Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កំពង់ចាម ដក​តួនាទី​មេ​ប៉ុស្ដិ៍​ម្នាក់ ក្រោយ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ហូប​នំ​បញ្ចុក​

spot_img

​កំពង់ចាម ​៖ នៅ​ថ្ងៃ​យប់​ថ្ងៃទី​៦ ខែមិថុនា នេះ លោក គួច ចំ​រេី​ន ចៅហ្វាយ ខេត្តកំពង់ចាម និង​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បានសម្រេច​ដក​តួនាទី លោក ហេង ប៊ុនថន មេ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ពាមប្រធ្នោះ ហើយ​ក្រោយ​ចុះទៅ​រារាំង សិទ្ធិសេរីភាព​របស់ ប្រជាជន ក្នុង​ការហូប​នុំ​បញ្ចុក​។​

​នេះ​បើតាម​លោក​អភិបាលខេត្ត បាន​សរសេរ បញ្ជា​ក់លេី​ហ្វេ​ស​ប៊ុ​កថា “​ខ្ញុំបាទ គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បន្ទាប់ពី​បានឃើញ​វីដេអូ​ឃ្លិប​នេះ ខ្ញុំ​ពិតជា​មានការ សោកស្តាយ​ជាខ្លាំង និង​សូម​អភ័យទោស ចំពោះ​សកម្មភាព​របស់ លោក ហេង ប៊ុនថន មេ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ពាមប្រធ្នោះ ដែល​បាន​ចុះទៅ​រារាំង​សិទ្ធិសេរីភាព​របស់​ប្រជាជន ក្នុង​ការហូប​នុំ​បញ្ចុក ។ គណ​:​បញ្ជាការ​ឯកភាព​ខេត្ត បានសម្រេច​ដក​តួនាទី លោក ហេង ប៊ុនថន មកកាន់​ស្នងការ​នគរបាល​ខេត្ត “​។​

​លោក គួច ចំ​រេី​ន អំពាវនាវដល់​បងប្អូន​ប្រជាជនអញ្ជើញ​ហូបនំ​បញ្ចុក​សាមគ្គីភាព និង​ឯកភាព​ជាតិខ្មែរ ដោយ​ក្តី​រីករាយ ។​

​សូម​ជម្រាបជូន​ថា ការសម្រេច​ដក​តួនាទី លោក​មេ​ប៉ុស្ដិ៍​រដ្ឋបាល ឃុំ​ពាមប្រធ្នោះ​នេះ​ក្រោយពី​មានការ​បង្ហោះ​វីដេអូ​នៅ​ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ​២០១៩ ដោយបាន​រៀបរាប់ថា ខេត្តកំពង់ចាម ស្រុក​កោះសូទិន អាជ្ញាធរ​ស្រុក ហាមឃាត់​អតីត​ថ្នាក់ដឹកនាំសកម្មជន និង​ម្ចាស់ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ដែល​បានក្លាយទៅជា​ប្រជាព​លេ​ដ្ឋ​ហើយ​នោះ មិន​ឲ្យ​ហូប​នំ​បញ្ចុក​ជុំគ្នា​ទេ ដោយ​យក​លេស​ថា មិនបាន​សុំច្បាប់​ ។​

​ការជួបជុំ​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នៃ​ឃុំ​មួយ ក្នុងស្រុក​កោះ​សុទិន ដើម្បីទទួលទាន​នំ​បញ្ចុក​រួមគ្នា ត្រូវបាន​អាជ្ញាធរ​ហាមឃាត់ជាមួយនិង​កា​រខ​ល​ហៅ​កម្លាំង​មក​បន្ថែម​បន្ទាប់ពីការហាមឃាត់​ការទទួល​ទាន​នំ​បញ្ចុក​នោះ ត្រូវ​បរាជ័យ​ ។​

​តាម​គណនី​យ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ ថា​ន សូ​រិ​ទ្ធ (Than Sorith) បាន​សរសេរ​ដូច្នេះ​ថា «06-6-19 ខេត្តកំពង់ចាម ស្រុក​កោះសូទិន អាជ្ញាធរ​ស្រុក ហាមឃាត់​ប្រជាព​លេ​ដ្ឋ មិន​ឲ្យ​ហូប​នំ​បញ្ចុក ដោយសារ​មិនបាន​សុំច្បាប់​»​។​

