Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត ៖ ថ្ងៃ​នេះ​បញ្ហា​ស្មុគស្មាញ​អាច​កើតឡើង​ក្នុង​ទំនាក់ទំនង​នៅ​កន្លែងធ្វើការ ក្នុង​គ្រួសារ ប៉ុន្តែ​កុំ​ដោយសារតែ​រឿង​នេះ​ធ្វើឲ្យ​អ្នក​ហត់នឿយ​បាក់ទឹកចិត្ត ចូរ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន សម្រួល​ស្មារតី​ដោយសារ​អាន​សៀវភៅ ដើរ​លំហែកាយ ឬ​ជួបជុំ​មិត្តភក្តិ ។​

បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៣,៥ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នក​យក​អាសា ម្សាញ់ , ច​រ ៕

ឆ្នាំ​ឆ្លូវ ៖ ការងារ​ល្អ​ប្រសើរ មាន​អ្នក​ជួយ​ជ្រោមជ្រែង ពុំ​មាន​រឿង​អ្វី​ធ្វើឲ្យ​អ្នក​តានតឹង មិនតែប៉ុណ្ណោះ​នេះ​ក៏​ជា​ថ្ងៃ​ដែល​អ្នក​ទទួល​បាន​ការ​យកចិត្តទុកដាក់ ជួយ​ពី​មនុស្ស​ដែល​អ្នក​ធ្លាប់​ចាត់ទុកថា​ជា​សត្រូវ​របស់ខ្លួន​ទៀតផង ។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​បញ្ហា​លុយកាក់​ងាយ​ត្រូវ​បាត់បង់​ដោយ​ការធ្វេសប្រហែស​របស់​អ្នក ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៣,៦ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​នាំ​សំណាង ក្រហម , ត្នោត ។ ឆ្នាំ​អ្នក​យក​អាសា រោង , ជូត ៕

ឆ្នាំ​ខាល ៖ អ្នក​ជួប​សំណាងល្អ ជា​ថ្ងៃ​ដ៏​រីករាយ សប្បាយចិត្ត​ចំពោះ​គ្រប់​សកម្មភាព​ទំនាក់ទំនង ។ ប៉ុន្តែ​បញ្ហា​តូចតាច​អាច​កើតឡើង​ពេល​មាន​មនុស្ស​ចាត់ទុកថា​អ្នក​ក្លែងក្លាយ​ធ្វើ​ឲ្យ​អ្នកផ្ទុះ​កំហឹង​ក្រេវ​ក្រោធ ។ កុំ​ខ្វាយខ្វល់​ពេក ព្រោះ​ពេល​រសៀល​គ្រប់យ៉ាង​នឹង​រលាយបាត់ និង​នាំ​មក​វិញ​នូវ​បរិយាកាស​សុខសាន្ត​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ១,៦ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង ប្រាក់ , លឿង ។ ឆ្នាំ​អ្នក​យក​អាសា ថោះ , កុ​រ ៕

ឆ្នាំ​ថោះ ៖ ថ្ងៃនេះ​ផ្លូវចិត្ត​មិន​សប្បាយ ឧស្សាហ៍​ត្រិះរិះ​តែ​រឿង​អសកម្ម ។ ចូរ​សួរ​ខ្លួន​ឯថា តើ​អ្នក​កំពុង​តឹងរ៉ឹង​ចំ​ពោះ​ខ្លួនឯង​ឬ​អត់ ព្រោះ​ខ្លួន​អ្នក​ក៏​ត្រូវ​ការទទួល​បាន​កា​រ​ស្រឡាញ់​និង​យល់ចិត្ត ។ កុំ​ស្លន់ស្លោ ប្រសិន​អ្នក​ប្រឈម​នឹង​កំហុស គ្មាន​នរណា​ល្អឥតខ្ចោះ​ឡើយ ចូរ​សំឡឹងមើល​ចំណុច​ល្អៗ​របស់ខ្លួន ដើម្បី​បោះជំហាន​បន្ត​ប្រកប​ដោយ​ភាពជឿជាក់ ។ ថ្ងៃនេះ​អ្នក​បាន​ទទួលដំណឹង​រីករាយ​អំពី​រឿង​ស្នេហា ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ០,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង ត្នោត , ប្រាក់ ។ ឆ្នាំ​អ្នក​យក​អាសា ជូត , ឆ្លូវ ៕

