Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈរដ្ឋមន្ត្រី អនុម័ត​ខ្លឹមសារលើ​សេចក្តីព្រាងផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣

spot_img

​ភ្នំពេញ ​៖ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បានសម្រេច​អនុម័ត​ទាំងស្រុង​ចំពោះ​ខ្លឹមសារ លើ​សេចក្តីព្រាង​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​) ២០១៩-២០២៣ ក៏ប៉ុន្តែ​មាន​ការកែសម្រួល លើ​បច្ចុប្បន្នភាព​តួលេខ​មួយ​ចំនួន​។​

លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាប់ផ្តើម ពិភាក្សា​លើ “​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​(​ផ​.​យ​.​អ​.​ជ​)២០១៩-២០២៣”​។​

ដែលមាន​ខ្លឹមសារ​សង្ខេប​ដូចខាងក្រោម ​៖

សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នេះ ត្រូវ បាន​រៀបចំ​ឡើង​បន្ត​ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​២០១៤-២០១៨ ដែល​ត្រូវបាន​ចប់​អាណត្តិ​កាល នា​ចុងឆ្នាំ​២០១៨ ក្នុង នីតិកាល​ទី​៥ នៃ​រដ្ឋសភា​កន្លងទៅ​។ ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍ ជាតិ (​ផ​.​យ​.​អ​.​ជ) ២០១៩-២០២៣ នឹង​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់ កាល​ទី​៤​និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​២០១៦-២០៣០​។ ផ​.​យ​.​អ​.​ជ​.២០១៩-២០៣០ នេះ ត្រូវបាន រៀបចំឡើង​ដើម្បី​សម្រេច​នូវ​វត្ថុបំណង​សំខាន់​បី (​ទី​១)​ដើម្បី​វាយ តម្លៃ​អំពី​លទ្ធផល​រួម​និង​បញ្ហា​ប្រឈម​ចម្បងៗ ដែល​បាន​កើត មាន​ឡើង​នៅ​ក្នុង​ការ​អនុវត្ដ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨ ក្នុង​អាណត្តិ​កាល​របស់​ផែនការ​នេះ​ទាំងមូល​ពី ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨ (​ទី​២) ដើម្បី​កំណត់​នូវ​បណ្ដា​វិធានការ គោលនយោបាយ​នានា​ដល់​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​ទាំងអស់ សម្រាប់​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា តាម វិស័យ​នៅក្នុង​ដំណាក់កាល​នៃ​អាណត្តិ​កាល​របស់​ផែនការ ដើម្បី ស្ថិរភាព​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់ កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា និង​ឆ្ពោះទៅ​សម្រេច បាន​នូវ​ស្ថានភាព​នៃ​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​និង​(​ទី​៣) ដើម្បី​ដាក់ចេញ នូវ​ប្រព័ន្ធ​មួយ​សម្រាប់​តាមដាន​ត្រួត ពិនិត្យ​និង​វាយតម្លៃ ប្រចាំឆ្នាំ នៃ​ការអនុវត្ត​ផ​.​យ​.​អ​.​ជ​.២០១៩-២០២៣​របស់​ក្រសួង ស្ថាប័ន​នានា​។​

+ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​.) ២០១៩-២០២៣

​ក្នុង​ការរៀបចំ​ផ​.​យ​.​អ​.​ជ​.​ដោយ​ពិនិត្យ​លើ​ការវិភាគ លើ​ភាពខ្លាំង ភាព​ខ្សោយ កាលានុវត្តភាព និង​ការ​គំរាម​គំហែង ដែល​គាំទ្រ​ដល់​ការរៀបចំ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួលស្គាល់​នូវ​បរិស្ថាន​តំបន់ និង សកល ជា​ពិសេស​និន្នាការ​ធំៗ​ចំនួន​៤ ដូចខាងក្រោម ដែល​នឹង ជះឥទ្ធិពល​លើ​កម្ពុជា ក្នុង​រយៈពេល​នៃ​ការរៀបចំ ផ​.​យ​.​អ​.​ជ ២០១៩-២០២៣ ៖
​ពិភពលោក​កំពុង​វិវត្ត​ទៅ​រក​ក្របខណ្ឌ​ពហុ​ប៉ូល​ថ្មី ដោយ សារ​ការប្រែប្រួល​កម្លាំង និង​ការកែតម្រូវ​តុល្យភាព​ការ នៃ អំណាច​សកល​ដូច​ជា ជម្លោះ​ពាណិជ្ជកម្ម និង​ភាំ​ពតាន​តឹង ផ្នែក​ជាតិនិយម​សេដ្ឋកិច្ចពិភពលោក​ដែល​កំពុង​នាំមុខ​ដោយ​អាស៊ី និង សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ចរន្ត​នៃ​ការរីកចម្រើន វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​គេ​ហៅថា បដិវត្តន៍​ឧស្សាហកម្ម ទី​៤ ដែល តម្រូវ​ឱ្យ​កំណត់​ឡើងវិញ នូវ​កត្តាផលិតកម្ម និង​ផល ប្រយោជន៍ ប្រកួតប្រជែង​ដាច់ខាត​របស់​ជាតិ ការប្រែប្រួល អាកាសធាតុ ដោយ​មាន​អាកាសធាតុ​មិន​ទៀងទាត់​ដូចជា ភាព​រាំងស្ងួត រលក​កម្ដៅ និង​ទឹកជំនន់​។​

​ដោយ​ផ្អែក​លើ​និន្នាការ​ទាំងនេះ រាជរដ្ឋាភិបាល​បាន​កំណត់​នូវ កាលានុវត្ដភាព និង​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់ ប្រទេស កម្ពុជា ដែល​ត្រូវបាន​ដាក់បញ្ចូល​ជា​ក្រុម​តែ​បញ្ហា​ណា​ដែល​ពាក់ ព័ន្ធ​ខ្លាំង​ក្នុង​ការរៀបចំ ផ​.​យ​.​អ​.​ជ ២០១៩-២០២៣ ៖

– ការបង្កើត​និង​រក្សា​សន្ទុះ​កំណើន​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា (​ការរីកចម្រើន​នៃ​សកម្មភាព​អាជីវកម្ម​និង​ការវិនិយោគ​ក្នុងស្រុក និង​លំហូរ​ខ្ពស់​នៃ​វិនិយោគ​ផ្ទាល់​បរទេស ដែល​ជា​ការឆ្លើយតប ទៅនឹង​កំណើន​តម្រូវការ​និង​ពាណិជ្ជកម្ម​) ដោយ​ដោះស្រាយ បញ្ហា​ផលិតភាព​និង​ការប្រកួតប្រជៃង​។ នេះ​ត្រូវ​ផ្ដោត លើ​ការងារ​អាទិភាព​ជាច្រើន រួមមាន​៖ ការកសាង​ធនធានមនុស្ស​និង​ជំនាញ ការធ្វើ ពិពិធ​កម្ម​សេដ្ឋកិច្ច ការជំរុញ​តម្លៃ​ម​ន្ថែ​ម​នៅក្នុង​វិស័យ​ឧស្សាហកម្ម​និង​សេវាកម្ម និង​ការ​បន្ស៊ាំ​នៃ ប​ច្ចរក​វិទ្យា​ថ្មី (​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤) និង​ការផ្ដោត​ការយកចិត្តទុកដាក់​លើ​ផលិតភាព​តំបន់​ជនបទ (​រួមបញ្ចូល​ទាំង​ផលិតកម្ម​កសិដ្ឋាន​និង​មិនមែន​កសិកម្ម​)​។​

