Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ខ្លាំង​កម្ពុជា ប្រតិកម្ម​ខ្លាំងៗ និង​សម្ដែង​ការសោកស្ដាយ ចំពោះ​សារ​របស់​នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី​

spot_img

​ភ្នំពេញ​ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្ដេច​ហ៊ុន សែន បានចេញ​សារ​មួយ ដោយ​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី ដែល​បាន​សរសេរ​សារ បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក នាពេល​ថ្មីៗ​នេះ ពាក់ព័ន្ធ​នឹង សន្តិភាព​នៅ​កម្ពុជា ដោយ​នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី បាន​បញ្ជាក់ថា ក្នុង​តំបន់​អាស៊ាន​ត្រូវ​បង្កើតឡើង មាន​ចំនួន 5 ប្រទេស បានរួម​គ្នា​ជួយ​ដោះស្រាយ​វិបត្តិ​សង្គ្រាមរ៉ាំរ៉ៃ​នៅ​កម្ពុជា ហើយ​រួមគ្នា​ប្រឆាំង​ការឈ្លានពាន របស់​វៀតណាម មកលើ​កម្ពុជា និង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជំនួស​ខ្មែរក្រហម​។​

​ទៅលើ​ប្រេង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី ៦ មិថុនា​ឆ្នាំ ២០១៩ សម្ដេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​សារ​ថា “​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់​ដែល ឯ​ឧ នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី លី ស៊ាន​ឡុង បាន​បង្ហោះ​តាម​ទំព័រ ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី ៣១ ខែឧសភា​កន្លង​ទៅដោយ​លើកឡើងថា​
” ពេលដែល​គាត់ (​ឧ​ត្ត​ម​សេនីយ៍ ព្រេ​ម​) ធ្វើជា​នាយករដ្ឋមន្ត្រី (​ថៃ​) គាប់​ជួន​នឹង​ពេលដែល​សមាជិក ASEAN (​កាលនោះ​គ្នា យើង 5 ប្រទេស​) រួមគ្នា​ប្រឆាំង​ការឈ្លានពាន​របស់​វៀត​ណា​ម មកលើ​កម្ពុជា និង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជំនួស​ខ្មែរក្រហម​។​…”

​ការលើកឡើង​នេះ​បង្ហាញថា កាលនោះ​សឹង្ហ​បុរី បាន​គាំទ្រ​របប​ប្រល័យពូជសាសន៍ និង​ចង់​ឲ្យ​របប​ប្រល័យពូជសាសន៍ វិល​ត្រឡប់មក​កម្ពុជា​វិញ​ដែរ​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​សរសេរ​ទៀតថា “​សឹង្ហ​បុរី​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រជុំ ដែល​នាំ​ដល់​ការបង្កើត​រដ្ឋាភិបាលចម្រុះ​ត្រីភាគី កម្ពុជា​ប្រជាធិបតេយ្យ និង​អូសបន្លាយ​សង្គ្រាម​នៅ​កម្ពុជា និង​ទុក្ខវេទនា របស់​ប្រជាជន​កម្ពុជា ជាង​១០ ឆ្នាំ​ថែមទៀត ហើយ​ដែល​ស្មើនឹង​ការប្រឆាំង នឹង​ការ​រស់​ឡើងវិញ របស់​ប្រជាជន​កម្ពុជា​ផងដែរ​”​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​ការលើកឡើង​នេះ ក៏​ជាការ​ប្រមាថ ដល់​ពលិកម្ម​សាច់​ស្រស់​ឈាម​ស្រស់ របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ជួយ​រំដោះ​កម្ពុជា ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍​នោះ​។​

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម លី ស៊ាន​ឡុង នាពេលនេះ ក៏បាន​បង្ហាញ​ប្រជាជន​សាំង​កាពួ និង​ពិភពលោក​ថា មេដឹកនាំ​សឹង្ហ​បុរី​នាពេលនោះ បានរួម​ចំណែក​សម្លាប់​​ប្រជាជន​កម្ពុជា យ៉ាងពិត​ប្រាកដ​។​
​ចុងក្រោយ​នេះ ខ្ញុំ​ចង់​សួរ ឯ​.​ឧ នាយករដ្ឋមន្ត្រី លី ស៊ាន​ឡុង ថា តើ​គាត់​ចាត់ទុក​ការកាត់ទោស មេដឹកនាំ​ខ្មែរក្រហម​កន្លងទៅនេះ​ថា ជាការ​ត្រឹមត្រូវ​ដែរ​ឬ​អត់ ?”​។​

