Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​អាមេរិក​ម្នាក់ ទៅ​តុលាការ លាក់​អាវុធខ្លី​ម៉ា​កឡុក ៩​ដើម​

spot_img

(​ភ្នំពេញ​) ៖ ជនជាតិ​អាមេរិកកាំង​ម្នាក់ ដែល​លាក់ទុក​អាវុធ​ខ្លី​ទំនើប (Glock) ចំនួន​៩​ដើម និង​គ្រាប់​៦៦​គ្រាប់ ត្រូវ​កម្លាំង​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាម​ចាប់ខ្លួន ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​មន្ដ្រីនគរបាល​ជាន់ខ្ពស់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា ជនជាតិ​អាមេរិកកាំង​នេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្ទះ​លេខ​២០ ផ្លូវ​លេខ​៩៧ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​នៅ​ថ្ងៃទី​៦​មិថុនា​នេះ​។ ជនសង្ស័យ ឈ្មោះ ABOU RAMAN អាយុ​៣០​ឆ្នាំ ក្នុងនោះ ដកហូត​បាន​អាវុធ​ខ្លី​ប្រភេទ​ទំនើប ម៉ាក Glock ចំនួន​៩​ដើម គ្រាប់​៩​មី​លី​ម៉ែត្រ ចំនួន​៦៦​គ្រាប់​។ បច្ចុប្បន្ន ក្រោយ​បាន​កសាង​សំណុំរឿង​រួចរាល់ ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕​ ដោយ​ ៖​ កូឡាប​

spot_img
×