-​ប្រើបាស់​នូវ​គុណសម្បត្តិ​ផ្នែក​ភូមិសាស្ដ្រ​របស់​កម្ពុជា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ភាព​នៅ​ជិត នឹង​ចំណុចកណ្ដាល​សភា​ពាណិជ្ជ កម្ម​ពិភពលោក ដោយ​ការទាញយក​កាលានុវត្ដភាព ពាណិជ្ជកម្ម​សេរី (​រួមទាំង​ការធ្វើសមាហរណកម្ម​អាស៊ាន និង ពាណិជ្ជកម្ម​របស់​ប្រទេស​មាន​ការអភិវឌ្ឍ​តិចតួច​) ដើម្បី​ស្រូប យក​ការវិនិយោក​និង​ពង្រីក​ទីផ្សារ​នាំចេញ​។ ប៉ុន្តែ​ដោយ​ឈរលើ គោលការណ៍​ស្មើភាព​គ្នា ត្រូវការពារ ទប់ទល់​ភាពមិនច្បាស់លាស់ នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ពិភពលោក រួម​ទាំង​វិបត្តិ​ពាណិជ្ជ កម្ម និង​រៀបចំ​មូលដ្ឋាន​គ្រិះ​ដើម្បី ដោះស្រាយ​ការបាត់បង់ ការ​អនុគ្រោះ​ក្នុង​លក្ខខណ្ឌ​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច និង​ការរៀបចំ​ឲ្យបាន​មុន​ការចាកចេញ​ពី​ប្រ​ទេស​មាន​ការអភិវឌ្ឍ​តិចតួច​។​

-​ពង្រឹង​សមត្ថភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​រួម​ទាំង​ការ​សម្រួប​និង​ពង្រឹង​ការ​ផ្គ​ត់​​ផ្គង់​ឥណទាន​ដូច្នេះ​បន្ថយ​នូវ​ឧបសគ្គ​សំខាន់​សម្រាប់​សហគ្រាស​គ្រប់​ទំហំ​ទាំងអស់​។​ទាំងនេះ​រួម​បញ្ចូល​ទាំង​ការ អភិវឌ្ឍ ទីផ្សារ​ធានារ៉ាប់រង​ក្នុងស្រុក​និង​ទីផ្សារ​មូលប័ត្រ ការធ្វើឱ្យ​ប្រសើរ ឡើង​នូវ​គុណភាព​នៃ​អន្ដរការី​ហិរញ្ញវត្ថុ និង​ជំរុញ​ការ​សន្សំ​ក្នុង ស្រុក​និង​កាត់បន្ថយ​បំណុល​គ្រួសារ​។ ដោយ​កត់សម្គាល់ថា ជាមួយនឹង​ការបាត់បង់​ប្រាក់​កម្ចី​សម្បទាន​ប្រាក់​សន្សំ​ក្នុងស្រុក​និង​ទីផ្សារ​មូលធន​មាន​ភាពចាំបាច់​ក្នុង​ការរក្សា​កម្រិត​វិនិយោគ​និង​កំណើន​។ នេះ​ក៏​មាន​ទំនាក់ទំនង​ជាមួយ​នឹង ការមិន ប្រើ​ដុល្លារ​អាមេរិក​រយៈពេល​វែង​នៃ​សេដ្ឋកិច្ច​និង​ការចេញ​នូវ​ឧបករណ៍​ហិរញវត្ថុ និង​ពាណិជ្ជកម្ម​ប្រាក់រៀល​។​

-​ទាញយក​ផលប្រយោជន៍​ពេញលេញ​នៃ​ភាគលាភ​ប្រជាសាស្ដ្រ​និង​អនុ​បាត​តិចតួច ដើម្បី​ពង្រឹង សន្ដិសុខ​និង​ប្រព័ន្ធ​ថែរក្សា សុខភាព​។ នេះ​ជា​មធ្យោបាយ​មួយ​ដើម្បី​កាត់បន្ថយ​ភាព​ងាយ រងគ្រោះ​ផ្ទាល់ខ្លួន​និង​សេដ្ឋកិច្ច​ទាំងមូល​និង​ហានិភ័យ និង​រួម ចំណែក​ក្នុង​ការបង្កើត​ផលិតភាព​និង​កំណើនសេដ្ឋកិច្ច​។​

