Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ មាន​ពេទ្យ​មួយចំនួនបាន​ដើរ​ចាក់​ថ្នាំដោយ​គ្មាន​វេជ្ជបញ្ជា​ច្បាស់លាស់ ធ្វើអោយ​មាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​មនុស្ស​

spot_img

​ភ្នំពេញ​៖ ​កន្លងមក សម្តេច​សង្កេតឃើញថា មាន​ពេទ្យ​មួយចំនួន​បាន​ដើរ​ចាក់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ច្បាស់លាស់​ធ្វើអោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។ ការផលិត​ឱសថ​ក៏​ដូច្នេះ​ដែរ ត្រូវតែ​មាន​ស្តង់ដា​មួយ​ច្បាស់លាស់ ដោយ​មាន​ការទទួលស្គាល់​ពី​ស្ថាប័ន​សុខាភិបាល​ត្រឹមត្រូវ​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ផ្នែក​សុខាភិបាល​មក​ពី​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​សរុប​ប្រមាណ ១,៣៥៦​នាក់ បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។​

​និស្សិត​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ មាន​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង​លើ​ជំនាញ​ទន្ត​បណ្ឌិត​, ឱសថ​សាស្ត្រ​, គិលាន​នុប​ដ្ឋា​ក និង​ឆ្មប​។ និស្សិត​ដែល​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នេះ មាន​និស្សិត​ជាច្រើន បាន​ធ្វើ​ទស្សនកិច្ច​សិក្សា និង​បាន​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅតាម​បណ្តា​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​សុខាភិបាល​នៅ​ក្រៅ​ប្រទេស​មាន​ដូចជា ប្រទេស​កូរ៉េ ប្រទេស​ចិន ប្រទេស​ជប៉ុន និង សហរដ្ឋអាមេរិក​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ពិតជា​មាន​មោទនភាព​ដែល​ថ្ងៃនេះ យើង​បាន​ទទួល​បាន​ធនធានមនុស្ស​ផ្នែក​សុខាភិបាល​បន្ថែមទៀត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​អបអរសាទ​រចំ​ពោះ​និស្សិត​ជ័យលាភី និង​ឪពុក​ម្តាយ​អាណា​ព្យាបា​ន​ទាំងអស់​ចំពោះ​ភាពជោគជ័យ​របស់​និស្សិត​យើង​ក្នុង​ថ្ងៃនេះ​។​

​ដោយសារ​សាកលវិទ្យាល័យ​នេះ មាន​ការបណ្តុះបណ្តាល​ទៅលើ​ផ្នែក​វេជ្ជសាស្ត្រ​នោះ សម្តេច​តេជោ​បាន​ផ្តល់​នូវ​អនុសាស​ន៍​ដល់​សាកលវិទ្យាល័យ នេះ ក៏​ដូចជា​សាកលវិទ្យាល័យ​នានា​ផង​ដែរ ដែល​មាន​បណ្តុះបណ្តាល​ជំនាញ​ទេព្យ ព្រមទាំង​ក្រសួងសុខាភិបាល​ផង​ដែរ​នោះ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​វិជ្ជាជីវៈ​នេះ ពីព្រោះ​ជំនាញ​នេះ​គឺជា​អាយុជីវិត​របស់​មនុស្ស​។ ការលើកឡើង​បែប​នេះ​ដោយ​កន្លងមក​សម្តេច​សង្កេតឃើញថា មាន​ពេទ្យ​មួយចំនួន​បាន​ដើរ​ចាក់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ច្បាស់លាស់​ធ្វើអោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។ ការផលិត​ឱសថ​ក៏​ដូច្នេះ​ដែរ ត្រូវតែ​មាន​ស្តង់ដា​មួយ​ច្បាស់លាស់ ដោយ​មាន​ការទទួលស្គាល់​ពី​ស្ថាប័ន​សុខាភិបាល​ត្រឹមត្រូវ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ជំរុញ​លើកទឹកចិត្ត​ចំពោះ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នេះ ដោយ​សម្តេច​បាន​សង្កត់​ធ្ងន់​ថា គ្មាន​ប្រទេស​ណាមួយ​រីក​ចម្រើន​បាន ដោយ​គ្មាន​ការចូលរួម​ពី​វិស័យ​អប់រំ​ឡើយ ហើយ​ភាព​រីកចម្រើន​នៃ​វិស័យ​នេះ​ក៏​ទាមទា​អោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ពិតជា​មាន​មោទនភាព​ចំពោះ​វិស័យ​អប់រំ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ដោយ​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​ក្រោយពី​ប្រទេស​យើង​ងើប​ពី​សង្គ្រាម​ជា ។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ក្រើនរំលឹក​ជាថ្មី ទៅ​ដល់​ក្រសួង​សុខាភិបាល ឲ្យ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់ ដោយ​មិន​ត្រូវឲ្យមាន​គ្រូពេទ្យ គ្មាន​ការទទួលស្គាល់​ច្បាស់លាស់​នោះ​ទេ​។ ខ្ញុំ​សូម​ផ្ដល់​អនុសាសន៍ សម្រាប់​សាកលវិទ្យាល័យ និង​សម្រាប់​និស្សិត ហើយ​ក៏​សម្រាប់​ខាង​ផ្នែក​សុខាភិបាល ដោយសារ​តែ​សាកលវិទ្យាល័យ​នេះ មាន​រៀន​ផ្នែក​វេជ្ជសាស្ដ្រ និង​ឱសថ គឺ​និយាយ​រួម ទាក់ទង​និង​ផ្នែក​ពេទ្យ​។ ត្រូវ​យកចិត្តទុកដាក់ ទៅលើ​បញ្ហា​មុខវិជ្ជា ផ្នែក​វេជ្ជសាស្ដ្រ និង​ឱសថ ព្រោះថា វា​ទាក់ទង​ជាមួយនឹង​អាយុជីវិត​មនុស្ស ប្រសិនបើ​មិន​ច្បាស់លាស់​ទេ ត្រូវ​ខិតខំ​ធ្វើយ៉ាងណា ក្រសួង​សុខាភិបាល ត្រូវធ្វើ​ការតម្រង់ទិស ព្រោះ​មិន​អាច​មាន​ការបណ្ដុះបណ្ដាល​ឲ្យមាន​ពេទ្យ​នៅ​ក្រៅ​បញ្ជីក្រប​ខណ្ឌ ដែល​ទទួលស្គាល់​ដោយ​ច្បាប់​នោះ​ទេ​។​

