Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្ត​ស្រាល​ជាង​សំឡី កេី​ត​ជា​ដុំ​ភ្លើង​ប្រច័ណ្ឌ ប្ដី​យក​កន្ត្រៃ​ចាក់​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស​ច្រេី​ន​កន្លែង នៅ​ឃុំ​ត្រែងត្រយឹង​

spot_img

​កំពង់ស្ពឺ ៖ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី ៧ មិថុនា​នេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន ឲ្យ​ដឹងថា បុរស​ម្នាក់​កើត​ចិត្ត​ក្ដៅក្រហាយ ឆេះ​រោ​លេះ​រោលរាល​រាប់​មុឺ​ន​អង្សា ភ្លើង​ប្រច័ណ្ឌ បាន​យក​កន្ត្រៃ​ចាក់ទៅលើ​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស នៅចំណុច​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ទី​៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩​។​

​ជនសង្ស័យ​ជា​ប្ដី​មានឈ្មោះ ញ៉ែម សុ​ផា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ស្រុកកំណើត នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ស្ដ្រី​ជា​ប្រពន្ធ​រងគ្រោះ​ឈ្មោះ ឡុង ពៅ អាយុ​៣២​ឆ្នាំ រស់នៅ​ផ្ទះជួល ជាមួយគ្នា​។

​តាម​ការអះអាង​របស់​ស្ដ្រី​ជា​ប្រពន្ធ បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ ជនល្មើស​(​ប្ដី​) បាន​រករឿង​ឈ្លោះប្រកែក​គ្នា ដោយសារតែ​គាត់​ចោទ​ប្រពន្ធ​ថា មួយ​ថៃ្ងៗ​គិត​តែ​និយាយ​ទូរស័ព្ទ ដោយ​ប្រេី​សម្ដី​ផ្អែមល្ហែមជាមួយ​បុរស​ផ្សេង ដោយសារ​ប្រពន្ធ​ប្រកែក​តប​វិញ​ទៅ​ប្តី​ថា អ្នក​ស្គាល់គ្នា​គេ​សួរសុខទុក្ខ ក៏​មិន​បានដែរ​អី​? ប្ដី​កើតទុក្ខ​មិន​សុខ​ចិ​ត្ដ ភ្លើង​ប្រច័ណ្ឌ​ភ្នំភ្លើង​ផ្ទុះ​ឡេី​ង​កំដៅ​1000 អង្សា បាន​ស្ទុះ​យក​កន្ត្រៃចាក់ទៅលើ​ប្រពន្ធ​របស់ខ្លួន បណ្តាល​ឲ្យ​រងរបួសជាច្រើន​កន្លែង​។

​ក្រោយ​ហេតុការណ៍​ខាង​លេី ជនរងគ្រោះ បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ត្រែងត្រយឹង ឃាត់ខ្លួន​ប្ដី ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×