– រក្សា​សន្ដិភាព ស្ថិរ​ផាព​នយោបាយ និង​សណ្ដាប់ធ្នាប់​សង្គម ការដោះស្រាយ​បញ្ហា​ប្រឈម​ខាងក្នុង​និង​ផ្ទៃក្នុង តាមរយៈ​ការ កែទម្រង់​សន្ដិសុខ​សាធារណៈ​និង​សេវា​យុត្ដិធម៌​ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​សាធារណជន​ទូទៅ និង​ការធានា​គណនេយ្យភាព ផ្នែក នយោបាយ​និង​រដ្ឋបាល តាមរយៈ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ និង​ការកែទម្រង់​សេវា​សាធារណៈ​កាន់ តែ​ទូលំ​ទូ លាយ​។​

-​ដោះស្រាយ​ភាពទន់ខ្សោយ​នៃ​បរិស្ថាន​ដែល​ធ្លាប់​មាន​ពី​អតីតកាល និង​ការពារ​ធនធាន​ធម្មជាតិ តាមរយៈ​ការជំរុញ​ការផលិត និង​ការប្រើប្រាស់​របស់​បរិស្ថាន​។​ស្របគ្នា​នេះដែរ​ក៏​មាន​ការ ឆ្លើយតប​នឹង​ការបេ្ដជ្ញាចិត្ត​របស់​កម្ពុជា​ចំពោះ​សក​ម្ម​ភាពប្រែប្រួល​អាកាសធា​តុ​ដែល​រួម​មាន​ការ​មិន​បញ្ចេញ​កាបូន​នៃ​សេដ្ឋកិច្ច​និង​ជាមួយ​វិធានការ​នានា​។​

​បើ​តាម​លោក​ផៃ ស៊ីផា​ន សេចក្ដីសន្និដ្ឋាន​បានបញ្ជាក់​ថា ៖ ការរៀបចំ​ផែនការ និង​ការវិនិយោគ​ដែល​មាន​លក្ខណៈ ទូលំទូលាយ​គ្រប់​ជ្រុងជ្រោយ លើ​វិស័យ​ដើម្បី​លើកកម្ពស់​មូលធន មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និង វិស័យ​អាទិភាព​សំខាន់ៗ ដែល ជា​កត្តា​ចម្បង​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា បានវិវត្ត​ខ្លួន​ពី ប្រទេស​ដែល​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​ស៊ីវិល​ទៅ​ជា​ប្រទេស​មួយ ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច និង​ជា​ប្រទេស​គោលដៅ នៃ ការវិនិយោគ​ពី​បរទេស រហូត​ឈាន​ជា​ប្រទេស​ដែល​មាន​ចំណូល មធ្យម​កម្រិត​ទាប​។​

សមិទ្ធផល​ទាំងអស់នេះ ស្ដែង​ចេញ​តាម​រយៈ សហគ្រិនភាព និង​ការវិនិយោក​ឯកជន បាន​កើតឡើង​ជា​បន្ដ បន្ទាប់ ដែល​រួមចំណែក​ដល់​កំណើន​ផ​.​ស​.​ស មធ្យម​ប្រចាំឆ្នាំ​រង្វង់​៧% ក្នុង​រយៈពេល​វែង ដែល ផ​.​ស​.​ស សម្រាប់​មនុស្ស​ម្នាក់ បាន​កើន​លើសពី ១៥០០​ដុល្លា​អាមេរិក សម្រាប់​ឆ្នាំ​២០១៨ ហើយ អត្រា​ភាពក្រីក្រ​បាន​ថយ​ចុះ​មក​កម្រិត​ទាប​ជាង​១០% ក្នុង អាណត្តិ​នៃ​ការអនុវត្ត​ផ​.​យ​.​អ​.​ជ ២០១៤-២០១៨​។ ក្នុងន័យ​នេះ​ដែរ ទំហំ​វិនិយោគ​ឯកជន​នាពេល​បច្ចុប្បន្ន មាន សមាមាត្រ​ខ្ពស់ជាង​ទំហំ​វិនិយោគ​សាធារណៈ​។

