Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ចន្ទ្រា គម្រោង​បង្កើន​និរន្តរភាព​ការប្រើប្រាស់​ទឹកស្អាត និង​អនុវត្ត​អនាម័យ​ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​មូលនិធិ​សប្បុរសធម៌​កា​ឡេ​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​លោក សរ វណ្ណា នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​នៅ ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៩ នេះ​ធ្វើការ​ផ្តាំផ្ញើ​ដល់​អ្នកស្ម័គ្រចិត្ត និង អ្នកគាំទ្រ​សហគមន៍​សូម​ត្រឡប់​ទៅ​ត្រូវ​អនុវត្ត​ជាមួយ​គម្រោង ដែល​កំពុង​ធ្វើ​សកម្មភាព​តាម​ភូមិ​គោលដៅ ដូចជា​ការអប់រំ​ផ្សព្វផ្សាយ និង​ការជ្រើសរើស​អ្នកទទួលផល​ត្រូវ​មាន​ការវាយតម្លៃ និង​ប៉ាន់​ប្រមាណ​ឲ្យបាន​ចំ និង​ឯកភាព​ជាមួយ​អាជ្ញាធរ និង​នាក់​ពាក់​ពន្ធ័​ក្នុង​សហគមន៍ ហើយ​ត្រូវ​បន្ត​ដឹកនាំ​គ្រប់គ្រង​ថែរក្សា​សមិទ្ធិផល​ដែល​ប្រជាជន​យើង​ទទួល​បាន​កន្លងមក​ដូចជា អណ្តូងទឹក បង្គន់​អនាម័យ ធុង​ចម្រោះ ស៊ីទែន​ស្តុក​ទឹកភ្លៀង​ជាដើម ។ គម្រោង​ដែល​ទទួល​ថវិកា ពី​មូលនិធិ​សប្បុរសធម៌​កាឡេ តាមរយ​:​ស​ហព​ន្ធ័​អន្តរជាតិ​កាក​បាទ​ក្រហម អឌ្ឈចន្ទ​ក្រហម គឺ​សំដៅ​ធ្វើ​យ៉ាងណា​ដើម្បី​កាត់បន្ថយ​អត្រា​ឈឺ​របស់​កុមារ និង​ស្ត្រី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជម្ងឺ​ផ្សេងៗ​ក្នុង​សហគមន៍ ដែល​ប្រឈម​នឹង​គ្រោះមហន្តរាយ​ញឹកញាប់ ។​

​លោក​ប្រធាន​សាខា​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ទៅលើ​គម្រោង​បង្កើន​និរន្តរភាព​ការប្រើប្រាស់​ទឹកស្អាត និង​អនុវត្ត​អនាម័យ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​មូលនិធិ​សប្បុរសធម៌​កា​ទ្យេ តាមរយៈ តាមរយ​:​ស​ហព​ន្ធ័​អន្តរជាតិ​កាក​បាទ​ក្រហម អឌ្ឈចន្ទ​ក្រហម បាន​ប្រជុំ​ប្រចាំ​ឆមាស​ទី ១ ឆ្នាំ ២០១៩ រវាង​អ្នកស្ម័គ្រចិត្ត និង​អាជ្ញាធរ​មូលដ្ឋាន ស្តីពី​ការ​បូកសរុប​លទ្ធផល​ការងារ​និង​លើក​ទិ​ដៅ​អនុវត្ត​បន្ត​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ចន្ទ្រា ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​លោក ឱម វុ​ឌ្ឈ​រ៉ូ មន្ត្រី​សម្របសម្រួល​គម្រោង​អនាម័យ​ទឹកស្អាត ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា លោកស្រី សំ ថា​វី ប្រធានស្តីទី​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​​ចន្ទ្រា​ព្រមទាំង​មន្ត្រី​សម្របសម្រួល​គម្រោង​ថ្នាក់​ខេត្ត ស្រុក និង​អ្នកស្ម័គ្រចិត្ត ក្នុង​ឃុំ​គោលដៅ​ទាំង ៣ ក្នុង​ស្រុក​ចន្ទ្រា គឺ​ឃុំ​ទួល​ស្តី ចន្ទ្រា និង​ឃុំ​សំរោង សរុប​ចំនួន ២៥ នាក់ ស្ត្រី ៥ នាក់ ។​

លោក ឱម វុ​ឌ្ឈ​រ៉ូ មន្ត្រី​សម្របសម្រួល​គម្រោង​មានប្រសាសន៍​ទាក់ទង​ទៅ​នឹង​ប្រភេទ​ទឹកស្អាត​បាន​មក​ពី​ប្រភព​ណា​ខ្លះ ការការពារ​ប្រភព​ទឹកស្អាត វិធី​ធ្វើឲ្យ​ទឹក​ស្អាត និង​ការ​ទុកដាក់​ទឹក​ផឹក​ឲ្យមាន​សុវត្ថិភាព ។

​បន្ទាប់​មក​អង្គប្រជុំ​បាន​ស្តាប់​របាយការណ៍​សង្ខេប​របស់​ប្រធាន​ក្រុម​អ្នកស្ម័គ្រចិត្ត​តាម​ឃុំ​និមួយៗ មតិ​ចូលរួម​ផ្សេងៗ ផែនការ​អនុវត្ត​សម្រាប់​ឆមាស​បន្ទាប់ ព្រមទាំង​ពិភាក្សា​ទៅលើ​ការស្វែងរក​នូវ​បញ្ហា​ចំពោះ​មុខ​នៅតាម​មូលដ្ឋាន​ផ្ទាល់ខ្លួន​ពាក់​ពន្ធ័​ទៅ​នឹង​ប្រភព​ធនធាន​ទឹក ស្វែងរក​ដំណោះស្រាយ និង​រៀបចំ​ផែនការ ដើម្បី​ឆ្លើយតប​នាពេល​អនាកត និង​ថា​តើ​អាជ្ញាធរ​ដែនដី អង្គការ​មិនមែន​រដ្ឋាភិបាល អ្នកស្មគ្រ័ចិត្ត និង​ប្រជាជន​ក្នុង​សហគមន៍ ទទួលខុសត្រូវ​អ្វីខ្លះ​លើ​បញ្ហា ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ៕ ដោយ ៖ វ៉ៃកូ​

 

spot_img
×