Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជំនន់​ទន្លេមេគង្គ​ឡើង​លិច​ស្ពាន​ឫស្សីកោះ​ប៉ែន​

spot_img

ភ្នំពេញ​៖ ទឹកទន្លេ​មេគង្គ​បាន​ឡើង បាន​ជន់​លិច​ស្ពាន​ប្រដឹស​ឫស្សី​កោះ​ប៉ែន ប៉ុន្តែ​ម្ចាស់​ស្ពាន​ឬ​ស្សី​មួយ​មួយ​នេះ​បានសម្រេច រុះរើ​ចេញ​ដោយ​មិន​ចំណាយ​ថវិកា​សង់​ឡើង​វិញទៀត​ទេ​។​

​ដោយឡែក​ខាង​មន្ត្រី​ធនធានទឹក​ផ្តល់​ដំបូ​ន្មា​ន​ដល់​ម្ចាស់​វិនិយោគ​ស្ពាន​នៅឆ្នាំក្រោយៗ ​គួរ​សង់​កម្ពស់​ស្ពាន​ឲ្យ​បាន​ខ្ពស់ជាង​នេះ ដើម្បី​ដំណើរការ​អាជីវ​កម្មបាន​រយ​:​ពេល​យូរ និង​គេច​ផុតពី​របប​ទឹកទន្លេ​បម្រែបម្រួល​ធម្មតា​នេះ ​។​

លោក ប៊ុន ដា​រ៉ា ម្ចាស់​ស្ពាន​ឬ​ស្សី​កោះ​ប៉ែន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៦ មិថុនា ២០១៩​នេះ​ថា បានសម្រេចឲ្យ​ខាង​ក្រុម​ជាង​រុះរើ​យក​ដើម​ឬ​ស្សី​ជា​គ្រោង​ស្ពាន ដើម្បី​យកទៅ​កែច្នៃ​ជា​សំណង់​ផ្សេងៗ​។ កុំ​ទុក​ឲ្យ​ដាច់​រសាត់​ចោល​តាម​ទឹក​ឥតប្រយោជន៍ និង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទៀតផង​។​

ម្ចាស់​ស្ពាន​ឬ​ស្សី បាន​ឲ្យ​ដឹង​ទៀតថា ដោយ​យើង​សម្រេច​មិន​ធ្វើការ​សាងសង់​ឡើងវិញ​ទៀត​ទេ ក្នុង​ឆ្នាំ​២០១៩​នេះ និង​ម្យ៉ាង​ពេលនេះ បាន​កៀក​រដូវ​ទឹកទន្លេ​មេគង្គ​ជន់​ឡើង​ណាស់​ហើយ​។ ដូច្នេះ​សូម​ការ​អភ័យទោស​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​និយម​ដើរ ឬ​ជិះ​កង់​ឆ្លងកាត់​លេង​កម្សាន្ត​ក្នុង​មួយថ្ងៃ​ប្រមាណ​ជាង​១០០ នាក់ គឺ​នៅ​រដូវ​កាល​ឆ្នាំក្រោយ​២០២០ នឹង​សាងសង់​ឡើងវិញ​បម្រើ​ជូន​បន្តទៀត​។ ប៉ុន្តែ​នៅ​ខាង​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន នៅ​បើក​ដំណើរការ​ដូច​ធម្មតា ដោយ​បងប្អូន​អាចធ្វើ​ដំណើរ​តាម​ស្ពានថ្ម​កោះ​ប៉ែន​នោះ​។

លោក ដា​រ៉ា បាន​បន្ថែមថា ឆ្នាំនេះ​ស្ពាន​ប្រដឹស​ឬ​ស្សី​កោះ​ប៉ែន ដំណើរការ​អាជីវកម្ម បាន​ច្រើន​ថ្ងៃ​ជាង​កាលពី​ឆ្នាំ ២០១៨ បានតែ​ត្រឹម​ពាក់កណ្តាល​ខែឧសភា គឺ​ជំនន់​ទន្លេ​នេះ​បាន​ជន់​លិច​អស់ហើយ​។ ប៉ុន្តែ​ឆ្នាំនេះ​បាន​ដំណើរការ​ដល់​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ​២០១៩ បាន​បិទ​ការឆ្លងកាត់​លើ​ស្ពាន​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×