Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​និង​អភិបាល​ក្រុង​ដូន​កែវ ចុះ​ពី​និត្យ​រកសារ​ធាតុគីមី និង​អនាម័យ ដើម្បី​ធានា​សុ​វត្ថិភាព​លើ​ចំណីអាហារ​ចំពោះ​ប្រជាពលរដ្ឋ ពិសេស​ការផលិត​នំ​បញ្ចុក​

spot_img

​តាកែវ ៖ ក្រោយពី​មាន​ការកើនឡើង​ចំពោះ​អ្នក​បរិភោគ​នំ​បញ្ចុក មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តតាកែវ រួមជាមួយ​លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​សហការណ៍​គ្នា​ចុះ​ពិនិត្យមើល​ការផលិត​នំ​បញ្ចុក និង​បន្លែ បង្កា​មួយចំនួន ដើម្បី​រក​មើល​សារធាតុ​គីមី និង​អនាម័យ​ន័យ​ការផលិត ក្នុង​គោលបំណង​ដើម្បី ធានា​អោយបាន​ចំពោះ​សុវត្ថិភាព​អ្នក​បរិភោគ ។​

​ការចុះពិនិត្យ​នៅ​ព្រឹក​ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះដែរ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ​បាន​ធ្វើការ​ពី​និត្យ និង​ធ្វើតេស្ត​បឋម​ទៅលើ​នំ​បញ្ចុក បន្លែ​ជា​ប្រភេទ​ល្បោយ ស​សៃ​គុយទាវ បង្អែម​លត និង​ត្រីងៀត​បបែល ។ ដោយ​ក្នុង​ការចុះ​ពី​និត្យ​នោះ​ដែរ​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុត្រូល​ខេត្ត​តាកែវ​បាន​អោយដឹង​ថា ឆ្លងកាត់​ការ​ធ្វើ​តេស្ត​បឋម​លើ​គ្រឿងឧបភោគ​បរិភោគ​ទាំងនោះ គឺ​មន្ត្រី​ជំនាញ​យើង​បាន​រកឃើញ ត្រីងៀត​បបែល មាន​សារធាតុ​គីមី​បូរ៉ាក់ ចំណែកឯ​នំ​បញ្ចុក បន្លែ​ជា​ប្រភេទ​ល្បោយ បង្អែម​លត សរសៃ​គុយទាវ គឺ​មិន​មាន​សារ​ធ​តុ​គីមី​អ្វី​ឡើយ ។

លោក​បាន​បន្តថា​ ចំពោះការរកឃើញ​ទំនិញ​ខូច​គុណភាព ហួស​កាលបរិច្ឆេទ និង​ត្រីងៀត​បបែល​មួយចំនួន មន្ត្រី​ជំនាញ​យើង​បាន​ធ្វើការ​ដកហូត​យក​មក​រក្សាទុក​នៅ​សាខា​កាំកុងត្រូល​ខេត្ត ដើម្បី​ធ្វើការ​បំផ្លាញចោល ។ ទន្ទឹម​និង​មាន​ការចូលរួម​ចុះ​ពី​និត្យ​នោះដែរ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​ធ្វើ​ការអប់រំ​ដល់​បងប្អូន​ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​តាកែវ ត្រូវ​ចូលរួម​ទាំងអស់គ្នា លក់ទំនិញ ដែល​មាន​គុណភាព និង​មាន​អនាម័យ​ល្អ គ្មាន​ជាតិគីមី ដើម្បី​សុខភាព​របស់​ប្រជាពលរដ្ឋ​របស់​យើង​ដែល​ជា​អ្នក​បរិភោគ ៕ ដោយ ៖ តាកែវ​

spot_img
×