន​ការរីកចម្រើន​យ៉ាងខ្លាំង​ស្របពេល​ដែល​កំណើនសេដ្ឋកិច្ច​ជាតិ​ឡើង​ខ្ពស់ អាស្រ័យ​ដោយ​នយោបាយ​ក៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដល់​នូវ ទស្សនទាន​ថ្មីៗ​លើ​វិស័យ​ស្ថាបត្យកម្ម​និង​សំណង់​អាគារ​ដោយ​ដាក់​ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ឲ្យមាន​សំណង់​ទំនើប​ខ្ពស់​នៅ​តាម​ទីតាំង​នានា​ដែល​សមស្រប ដូចជា​នៅ​ភ្នំពេញ​មាន​អគារ​ខ្ពស់​ដែល​មាន​កម្ពស់​ចាប់ពី 5 ជាន់​ឡើង មាន​ចំនួន 1241 អគារ រ​បោច 123 រាជធានី​ភ្នំពេញ​ជាង 678 របស់​កូរ៉េ និង​ការអភិវឌ្ឍន៍​ទីក្រុងរ​ណ​ប​ថ្មីៗ និង​បុរី​លំនៅដ្ឋាន​ឬ​បណ្ដុំ​លំនៅដ្ឋាន​មាន​លក្ខណៈ​បុរី ចំនួន​257 ទីតាំង ដើម្បី​បន្ថែម​កន្លែង​រស់នៅ កន្លែង​ធ្វើ​ការងារ​និង​កន្លែង​ផ្លាស់ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ ទីក្រុង​ទីប្រជុំជន​ឲ្យក្លាយ​ជា​ទីក្រុង​ទំនើប​។​

​ក្រៅពី​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍន៍​នៅ​រាជធានី​ភ្នំពេញ បើ​ជា​ប៉ូល​នយោបាយ រីក​រដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់​ចំពោះ​ប៉ូល​សេដ្ឋកិច្ច​ដ៏ទៃទៀត ដូចជា​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​និង​បណ្ដា​កោះ​នានា​នៅតាម​ខេត្ត​ជាប់​សមុទ្រ នឹង​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​បណ្ដា​ខេត្ត​សំខាន់ៗ ដើម្បី​ធ្វើឲ្យ​ការអភិវឌ្ឍមាន​តុល្យ​ភាព​និង​សមភាព​នៅក្នុ​ង​ផ្ទៃ​ទូទាំងប្រទេស​៕​ ដោយ​៖​កូឡាប​

spot_img
×