Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនមឈូស១​ជួល​ស្រី​ស្អាត​ឲ្យ​ដេក​ស្រាត​ឡង់សេ​​មឈូស ដើម្បី​ទាក់​ទាញ​ម៉ូយ​ទិញ​ច្រើនៗ ខ្ពើម​ខ្វល់​អ្នក​រិះកន់

spot_img

​ក្រុម​មឈូស​មួយ​ឈ្មោះ Linder នៅក្នុង​ប្រទេស​ប៉ូឡូញ បាន​ជួល​តារា​ម៉ូ​ដែល ដើម្បី​ថតរូប​អាក្រាតកាយ​នៅក្នុង​ក្តារ​មឈូស សម្រាប់​ដាក់​បង្ហាញ​នៅក្នុង​ប្រតិទិន​របស់​ក្រុមហ៊ុន ដើម្បី​ជំរុញ​អាជីវកម្ម​លក់​មឈូសរ​បស់​ខ្លួន ប៉ុន្តែ រង​ព្រនង់​នឹង​មតិ​រិះគន់​យ៉ាង​ចាស់ដៃ ។

​យោងតាម The Sun ប្រតិទិន​នេះ ត្រូវបាន​បំផុសគំនិត​ឡើង​ដោយ​ប្រតិទិន Pirelli ដែលជា​ប្រតិទិន​ដ៏​ល្បីល្បាញ​មួយ​ខាង​រូបអាក្រាត​របស់​តារា​ម៉ូ​ដែល ។​

​តាម​នោះ ដើម្បី​ទទួល​រូបភាព​លក្ខណៈ​ធម្មជាតិ និង​រក្សាបាន​នូវ​ភាពឆើតឆាយ បុគ្គលិក​ក្រុមហ៊ុន​បាន​អញ្ជើញ​ជាង​ថតរូប​ដ៏​ល្បាញ​ម្នាក់ លោក Joanna Czaczkowska មក​ថត​រូបភាព​ឥតខ្ចោះ​ទាំងនេះ ។​

​នៅក្នុង​បណ្តា​រូបថត​ទាំងនេះ តារា​ម៉ូ​ដែល​ស្រីៗ​ត្រូវ​បានឃើញ​ជម្រុះ​សម្លៀកបំពាក់​អាក្រាតកាយ​ស្ទើរ​ទាំងស្រុង ដោយ​អ្នកខ្លះ​បាន​យកដៃ​បិទបាំង​តំបន់​ស្រើបស្រាល ក្នុង​កាយវិការ​ដេក ឬ អង្គុយ នៅក្នុង​ក្តា​មឈូស ។​

​គួរ​បញ្ជាក់ថា ប្រតិទិន​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៩ មក​ម្លេះ ដោយ​លោក Zbigniew Lindner ស្ថាបនិក​នៃ​ក្រុមហ៊ុន​នេះ​មឈូស Linder ។ ទោះយ៉ាងណា ប្រតិទិន​នេះ​បន្ទាប់មក ត្រូវបាន​ផុស​ឡើង​ហ្វេ​ស​ប៊ុ​ក និង​បង្ក​ការ​ផ្ទះ​កំហឹង​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ៕ ចន្ទី​

Sexy coffin photoshoot
Picture: Lindner

spot_img
×