ឆ្នាំ​រោង ៖ អ្នក​ជួប​រឿង​រំខាន​ចិត្ត​ក្នុង​ការងារ មាន​មនុស្ស​ច្រណែន​នឹង​អ្នក​ចូរ​តាំងស្មារតី​ធ្វើការ កុំ​ចំណុះ​ទៅលើ​អ្នក​ដទៃ នោះ​ទើប​យក​ឈ្នះ​លើ​គូ​ប្រជែង​បាន ។ រឿង​មនោសញ្ចេតនា​មាន​ការខ្វែងគំនិត​គ្នា​យល់​ច្រឡំ​គ្នា ធ្វើឲ្យ​អ្នក​ទាំង ២ នឿយណាយ​ចិត្ត ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៥ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​នាំ​សំណាង លឿង , ផ្កាឈូក ។ ឆ្នាំ​អ្នក​យក​អាសា រោង , រកា ៕

ឆ្នាំ​ម្សាញ់ ៖ អ្នកទទួលបាន​ខ្ទង់​ចំណូល​ថែម​ដែល​ជា​ការប្រឹងប្រែង​ដោយ​កម្លាំង​ញើស​ឈាម​ខ្លួន ។ ការងារ​ល្អ​បំផុត មាន​អ្នក​ជួយ​យក​អាសា​ដោះស្រាយ​រាល់​ការលំបាក​មិនឲ្យ​មាន​អ្វី​រាំងស្ទះ ថ្នាក់លើ​ក៏​ពេញចិត្ត​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​របស់​អ្នក ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ​កក់ក្តៅ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៥ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង ខ្មៅ , លឿង ។ ឆ្នាំ​អ្នក​យក​អាសា រកា , ឆ្លូវ ៕

ឆ្នាំ​មមី ៖ ថ្ងៃនេះ​អ្នក​ទទួលបាន​ដំណឹង​រីករាយ មាន​ប្រយោជន៍​សម្រាប់​ជីវិត​អ្នក ពិសេស​គឺ​ផ្នែក​ហិរញ្ញវត្ថុ ។ លុយកាក់​ចម្រុងចម្រើន ហេតុ​នេះ​អ្នក​មិនចាំបាច់​ខ្វាយខ្វល់​ចិត្ត​ពេល​ចង់​ទិញ​របស់​ដែល​ខ្លួន​ប្រាថ្នា ការងារ​ជួប​ឱកាសល្អៗ​ច្រើន ចូរ​ប្រញាប់​ចាប់​យក​ឲ្យទាន់ពេល ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ១,៥ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​នាំ​សំណាង ស , ទឹកសមុទ្រ ។ ឆ្នាំ​អ្នក​យក​អាសា ម្សាញ់ , ឆ្លូវ ៕

ឆ្នាំ​មមែ ៖ បុព្វហេតុ​របស់​អ្នក​កំពុង​ដើរ​ត្រូវ​ផ្លូវ ។ ថ្ងៃនេះ​ក៏​សមស្រប​សម្រាប់​គំរោងការ​ជា​ក្រុម សកម្មភាព​សមូហភាព ជួយ​អ្នក​សម្រេច​បាន​ផែនការ​ដែល​បាន​ដាក់​ចេញ​តាំងពី​មុន និង​បង្កើត​គោលដៅ​ថ្មី​សម្រាប់​គ្រប់​គ្នា​រួម​គ្នា​អនុវត្ត ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​ងាយ​មានទំនាស់​ឈ្លោះប្រកែក​គ្នា​ដោយសារ​ការនិយាយស្តី​មិន​បាន​គិត ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នក​យក​អាសា ម្សាញ់ , ច​រ ៕