ការអនុវត្ត​ប្រកប ដោយ​ជោគជ័យ​នូវ​បណ្ដា​ផែ​ក​ការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​ជាតិ នៅក្នុង​រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍​កន្លងមក​នេះ​បាន​នាំ​កម្ពុជា​ឲ្យ​ចាកចេញ​ពី​ប្រទេស​នាំចូល​ស្បៀង ឈាន​ឡើង​ទៅ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ទាំង​១០​ដែល​បាន​នាំចេញ​អង្ក​ទៅ​ក្រៅប្រទេស និង​ក្នុង​ចំណោម​ប្រទេស​ទាំង​១៥ ដែល​បាន​ផលិត​អង្ករ​ច្រើន​ជាង​គេ​លើ​ពិភពលោក​។

សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ក្នុង​ដំណាក់កាល ផ​.​យ​.​អ​.​ជ ២០១៩-២០២៣ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ដបេ្ដ​ជ្ញា​អនុវត្ដ ការងារ ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ​វឌ្ឍនភាព​ថ្មីៗ បន្ថែម ទៀត​ក៏​ដូចជា បញ្ចប់​ឲ្យ​រួចរាល់​នូវ​គោលនយោបាយ កម្មវិធី និង​ផែនការ​សកម្មភាព ដែល​មិន​ទាន់​បាន​ដោះស្រាយ​នា អាណ​ត្ដិក​ន្ល​ង​មក និង​ត្រៀម​ទប់ទល់​និង​កាត់បន្ថយ​បញ្ហា ប្រឈម​ទាំងឡាយ​នាពេល​អនាគត រួមបញ្ចូល​ទាំង​ប​ញ្ហ​ប្រឈម នៅក្នុង​តំបន់​និង ពិភពលោក និង​ការកាត់បន្ថយ​ជំនួយ សម្បទាន​ពី​ខាងក្រៅ​។ នៅក្នុង​វដ្ដ​បន្ទាប់​នៃ​ការ​ដំណើរការ​រៀប ចំ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​ជាតិ គោលនយោបាយ និង​សកម្ម ភាព​តម្រូវឲ្យ​មាន​ការគិត​គូរ​ច្បាស់លាស់ និង​ជំរុញ អនុវត្ដ​នូវ ដំណើរការ​ចំនួន​បី គឺ​៖

• ការបង្កើត​ចំណូល​ថរិកាជាតិ ពី​ប្រភព​ពន្ធ​-​គយ​និង​មិន មែន​ពន្ធ​-​គយ ប្រកបដោយ​ចីរភាព​និង​ស៊ីជម្រៅ​។​

• ការពង្រីក​គុណភាព​មូលធន​មនុស្ស ផ្នែក​ឧស្សា​ហូប​នី​យ កម្ម និង​សេចក្ដីសុខក្សេមក្សាន្ដ​របស់​ប្រជាជន​។​

• ការលើកកម្ពស់​សមត្ថ​ភាព ក្នុង​ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល ទាំង​ថ្នាក់​ជាតិ ទាំង​ថ្នាក់​ក្រោម​ជាតិ សំដៅ​ផ្ដល់ សេវាសាធារណៈ ដល់​ប្រជាជន រវាង​ក្រសួង ស្ថាប័ន ការធ្វើ សមាហរណកម្ម​ការងា​រ​រវាង​ថ្នាក់​ជាតិ និង​បណ្ដាល់​ក្រសួង​នៅ ថ្នាក់​ជាតិ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ជំរុញ​អភិបាលកិច្ច អេឡិកត្រូនិក ក្នុង​បរិបទ​បដិវត្ដន៍​ឧស្សាហកម្ម​ទី​៤​។​

