Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ សាទរ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទទួល​ជ័យជំនះ លើ​ប៉ា​គី​ស្ថាន ក្នុង​វគ្គ​ជម្រុះ world cup

spot_img

​ភ្នំពេញ ​៖ ​នៅ​រាត្រី​ថ្ងៃទី ៦ ខែមិថុនា​នេះ​ សម្ដេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សា​រលើ​​ហ្វេ​ស​ប៊ុក​ថា សូម​កោតសរសើរ​ដល់ក្រុម​កីឡាករ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បានទទួល​ជ័យជម្នះ ក្នុងការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន ក្នុង​លទ្ធផល ( កម្ពុជា​២ Vs ប៉ា​គី​ស្ថាន ០ )​សម្រាប់​វគ្គ​ជម្រុះ​ដំបូង នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា (2022 FIFA World Cup qualification-AFC) ដែល​ទើប​បញ្ចប់​ការប្រកួត​មុននេះ​បន្ដិច នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​។​
​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ដែល គាំទ្រ​វិស័យ​កីឡា ជាពិសេស​ក្មួយៗ​ដែល​បាន ចូលរួម​ទស្សនា​ផ្ទាល់​នៅ​ពហុកីឡាដ្ឋាន តាម​ទូរទស្សន៍​។ សូម​ជូនពរ​កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ទទួលបាន​ជោគជ័យ ជា​បន្តបន្ទាប់​ទៀត​។​

​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ប៉ា​គី​ស្ថាន ២-0 នា​ការប្រកួត​ជម្រុះ World Cup វគ្គ​ជម្រុះ​បឋម​ជើង​ទីមួយ​ដែល​ប្រព្រឹត្តទៅ​ក្រោម​ដំណក់ទឹកភ្លៀង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែមិថុនា នេះ​។ សៀង ច​ន្ធា ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​៨១ ហើយ គួច សុគ​ម្ភៈ បន្ថែម​គ្រាប់​ទី​២ ​នៅ​នាទី​៨៤​។​

​ក្រុម​ទាំងពីរ​ត្រូវ​បន្ត​ជួបគ្នា​នៅ​ជើង​ទី​ពីរ នា​ថ្ងៃទី​១១ ខែមិថុនា នៅ​ក្រុង​ដូ​ហា ប្រទេស​កាតា​៕​ ​ដោយ​៖​កូ​ឡាប

spot_img
×