Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិត​ដល់​ថ្ងៃ​ហូប​នំ​បញ្ចុក សម្ដេច​ថា​ប្រយ័ត្ន​ពុល សូមឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​

spot_img

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស ចូលរួម​ពិសា​នំ​បញ្ចុក​នៅ​ថ្ងៃទី​៩ ខែ​មិថុនា​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ដោយ​ខ្លាច​ពុល​នំ​បញ្ចុក ព្រោះ​កន្លងមក​ធ្លាប់​មាន​ករណី​នេះ​កើតឡើង​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នា​ព្រឹក​ថ្ងៃទី​៦ ​មិថុនា​នេះ ប្រមុខ​រដ្ឋាភិបាល បង្គាប់​ឲ្យ​ក្រសួង​សុខាភិបាល តាមដាន​និង​យកចិត្ត​ទុក​ពី​រឿង​នេះ​។ ប្រមុខ​រដ្ឋាភិបាល ថ្លែង​ដូច្នេះ​ថា សង្ឃឹមថា នឹង​គ្មាន​រឿង​អ្វី​កើតឡើង​ទៅ​ចុះ​។ ហើយ​បើ​បាន​ធ្វើ​នំ​បញ្ចុក​ខ្លួនឯង​នៅ​តាម​ភូមិ តាម​វត្ត គឺ​ល្អ​តែម្តង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា យុទ្ធនាការ​ហូប​នំ​បញ្ចុក​សាមគ្គី និង​ឯកភាព​ជាតិ បានធ្វើឱ្យ​នំ​បញ្ចុក ដែល​ជា​ផលិតផល​ខ្មែរ​នេះ​ត្រូវប៉ាន់ ហើយ​អាច​នឹង​មាន​ការផលិត​នំ​បញ្ចុក​រហូតដល់ រាប់​ពាន់​តោន​ក៏​ថា​បាន​។ ទោះជា​យ៉ាងនេះក្តី សម្តេច​បាន​មើលឃើញ​ថា អតីត​ប្រឆាំង ក៏​បាន​ឆ្លៀតឱកាស​កេងចំណេញ ដោយ​វិភាគ​ថា យុទ្ធនាការ​ដូចគ្នានេះ​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ ឈាន​ទៅ​ការចរចា​នយោបាយ​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សុំ​កុំ​យក​បញ្ហា​ដែល​ខ្ញុំ​និយាយ​នេះ ធ្វើ​ជា​ការវិភាគ​អ្វី​ផ្សេង ក្រៅ​ពី​រឿង​ស៊ី​នំ​បញ្ចុក ព្រោះ​អ្នកខ្លះ​គិតថា វា​ជា​ជំហាន​ទៅ​ដល់​ការចរចា​នយោបាយ​ស្អីៗ សុំ​កុំ​ភាន់​ច្រឡំ ខ្ញុំ​និយាយ​តែ​រឿង​នំ​បញ្ចុក​សុទ្ធសាធ និង​សាមគ្គីភាព ឯកភាព​ជាតិ តាមរយៈ​ការ​ទទួលទាន​នំ​បញ្ចុក​ថ្ងៃ​៩​ មិថុនា​នេះ​ តែម្តង​។​

​កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ឱ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា បើក​យុទ្ធនាការ​ហូប​នំ​បញ្ចុក​ទូទាំង​ប្រទេស លោក អេង ឆៃអ៊ាង បាន​បង្ហោះ​រូបលោក សម រង្ស៉ី ជាមួយនឹង​សម្តេច​តេជោ ហ៊ុន សែន ហើយ​បង្ហាញ​អំពី​បំណង​ចង់​ឱ្យ​មេដឹកនាំ​ទាំងពីរ អង្គុយ​ទទួលទាន​នំ​បញ្ចុក​ជាមួយគ្នា​។​

​លោក​បាន​បង្ហោះ​នៅលើ Facebook យ៉ាង​ដូច្នេះ​ថា​៖ «​ប្រសិនបើ លោក ហ៊ុន សែន និង​លោក សម រង្សុី អង្គុយ​ទទួលទាន​នំ​បញ្ចុក​ជា​មួយ​គ្នា នោះ​ទិវា​នំ​បញ្ចុក​នឹង​ក្លាយជា ទិវា​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ។ អ្នកនយោបាយ គ្មាន​សត្រូវ ឬ​មិត្ត នឹង​គ្នា មួយជីវិត​ឡើយ​!»។​

​ចំណែក លោក សម រង្ស៉ី ក៏​បាន​អំពាវនាវ​ឱ្យ​សមាជិក​ខ្លួន​ទទួលទាន​នំ​បញ្ចុក​ជុំ​គ្នា​ដោយ​រីករាយ នៅ​ថ្ងៃ​អាទិត្យ​ខាងមុខ​នេះ​ផង​ដែរ​។​
​លោក​បាន​បញ្ជាក់ថា​៖ «​ថ្ងៃអាទិត្យ ទី​០៩ មិថុនា ខាងមុខនេះ សូម​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់ នៅ​ប្រទេស​កម្ពុជា ជួបជុំ​គ្នា​ពិសារ​នំ​បញ្ចុក​ជាមួយគ្នា យ៉ាង​សប្បាយ​រីករាយ​ទាំងអស់គ្នា ដោយ​គ្មាន​ការភ័យខ្លាច​អ្វី​ឡើយ​។ សូម​បងប្អូន​និង​កូនក្មួយ អញ្ជើញ​អ្នក​ជិតខាង​មក​ទទួល​ទាន​នំ​បញ្ចុក​នេះ ជាមួយ​យើង​ផង ហើយ​បើ​គេ​អញ្ជើញ​យើង​ទៅ​ហូប​ជាមួយ​គេ សូម​អញ្ជើញ​ទៅ​ដោយ​ចិត្ត​រីករាយ ក្នុង​ស្មារតី​ភាតរភាព ពីព្រោះ​យើង​ទាំងអស់គ្នា ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ​»​។​

​ដោយ​មើលឃើញ​អំពី​ការប្រើប្រាស់​យុទ្ធនាការ​ហូប​នំ​បញ្ចុក ក្នុង​គោលដៅ​ទុច្ចរិត​បែបនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​បង្វែរ​ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​ទៅជា​រឿង​ល្អ​ឡើងវិញ ក្នុង​គោលដៅ​សាមគ្គី និង​ឯកភាព​ជាតិ​។ សម្តេច​បាន​លើកឡើង​ថា ការហូរ​នំ​បញ្ចុក​មិនអាច​ក្លាយទៅជា​ការបំបែកបំបាក់​ជាតិ​បាន​ទេ ហើយ​សម្ដេច​ក៏​បាន​ណែនាំ​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​៕​ ​ដោយ ​៖​ កូឡាប​

spot_img
×