ផ​.​យ​.​អ​.​ជ ២០១៩-២០២៣ គឺជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ការ អនុវត្ដ គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដូច​មានចែង​ក្នុង​យុទ្ធសាស្ដ្រ ចតុកោណ​ដំណាក់កាល ទី​៤​។ គោលបំណង​របស់ ផ​.​យ​.​អ​.​ជ ២០១៩-២០២៣ គឺ​ដើម្បី​ធានា​ដល់​ការ​បន្ស៊ី​គ្នា រវាង​ផែ​ក​ការ​​សកម្មភាព កម្មវិធី និង​គម្រោង​របស់​បណ្ដា​ក្រសួង​ស្ថាប័ន​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ សម្រាប់​អនុវត្ត​គោលនយោបាយ​អាទិភាព ទាំងឡាយ​របស់ រាជរដ្ឋាភិបាល ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ដ្រ ចតុកោណ ដំណាក់កាល​ទី​៤​។

ក្នុងន័យនេះ ផ​.​យ​.​អ​.​ជ ២០១៩-២០២៣ ក៏​ធានា​ផងដែរ​ថា បណ្ដា​យុទ្ធសាស្ដ្រ​ដែល​បាន​លើកឡើង ដោយ​ក្រសួង ស្ថាប័ន​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ សម្រាប់​អនុវត្ដ គោលនយោបាយ​អាទិភាព​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល ត្រូវ បាន​រៀបចំ​ឡើង​ដោយ​មាន​ការគិ​
​ត​គូរ​ដល់​ផលប៉ះពាល់​នានា​មក​លើ​ប្រទេស​កម្ពុជា​ដែល​រួមមាន ការបន្ដ​ចាកចេញ​ពី​ឋានៈ​ជា ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅ​ជា​ប្រទេស​មាន ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ការកាត់បន្ថយ​នូវ​ជំនួយ​ឥត សំណង​និង​ជំនួយ​បច្ចេកទេស​។ ទន្ទឹមនឹងនេះ ផ​.​យ​.​អ​.​ជ ២០១៩-២០២៣ ក៏​មាន​គោលបំណង​ធានា​ថា​រាល់​បណ្ដា​គោល នយោបាយ ដែល​បាន​រៀបចំ​ឡើង គឺ​ធ្វើ​យ៉ាងណា​ដើម្បី​គ្រប់គ្រង និង ប្រកួតប្រជែង​ទាំង​ក្នុង​តំបន់ និង ពិភពលោក​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​រៀបចំ​ជា​ប្រព័ន្ធ​និង​ជា លំ​ដាក់​លំដោយ នូវ​វិធានការ​ជាច្រើន សំដៅ​កាត់បន្ថយ ឥទ្ធិពល​អវិជ្ជមាន​នានា​ពី​ក្រៅប្រទេស និង​កត្តាសេដ្ឋកិច្ច​ថ្មីៗ ផ្សេងទៀត មក​កើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​របស់​កម្ពុជា ព្រមទាំង​សំដៅ​ការពារ​នូវ​សមិទ្ធផល​នានា ដែល​សម្រេចបាន ដោយ​កិច្ចខិតខំ​យ៉ាង​លំបាក​កន្លងមក​សូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​បាន​ឆ្លុះបញ្ចាំង​ឲ្យបាន​នូវ​គោលបំណង​ការពារ​សមិទ្ធផល​ចម្បងៗ​កន្លងមក​របស់​ផ​.​យ​.​អ​.​ជ ដែល​រួមមាន ការសម្រេច​ឲ្យបាន​នូវ កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព ក្នុង​អត្រា​យ៉ាង ហោច​ណាស់​ប្រមាណ​៧%​ជា​មធ្យម​ក្នុង​មួយឆ្នាំ និង​ការ​កាត់ បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​លើសពី​១%​ក្នុង មួយឆ្នាំ​៕​ ​ដោយ​៖​កូឡាប​

spot_img
×