​ជាមួយគ្នានេះ គណនី​យ​ហ្វេ​ស​ប៊ុ​ក​ដដែល ក៏បាន​ផុស​នូវ​ឃ្លិប​វីដេអូ​ដែលមាន រយៈពេល​ប្រមាណ​ជាង​៣​នាទី ដោយមាន​សម្លេង​អាជ្ញាធរ ជា​សមត្ថកិច្ចបញ្ជាក់​ឲ្យ​ផ្អាក ឬ​បញ្ឈប់ការហូប​នាំ​ប​ញ្ជុ​ក​រួមគ្នា​នោះ​។ ឯ​ប្រជាពលរដ្ឋ ពិសេស​អ្នក​ដែល​បាន​ថត​នូវ​វី​ដេ​អី​ឃ្លី​ប​នោះ ហាក់ដូចជា​ចង់បង្ហាញ​ពី​ចម្ងល់​ថា ហេតុអ្វី​ហូប​នំ​បញ្ចុក​ជុំ​បងប្អូន មិត្ត​ភ័​ក្រ​នៅក្នុង​ផ្ទះ​សោះ ត្រូវសុំ​ច្បាប់​?​។ ជាមួយគ្នានេះ​លោក​ក៏បាន​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាកថា ចង់​ហូប​នំ​បញ្ចុក​ពេលណា​ក៏បាន ដោយ​មិន​ចាំ​រង់​ដល់​ថ្ងៃទី​៩​មិថុនា​នោះទេ ហើយ​ដល់​ថ្ងៃនោះ អាច​ហូប​ជុំគ្នា​ម្តង​ទៀង​។​

​ផ្ទះ​ដែល​ធ្វើ​កម្មវិធី​សម្រាប់​ការហូប​នំ​បញ្ចុក គឺ​ផ្ទះ​ដែលមាន​ម្ចាស់ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តកំពង់ចាម​។​

​អតីតមន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តកំពង់ចាម អះអាងថា អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ មក​ហាមឃាត់​ពួកគាត់ មិនឱ្យ​ជួបជុំគ្នា ដើម្បី​ហូប​នំ​បញ្ចុក​ឡើយ ក្រោម​ហេតុផល​ថា មិនបាន​សុំច្បាប់ ឬ​ជូនដំណឹង​ទៅ​អាជ្ញាធរ​ជាមុន​។​

​អតីត​មេឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​ហូប​នំ​បញ្ចុក​នោះ លោក សេក សណ្តាប់ អះអាងថា ទោះបីជា​នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​ភូមិ​មាន​គ្នា​ប្រមាណ ៦​នាក់ ចុះមក​ហាមឃាត់ ការហូប​នំ​បញ្ចុក​របស់​ពួកគាត់​ក៏ដោយ ប៉ុន្តែពួកលោក​នៅតែ​បន្ត​ហូប​រហូតដល់​ចប់​។​

​លោក​បន្តថា សកម្មភាព​ហាមឃាត់​របស់​សមត្ថកិច្ច មកលើ​ពួកគាត់​ពេលនេះ បង្ហាញ​ពី​ភាពភ័យខ្លាច និង​ការដឹកនាំ​បែប​ផ្តាច់ការរបស់​អាជ្ញាធរ​មូលដ្ឋានទៅលើ​ពលរដ្ឋ​។​

​លោក សេក សណ្តាប់ មានប្រសាសន៍ថា​៖ «​សុំ​ស្នើ​អាជ្ញា​ធរមាន​សមត្ថកិច្ច មុននឹង​ធ្វើ​អ្វី​ត្រូវ​ចេះ​ពិចារណា​។ យើង​ជា​ជាតិខ្មែរ​ដូចគ្នា កុំ​មើល​តែ​កំហុស​ខ្មែរ​គ្នាឯង ហើយ​កំហុស​បរទេស​មាន​យួន មាន​ចិន ដែល​បានធ្វើ​ខុស មកលើ​ពលរដ្ឋ​ខ្មែរ រំលោភដោយមាន​ឃើញមាន​ការកាយ​ផ្លូវកាយ​អី នៅ​កំពង់សោម អត់​ហ៊ាន​ចុះទៅ​ជួប​គេ​ទេ​។ កុំ​បានតែ​ខ្មែរ​គ្នាឯង​ពេក​»​។​

​ពិធី​ហូប​នំ​បញ្ចុក​នេះ លោក សេក សណ្តាប់ អះអាងថា មាន​ចំនួន​អ្នកចូលរួម​ប្រមាណ ៤០​នាក់ និង​មាន​នំ​បញ្ចុក​ចំនួន ៣០​គីឡូក្រាម​៕​ ដោយ​៖​កូ​ឡាប​

spot_img
×