ឆ្នាំ​វក ៖ ការងារ​មាន​ភាពងាយស្រួល​ច្រើន ។ ភាព​ប៉ិនប្រសប់​ក្នុង​ការប្រាស្រ័យ​ទាក់ទង​បាន​ជួយ​អ្នក​ដណ្តើម​បាន​ឧត្តមភាព​ក្នុង​គ្រប់​ការផ្លាស់ប្តូរ​យោបល់ សហការ​ជាមួយ​ដៃគូ ។ ថ្ងៃនេះ​ក៏​សមស្រប​សម្រាប់​ដោះស្រាយ​រាល់​បញ្ហា​ហិរញ្ញវត្ថុ​ដែល​បាន​កើតមាន​ក្នុង​រយៈពេល​កន្លង​ទៅ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ១,៤ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង ស , ទឹកសមុទ្រ ។ ឆ្នាំ​អ្នក​យក​អាសា ម​មែ , វ​ក ៕

ឆ្នាំ​រកា ៖ អ្នក​ជួប​ឱកាស​ពង្រីក​បុព្វហេតុ​អាស្រ័យ​ដោយ​មាន​ទំនាក់ទំនង​ល្អៗ​ច្រើន ។ ប៉ុន្តែ​ហាក់ដូច​ធ្វើ​ច្រើន តែ​ពី​ទទួលបាន​ផល​ប៉ុន្មាន ហើយ​បែរជា​បង្កលក្ខណៈ​ឲ្យ​អ្នកផ្សេង​ទទួល​ប្រយោជន៍ អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ពេល​ជ្រើសរើស​ដៃគូ​រកស៊ី អតិថិជន ។ រឿង​មនោសញ្ចេតនា ពុំ​ល្អ​ប្រសើរ អ្នក​ងាយ​ធ្វើឲ្យ​គូស្នេហ៍​សង្ស័យ​ដោយសារកា​ររាប់អាន​មនុស្សមិន​រើសមុខ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ០,៧ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង ស , ត្នោត ។ ឆ្នាំ​អ្នក​យក​អាសា ម​មែ , ច​រ ៕

ឆ្នាំចរ ៖ សម្ពាធ​ពី​បញ្ហា​ផ្សេងៗ​គ្នា​ជា​ច្រើន​អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​នឿយហត់ ទ្រុឌទ្រោម​ក្នុងថ្ងៃនេះ ។ ប៉ុន្តែ​កុំឲ្យ​អារម្មណ៍​អសកម្ម​នេះ​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការងារ ។ ថ្ងៃ​នេះ​មិន​ធ្វើ​កិច្ចការ​សំខាន់ៗ ស្មារតី​មិន​ល្អ​នឹង​ងាយ​មាន​ទង្វើ និង​ការសម្រេចចិត្ត​ខុស ។ ខាង​ផ្នែក​មនោសញ្ចេតនា​ក៏​ពុំ​មាន​អ្វី​ប្រសើរឡើង អ្នក​នៅ​លីវ​ពុំ​ទាន់​រកឃើញ​មុខសញ្ញា​សក្តិសម​នឹង​ខ្លួន ។ អ្នក​មាន​គ្រួសារ​នោះ​មានរឿង​រកាំរកូស​មិនចេះចប់ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង ខ្មៅ , ស្វាយ ។ ឆ្នាំ​អ្នក​យក​អាសា ខា​ល , ម​មី ៕

ឆ្នាំ​កុរ ៖ ការងារ​អំណោយផល​ល្អ​បំផុត ។ អ្នកទទួលបាន​ការសរសើ​រ​ពេញចិត្ត​ពី​មនុស្ស​ជាច្រើន​នៅ​ជុំវិញខ្លួន ។ យីអ៊ុន​ឡើង​ឬ​ចុះ​ចំណុះ​យ៉ាងច្រើន​ទៅលើ​ឥរិយាបថ​របស់​អ្នក​ចំពោះ​មនុស្ស​គ្រប់គ្នា ។ មនោសញ្ចេតនា​បាន​ប្រសើរ​ឡើង​ជាង​មុន អ្នក​ពីរ​កាន់តែ​យល់ចិត្ត​គ្នា ជឿជាក់​លើ​គ្នា អាចឈាន​ទៅ​បង្កើត​គ្រួសារ​បាន​នាពេល​ឆាប់ៗ​នេះ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៦,៧ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង លឿង , ស ។ ឆ្នាំ​អ្នក​យក​អាសា កុ​រ , ច​រ ៕​

spot_img
×