​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទោះបី​មាន​ការខិតខំ​ច្រើន​ណាស់​ហើយ​ក៏​ដោយ ក៏ប៉ុន្ដែ​ថ្មីៗ​នេះ​បណ្ដាញ​សារព័ត៌មាន​មួយចំនួន​បាន​ចុះ ហើយ​វា​ជា​រឿង​ពិត ដែល​មាន​គ្រូពេទ្យ​មួយចំនួន ដើរ​ចាក់​ថ្នាំ ដោយ​គ្មាន​សញ្ញាបត្រ និង​គ្មាន​ការទទួលស្គាល់ ពី​ផ្នែក​សុខាភិបាល នៅ​តាម​ភូមិ ឃុំ​មួយចំនួន នៅក្នុង​ផ្ទៃ​ប្រទេស​របស់​យើង​។​

​ជាមួយគ្នា​នោះ​សម្ដេច​តេជោ ហ៊ុន សែន បាន​បន្ថែមទៀតថា ឥឡូវ​នៅតាម​សាលា​ឯកជន​មួយចំនួន សាកលវិទ្យាល័យ​ឯកជន​មួយ​ចំនួន ក៏​មាន​ការបណ្ដុះបណ្ដាល​ផ្នែក​វេជ្ជសាស្ត្រ ក៏ដូចជា​ឱសថ​នេះ ដូច្នេះ​ត្រូវ​ធ្វើ​ការខិតខំ​សម្របសម្រួល​យ៉ាង​ម្ដេច​ឲ្យក្លាយ​ទៅ​ជា​ប្រព័ន្ធ​មួយ ដែល​ជា​ប្រព័ន្ធ​ឯកភាព​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា ទោះបីជា​សិក្សា​នៅ​សាលា​រដ្ឋ​ក្ដី សិក្សា​នៅ​សាលា​ឯកជន​ក្ដី ក៏ប៉ុន្ដែ​គប្បី​មាន​ការទទួល​ស្គាល់​ឲ្យបាន​ច្បាស់​អំពី​បញ្ហា​នេះ ព្រោះ​មុខវិជ្ជា ផ្នែក​វេជ្ជសាស្ដ្រ និង​ឱសថ ជា​មុខវិជ្ជា​ដែល​ទាក់ទង ទៅ​នឹង​ជីវិត​មនុស្ស​តែម្ដង​។ ចំពោះ​​បញ្ហា​ផលិត​ឱសថ​សាស្ដ្រ ក៏​ដូចគ្នានេះដែរ ត្រូវ​មាន​ស្ដង់ដារ​មួយ​ជា​កំណត់ រវាង​ផ្នែក​សាកលវិទ្យាល័យ​រដ្ឋ និង​សាក​ល​វិទ្យា​ល័យ​ឯកជន ព្រោះ​មិន​អាច​មាន​ប្រព័ន្ធ​ពីរ នៅក្នុង​ប្រទេស​មួយ ដាច់ដោយឡែក​ពីគ្នា​នោះទេ​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×