Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឃួង​ស្រេង ជំរុញ​អោយ​មន្ត្រី​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ​រួមចិត្ត​រួម​ថ្លើម​គ្នា​ក្នុង​ការជួយ​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​នៅ​ភ្នំពេញ​

spot_img

​ភ្នំពេញ​ ៖ ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ​លោក​ឃួង​ស្រេង​បាន​ជំរុញ​អោយ​មន្ត្រី​សាខា​កាកបាទ​ក្រហម​រាជធានី​ភ្នំពេញ​ទាំងអស់​រួមចិត្ត​រួម​ថ្លើម​គ្នា​ក្នុង​ការជួយ​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​នៅ​ភ្នំពេញ​អោយបាន​កាន់តែ​ប្រសើរ​ឡើង​ទៅ​តាម​ការដឹក​នាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុនរ៉ានី​ ហ៊ុន សែន ​ប្រធាន​កាកបាទក្រហមកម្ពុជា​។​
​លោក​ឃួង​ស្រេង​បាន​ជំរុញ​បែបនេះ​កាលពី​រសៀល​ថ្ងៃទី​៥​ មិថុនា ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​សំណេះសំណាល​ជាមួយ​មន្ត្រី​នៃ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​បុគ្គលិក​សាខា​ទាំងអស់​នៅ​ទីស្នាក់ការ​សាខា​កាកបាទ​ក្រហម​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ឧិ​កា​សសំណេះសំណាល​នោះ​លោក​ ឃួង ​ស្រេង ​ប្រធាន​គណកម្មាធិកា​រសា​ខា​កាកបាទក្រហម​រាជធានី​បាន​លើកឡើង​ថា​កាកបាទក្រហមកម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​តែងតែ​ផ្តល់​ជូន​និង​យក​អំណោយ​មនុស្សធម៌​ចែកជូន​ដល់​អ្នករងគ្រោះ​ដោយ​មិន​ប្រកាន់​រើសអើង​នៅ​ទូទាំង​ប្រទេស​។​

លោក​ប្រធាន​គណៈកម្មាធិការ​សាខា ​ក៏បាន​ថ្លែង​នូវ​ការ​កោត​សរសេីរ​ចំពោះ​មន្ត្រី​បុគ្គលិកសាខា​ទាំងអស់​ដែល​បានខិត​ខំ​បំពេញ​ការងារ​នា​រយៈពេល​កន្លង​មក​ព្រមទាំង​បាន​ផ្តល់​អនុសាសន៍​ជំរុញ​តម្រង់​ទិស​ដល់​មន្ត្រី​ប្រតិបត្តិ​សាខា​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ត្រូវ​មាន​សាមគ្គីភាព​ឯកភាព​ក្នុង​ស្មារតី​ក្រុមដើ​ម្បី​ធ្វេី​ឲ្យ​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​កាន់តែ​មាន​សមត្ថ​ភាព​និង​លទ្ធភាព​គ្រប់គ្រាន់​ដែល​សក្តិសម​ជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌​ក្នុង​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង ​នៃប្រតិបត្តិ​ការជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ និង​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​រាជធានី​ភ្នំពេញ​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×