Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា​ចិត្តធម៌​ម្នាក់​ទៀត​នៅ​ខេត្ត​ព្រះសីហនុ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជិត​១០​ម៉ឺន​ដុល្លារ ធ្វើ​ផ្លូវ​បេតុង​ជូន​ពលរដ្ឋ​ប្រើប្រាស់​!

spot_img

ខេត្ត​ព្រះសីហនុ​ ៖ លោក​ឧកញ៉ា គុយ ណាត ជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​សំណង់​ផ្ទះល្វែង ប្រចាំ​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍ថា ដើម្បី​ចូលរួម​ចំណែក​លើ​ការងារ​អភិវឌ្ឍ​មូលដ្ឋាន​នេះ ជាពិសេស​ដើម្បី​ចូលរួមចំណែក​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏ដូចជា​ជួយ​សំរួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​​ក្នុង​មូលដ្ឋាន​ក្រុងព្រះសីហនុ មាន​ផ្លូវ​ធ្វើដំណើរ​ឆ្លងកាត់​មាន​ភាពងាយស្រួល​។ លោក​ឧកញ៉ា គុយ ណាត បានបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក​បានបើ​កការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ទៀត ដោយ​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៨១០ ក្នង​សង្កាត់​លេខ​៤ មាន​ប្រវែង ២០០​ម៉ែត្រ គុណ ៦​ម៉ែត្រ កំរាស់ ០,១៨​ម៉ែត្រ និង​មាន​ដាក់លូ​សងខាង​ផ្លូវ រួម​ទាំង​មាន​បំពាក់​អំពូល​ភ្លេីង​សូឡា​ជូន​ផង​ដែរ​។​

​លោក​ឧកញ៉ា​បន្តថា​ គម្រោង​ស្ថាបនា​ផ្លូវ​បេតុង ខាងលើនេះ នឹង​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ ៧​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​សូមបញ្ជាក់​ថា លោក​ឧកញ៉ា គុយ ណាត ត្រូវបាន​មហាជន​ភាគច្រើន រស់នៅ​ខេត្ត​ព្រះសីហនុ សង្កេតឃេីញថា បាន​ចូល​រួមចំណែក​ដល់​ការងារ​អភិវឌ្ឍ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ជា​ច្រើនសន្ធឹក លេីការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​ក្រុង​ព្រះសីហនុ​។ ជា​ពិសេស​ជាង​នេះ ក៏​មាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ និង​ក្រុម​យុវជន​មួយចំនួន បាន​ហៅ​ពេញៗ​មាត់​ថា ជា​”​ឧកញ៉ា​ចិត្តធម៌​”​។​

​ជា​បន្តបន្ទាប់​កន្លង​មក​នេះ លោក​ឧកញ៉ា គុយ ណាត ក៏​ធ្លាប់បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ការងារ​ជួយ​ស្ថាបនា​ផ្លូវ​បេតុង​ជាច្រើន​ខ្សែ នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​៕ ដោយ ៖ ដែន សីមា​

 

spot_img
×