Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​តាកែវ ៖ ​ពលរដ្ឋ​ត្រូវមានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​មេឃ​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់​

spot_img

​តាកែវ​ ៖ អភិបាលខេត្ត​តាកែវ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បាន​ដាស់តឿន​និង​ក្រើនរំលឹក​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ និង​គិតគូរ​រក​ទីតាំង​សុវត្ថិភាព នៅ​អំឡុង​ពេល​មាន​ខ្យល់​កន្ត្រក់​កើតមាន​ម្តងៗ ពិសេស គឺ មាន​វិធីសាស្ត្រ​សម្រាប់​ការពារ​ខ្លួនឯង​។​

​ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ចែក​អំណោយ មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ ដល់ គ្រួសារ​ដែល​រង​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រក់​ចំនួន​៤៥​គ្រួសារ នៅ​ស្រុក​បូរី​ជលសារ និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ នា​ព្រឹក ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ និង​ជា ប្រធាន កិត្តិយស សាខា កាក បាទ ក្រហម​កម្ពុជា​ខេត្តតាកែវ បាន​មានប្រសាសន៍​បន្ត​ថា បញ្ហា​គ្រោះធម្មជាតិ​នេះ យើង​ពិ ត ជា​មិន អាច ដឹង មុន ឬ​ស្មាន​បានឡើយ វា​អាច​មក​គ្រប់ពេល ព្រោះនេះ​ជា​ការ​បម្រែ បម្រួ​ល អាកាស ធាតុ ដូច្នោះ សូម បង ប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​អ្នក​ដែល​មាន​គេហដ្ឋាន​នៅ​ទីវាល សូម បង្កើន ការ ប្រុង ប្រយ័ត្ន និង មិន ត្រូវ ចេញពីផ្ទះ​ឡើយ នៅពេលដែល​មាន​ភ្លៀង ខ្យល់​កើតឡើង ព្រោះ​វា​អាច បណ្តាល ឲ្យ យើង​មាន គ្រោះថ្នាក់ ដល់ អាយុជីវិត ។​

ឯកឧត្តម​ប្រធានកិត្តិយស បន្ថែមទៀតថា ប្រសិន​បើ​បងប្អូន​ណា​ម្នាក់​មិន​មាន​ការប្រុងប្រយ័ត្ន ឬ​ធ្វេសប្រហស ដោយ​មិន​បាន​គិតគូរ​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​ទេ វា​អាច​នឹង​ឲ្យ​យើង​ជួប​បញ្ហា ជាក់​ជា​ពុំខាន ពោលគឺ​អាច​នឹង​បាត់បង់​អាយុជីវិត​ផង និង​ខូចខាត​ទ្រព្យសម្បត្តិ​ផង ប៉ុន្តែ​បើ​យើង​មាន​ការ ប្រុងប្រយ័ត្ន ហើយ​ការពារ​អាយុជីវិត​បាន នោះ​បញ្ហា​ខូច​ទ្រព្យសម្បតិ្ត យើង​អាច​រកបាន​នៅពេល​ក្រោយ តែ​បើ​បាត់បង់​អាយុជីវិត​ហើយ នោះ​បាត់​បង់​រហូត​។​

ឯកឧត្តម​ប្រធានកិត្តិយស​សាក​ខា បន្តទៀតថា ទីណា​មាន​ទុក្ខ​លំបាក និង​មាន​គ្រោះ មហន្ត រាយ​នានា ទីនោះ​តែងតែមាន​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ និង​មន្ត្រី​កាកបាទ​ក្រហម ចុះ​ទៅ​ដល់​ភ្លាមៗ ពោល គឺ​កាកបាទក្រហមកម្ពុជា នឹង​នៅ​ជិត​ប្រជាពលរដ្ឋ ចុះ​ជួយ​បងប្អូន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ដោយ​មិន​ទុក​ឲ្យ​នរណា​ម្នាក់​ស្លាប់​ដោយសារ​តែ​អត់​អាហារ​ដែល​យើង​មិន​បាន​ដឹង​នោះ​ឡើយ ហើយ​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន តែងតែ​ណែនាំ​ទៅ​ដល់​មន្ត្រី​កាកបាទ​ក្រហម ពិសេស ក្រុមយុវជន​កាកបាទ​ក្រហម ឲ្យ​ចុះ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​មាន​ទុក្ខ​លំបាក​លើ​បញ្ហា​ជីវភាព ជួប​គ្រោះ​ធម្មជាតិ​នានា ជន​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​ទី​ទល់​ក្រ​ជាដើម ជាពិសេស​គឺ​ឧស្សាហ៍ ចុះ​សាកសួរ​សុខទុក្ខ​បងប្អូង​ប្រជាពលរដ្ឋ​ឲ្យដល់​ខ្នង​ផ្ទះ ។​អំណោយ​ដែល​បាន​ផ្តល់​ជូន​រួមមាន ៖ អង្ករ ២៥​គីឡូក្រាម មី ១​កេស កន្ទេល​១ មុង​១ ភួយ​១ សារុង​១ ក្រ​ម៉ា​១ និង​ថវិកា​ចំនួន ដោយឡែក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តតាកែវ ឧបត្ថម្ភ ថវិកា គ្រួសារ ដែល រង គ្រោះ ដោយ​ខ្យល់​កន្ត្រក់​ទាំង​៤៥​គ្រួសារ នូវ​ថវិកា​២០​ម៉ឺន​រៀល​ផងដែរ​៕ តាកែវ​

 

spot_img
×