Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក នៅ​តំបន់ឆ្នេរ​កម្ពុជា នា​ដើមឆ្នាំ​២០២០ នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍ដ៏​ធំ​ថ្មី​មួយ ប្រចាំឆ្នាំ​សម្រាប់​តំបន់ឆ្នេរ​

spot_img

​ភ្នំពេញ ​៖​លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក ដឹកនាំ​ដោយ​លោក Bruno Bodard អគ្គនាយក​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក ដើម្បី​ចូល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​អំពី​ការរៀបចំ​នូវ​ព្រឹត្ដិការណ៍​ប្រណាំ​ងកង់​ពិភពលោក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​លើក​ទី​១ ដែល​នឹង​ប្រព្រឹត្ដិទៅ​នៅ​ថ្ងៃ​ទី​០៤ ដល់ ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០២០ នាពេល​ខាងមុខ​នេះ​។ ជំនួប​នេះ​បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​។​

​ក្នុង​ជំនួប​ពិភាក្សា ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​ការរៀបចំ​នូវ​ព្រឹត្ដការណ៍ ប្រណាំង​កង់​ពិភពលោក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​លើក​ទី​១ នេះ ទាំង​លើ​ផ្នែក​បច្ចេកទេស​រៀបចំ ការងារ​សម្របសម្រួល ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​អន្ដរជាតិ​។​

​លោក​រដ្ឋមន្ដ្រី​បាន​គូសបញ្ជាក់ថា ព្រឹត្ដិការណ៍​នេះ នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍ ដ៏​ធំ​ថ្មី​មួយ​ប្រចាំ​ឆ្នាំ សម្រាប់​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ហើយ​ព្រឹត្ដិការណ៍ នឹង​ធ្វើ​ការផ្សព្វផ្សាយ ទៅដល់​ពិភពលោក តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ធំៗ​នានា នៅក្នុង​តំបន់ ដែល​ជា​ឱកាស​ដ៏​មាន​តម្លៃ សម្រាប់​ការផ្សព្វផ្សាយ​នូវ តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ទាំង ដែល​មាន​ស្រាប់ និង​តំបន់​ដែលមាន សក្ដានុពល​ទេសចរណ៍​នានា ក្នុង​ខេត្ដ​តំបន់​ឆ្នេរសមុទ្រ ទាំង​បួន​ផងដែរ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ បាន​ស្គាល់​កាន់តែច្បាស់ និង​មក​លេង​កម្សាន្ត នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា កាន់តែច្រើន​៕​ ដោយ​៖​កូឡាប​

spot_img
×