Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​សមាគម​មិត្ត​នគរបាល​ដែល​ពលី​ឬ​មរណៈ នឹង​ទទួលបាន​ប្រាក់​បន្ថែម​៨​លាន​រៀល​

spot_img

​ភ្នំពេញ ៖ សមាជិក​សមាគម​មិត្ត​នគរបាលជាតិ ដែល​ពលី និង​មរណៈ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​រហូតដល់​៨​លាន​រៀល ក្នុងនោះ ប្រាក់​៦​លាន​រៀល​ត្រូវ​ឧបត្ថម្ភ​ដល់​សព និង​គ្រួសារ​សមាជិក​សមាគម​ទទួលបាន ២​លាន​រៀល ហើយ​ការបន្ថែម​ប្រាក់​ឧបត្ថម្ភ​នេះ នឹង​ធ្វើឲ្យ​សមាជិក​សមាគម​មិត្ត​នគរបាល​របស់​ជាតិ​កម្ពុជា ទាំងមូល​មាន​ស្មារតី​នឹងនរ ក្នុង​ការបំពេញ​ភារកិច្ច​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។

​ក្នុង​មហាសន្និបាត​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា អាណត្តិ​ទី​៤ នា​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា បាន​មានប្រសាសន៍ថា សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា បាន​រីកចំរើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ហើយ​អាណត្តិ​ថ្មី​នេះ​សមាគម​មិត្ត​នគរបាល នឹង​បង្កើន​ប្រាក់​ឧបត្ថម្ភ​ដល់​មិត្ត​នគរបាល​ដែល​ពលី មរណៈ ភរិយា​ឬ ស្វាមី​ស្របច្បាប់ និង​ករណី​ប្រធាន​សក្តិ​បន្ថែមទៀត ហើយ​ការបន្ថែម​នេះ នឹង​ធ្វើឲ្យ​សមាជិក​សមាគម​មិត្ត​នគរបាល​របស់​ជាតិ​កម្ពុជា ទាំងមូល​មាន​ស្មារតី​នឹងនរ ក្នុង​ការបំពេញ​ភារកិច្ច​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។​

​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បន្តទៀតថា នាពេល​បច្ចុប្បន្ន​នេះ​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា មាន​សមាជិក​រហូតដល់ ៦៦.៣៦២​នាក់​ហើយ ដែល​ចំនួន​នេះ​បាន​កើនឡើង​ជា​បន្តបន្ទាប់​ហើយក៏​ជា​ការបញ្ជាក់​នូវ​ភាព​សាមគ្គី​រវាង​គ្នា​និង​គ្នា​កាន់តែ​ស្អិតរ​មួ​ត​ផងដែរ ខណៈ​ការបំពេញ​ការងារ​របស់​មិត្ត​នគរបាល​យើង​កាន់តែ​មាន​ភាពល្អប្រសើ​ក្នុង​ការខិតខំ​បំពេញ​ភារកិច្ច​ក្នុង​បុព្វហេតុ​សន្តិភាព ស្ថេរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ជាដើម​នោះ ។​

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បាន​ថ្លែង​កោតសរសើរ​ចំពោះ​កម្លាំង​នគរបាល​ជាតិ​ទូទាំង​ប្រទេស ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ នា​ពេល​កន្លងមក​ដែល​បាន​ជ្រោង​ខ្ពស់​ទង់​សាមគ្គីភាព​ឯកភាព​ជា​កម្លាំង​ដ៏​រឹងមាំ​របស់​ជាតិ និង​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើឲ្យ​ស្ថានការណ៍​សន្តិសុខ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ការវិវត្ត​ល្អប្រសើរ​ជា​លំដាប់ ធានា​ជា​បព្វ​បទ​ស្នូល បម្រើ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​នោះ​បង្កើតឡើង​នូវ​សមិទ្ធផល​ធំៗ​មួយចំនួន​គួរកត់សម្គាល់​ដូចជា ការទប់ស្កាត់​មិន​ឲ្យ​កើតមាន​អំពើ​ភេរវកម្ម​ណាមួយ ដែល​នាំ​ដល់​ការបំផ្លិតបំផ្លាញ​អាយុជីវិ​តមនុស្ស និង​ទ្រព្យសម្បត្តិ បាន​រួម​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ ការពារ​ដាច់​ខាត់​បូរ​ភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ បាន​ធ្វើ​ឲ្យ​បទល្មើស​ឆ្លងដែន​មាន​ការថយចុះ​អា​អតិបរិមា និង​បទឧក្រិដ្ឋ​ផ្សេងៗ​ជាច្រើន​ទៀត​ក៏​មាន​ការថយចុះ​ផង​ដែរ​នោះ ។​

​សូមបញ្ជាក់​ថា នាពេល​បច្ចុប្បន្ន​សមាជិក​សមាគម​នគរបាល​ដែល​ទទួល​មរណភាព​និង​ពលី ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៤​លាន​រៀល និង​គ្រួសារ​សមាជិក​សមាគម​ទទួលបាន ១​លាន​រៀល ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×