Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ប្រាប់​ពលរដ្ឋ​ខ្លួន​កុំ​អោយ​ទៅ​អា​មេ​រិច ព្រោះ​អា​មេ​រិច​ជា​បិសាច​

spot_img

​ប្រទេស​ចិន​បាន​ផ្ញើ​សារ​ទៅ​កាន់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ថា “​អា​មេ​រិច​គឺជា​បិសាច ដូច្នេះ​ចូរ​កុំទៅ​ទីនោះ​”​។​

​នៅ​ប៉ុន្មាន​ថ្ងៃមុន ចិន​ធ្លាប់​បាន​ចេញ​សារ​ប្រាប់​ដល់​ប្រជាជន ព្រម​ទាំង​សិស្ស​របស់ខ្លួន​ដែល​កំពុង​ធ្វើ​​ដំណើរ​ទៅកាន់​អា​មេ​រិច ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​បញ្ជាក់​ប្រាប់​ពី​ការ​រ​ណី​បាញ់ប្រហារ​កើតឡើង​នៅ​អា​មេ​រិច​ជាច្រើន ព្រមទាំង​អំពើចោរកម្ម​ផងដែរ​។​

​នៅ​ថ្ងៃ​អង្គារ​ជាមួយគ្នា​ដែរ ក្រសួងការបរទេស​ចិន ព្រមទាំង​ស្ថានទូត និង​កុងស៊ុល​នៅក្នុង​អា​មេ​រិច បាន​ចេញ​សេចក្តីប្រកាស​ឲ្យ​ពលរដ្ឋ​ខ្លួន​មានការ​ប្រុងប្រយ័ត្ន ដោយ​ធ្វើ​ការចោទប្រកាន់ថា មន្ត្រី​អនុវត្ត​ច្បាប់​របស់​អា​មេ​រិច​អាច​នឹង​ធ្វើ​ការយាយី​ដល់​ប្រជាជន​ចិន​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្នមហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​កំពុង​តែ​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ដាក់គ្នា ដោយ​ការដំឡើង​ពន្ធ​ដាក់គ្នា​ទៅវិញ​ទៅ​មក​។​

​រដ្ឋបាល​លោក​ដូណាល់ ត្រាំ បាន​ដំឡើង​ពន្ធ​ពី ១០​ភាគរយ ទៅដល់ ២៥​ភាគរយ​ សម្រាប់​ទំនិញ​នាំចូល​ពី​ចិន ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់ ២០០​ពាន់​លាន​ដុល្លារ និង​គំរាម​ដំឡើង​ពន្ធ​លើ​មុខ​ទំនិញ​ផ្សេងៗ​ទៀត​របស់​ចិន​។​

​ចំណែក​ចិន​វិញ ក៏​នឹង​ធ្វើការ​សងសឹក​វិញ​ដែរ ដោយ​ខ្លួន​បានប្រកាស​ដំឡើង​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​​អា​មេ​រិច​ដែលមាន​ទំហំ​ទឹក​ប្រាក់​ចំនួន ៦០​ពាន់​លាន​ដុល្លា​រកាលពី​ដើមខែ​នេះ និង​ព្រម​ចាត់​វិធានការ​ផ្សេងៗ​ទៀង​ផងដែរ​ប្រឆាំង​អា​មេ​រិច​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×