​តាមរយៈទំព័រ​ហ្វេ​ស​ប៊ុ​ករបស់ខ្លួន នៅថ្ងៃទី ៣១ ខែឧសភា នាយករដ្ឋមន្ត្រី សិង្ហ​បុរី លោក លី សៀនឡុង បាន សរសេររំលែកមរណទុក្ខ និងបង្ហាញការស្ងើចសរសើរភាពជាអ្នកដឹកនាំរបស់លោក ព្រេម ទីនស៊ូឡានុ​នដា
​អតីតនាយករដ្ឋមន្ត្រីថៃ ក្នុងទសវត្សរ៍ ១៩៨០ និងជាអតីតទីប្រឹក្សាផ្ទាល់របស់ ព្រះមហាក្សត្រថៃ ដែលទើបបាន ទទួលមរណភាពកាលពី ថ្ងៃទី ២៦ ខែឧសភា ។

​ប៉ុន្តែលោក លី ក៏បាននិយាយព្រឹត្តការណ៍ប្រវត្តិសាស្ត្រ ដែលកើតឡើងនៅកម្ពុជា តែពាក់ព័ន្ធវៀតណាម​ «ក្នុង​អំឡុង ពេលដែលលោក ព្រេម ទីនស៊ូឡានុនដា ធ្វើជានាយករដ្ឋមន្ត្រីថៃនោះ វាក៏ជាពេលដែលសមាជិកអាស៊ាន ទាំង ៥ នៅពេលនោះ បានប្រឆាំងនឹងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងរដ្ឋាភិបាលកម្ពុជា (ពេលនោះ ) ដែលមកជំនួស របបខ្មែរក្រហម ។

ប្រទេសថៃបានប្រឈមនឹងកងទ័ពវៀតណាម នៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយកម្ពុជា ។ លោកឧត្តម សេនីយ៍ ព្រេម បានសម្រេចចិត្តយ៉ាងមុតមាំដោយមិនទទួលយកអ្វីដែលកំពុងកើតឡើងនោះ ហើយបានធ្វការជាមួយដៃគូក្នុងអាស៊ានដើម្បី ប្រឆាំងវៀតណាមនៅតាមវេទិកាអន្តរជាតិនានា » ។

​អ្នកនាំពាក្យ ក្រសួងការបរទេស​​វៀតណាម នៅថ្ងៃទី ៤ ខែមិថុនា បានបង្ហាញការសោកស្ដាយចំពោះការលើកឡើងរបស់មេដឹកនាំសិង្ហបុរី ដែលធ្វើឡើងអំឡុងពេលកិច្ចសន្ទនាសន្តិសុខ Shangri-La និងនៅលើបណ្ដាញ សង្គមហ្វេ សប៊ុករបស់លោក ។ វៀតណាមចាត់ទុកសម្ដីលោក លី ថា មិនបានឆ្លុះបញ្ចាំងការពិត ។​

​សំណេរខាងលើនេះបន្ថែមពីលើការនិយាយលើបញ្ហាដូចគ្នាអំឡុងពេលកិច្ចសន្ទនា Shangri-La កាលពីសប្ដាហ៍មុនធ្វើឲ្យវៀតណាមចេញមកប្រតិកម្ម ។

​អ្នកស្រី Le Thi Thu hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណា ម បានសរសេរលើបណ្ដាញសង្គម Twitter ថា ៖ « វៀតណាមមានការសោកស្ដាយចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នាកិច្ចប្រជុំ Shangri-La និងនៅលើហ្វេសប៊ុក ដែលមិនបានឆ្លុះបញ្ចាំងពីការសច្ចភាពប្រវត្តិសាស្ត្រ ហើយបង្កឲ្យមាន​ផលប៉ះពាល់អវិជ្ជមាន ក្នុងចំណោមសាធារណមតិ » ៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×