Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របាំង​ទ្រូង​ចែក​ទ្រូងផ្លូវ​តាម​ផ្លូវជាតិ​លេខ​៤ ម្តុំ​ឃ្លាំង​លើ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​រៀបចំ​ដាក់​ជា​បណ្តើរៗ​រួចហើយ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​!

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា របាំង​ពុះ​ចែក​ទ្រូងផ្លូវ នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុចម្តុំ​ផ្សារឃ្លាំង​លើ​ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ត្រូវបាន​រៀបចំ​ដាក់​តម្រៀប​ជា​បណ្តើរៗ​ហើយ កាលពី​យប់​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩​។​

​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ លោក ណុប ហេង បានឲ្យដឹងថា សកម្មភាព​ខាងលើ​នេះ បាន​ចាប់ផ្តើម​កាលពី​ព្រលប់ យប់​ថ្ងៃ​ទី​៦ ខែមិថុនា ដោយ​អញ្ជើញ​ពិនិត្យ​ផ្ទាល់​ពី​សំណាក់ លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​អភិបាលរង​ខេត្ត ព្រមទាំង​មន្ត្រី​មន្ទីរ​ស្ថាប័ន​ជំនាញ​ច្រើន​ទៀត​។​

​លោក ណុប ហេង បន្តថា ចំពោះ​ការរៀបចំ​ដាក់រ​បាំង​ចែក​ទ្រូងផ្លូវ​ខាងលើនេះ គឺ​អនុវត្ត​ជា​ជំ​ហ៊ាន​ដំបូង​នៅតាម​តំបន់ ឬ​ទីតាំង ដែល​ផ្លូវ​ធ្វើដំណើរ​តែង​កើតមាន​ចរាចរណ៍​កកស្ទះ​ខ្លាំង​រាល់ថ្ងៃ​។​

​លោក ណុប ហេង ឲ្យដឹង​ដូច្នេះ រួច​បន្ថែមថា កិច្ចការងារ​នេះ គឺ​ត្រូវ​ចំណាយ​ថវិកា​អស់​ច្រើន ដែល​ត្រូវ​យកមក​ប្រើប្រាស់ នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៤ នាទី​ប្រជុំជន​ក្រុង​ព្រះសីហនុ រួមមាន​៖

​ការពង្រីក​ផ្លូវ​បន្ថែម ចាប់​ពី​ឃុំ​រាម ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ២០៨ ចាប់​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ចាប់ពី ៤ ទៅ ៦​គន្លង និង​ការដាក់​របាំង​ពុះ​ចែក​ទ្រូងផ្លូវ ដោយ​ខឿន​បេតុង​។​

​លោក​បន្តថា ការងារ​ខាងលើ​នេះ គឺ​ចាំបាច់​ជាន្ទា​ន់​បំផុត​នោះ គឺ​ត្រូវ​ដាក់​នៅ​ប្រវែង ៦​គីឡូម៉ែត្រ ត្រង់​ចំណុច​គីឡូម៉ែត្រ ២១៧ ទៅដល់ ២២៣​។ ក្នុងនោះ ការស្ថាបនា​ធ្វើ​ផ្លូវ​ពុះ​ចែក​សួនច្បារ​មុខ​រោងចក្រ​ស្រា​បៀរ​អង្គរ ដោយ​ត្រូវ​យក​ចំណី​ផ្លូវ​មួយ​ផ្នែក ដើម្បី​ធ្វើ​ជា​ផ្លូវ​ឯកទិស ឬ​អាច​ប្រើប្រាស់​ផ្លូវ​ដដែល​សិន ដោយ​ការដាក់​បន្ថែម​ភ្លើងស្តុប​បញ្ជា​ច​រា​ចរណ៍​។​

​លោក ណុប ហេង បន្តថា តាម​ការសង្កេត​កាលពី​យប់​ថ្ងៃ​ទី​៦ ខែមិថុនា សង្កេត​ឃើញ​រថយន្ត​ធ្វើ​ចរាចរណ៍​នៅតែ​មាន​សភាព​ជាប់​គ្នា​មិន​ដាច់​។ ហើយ​ថា ចរាចរណ៍​មមាញឹក​ជាប់​គ្នា​ស្ទើរ​មិន​ដាច់ នៅ​ផ្លូវ​ខាងលើនេះ គឺ​ស្ទើរ​មិន​អាច​ឲ្យ​រថយន្ត ឬ​អ្នកដំណើរ​ដើរ និង​បើក​ឆ្លងកាត់​ទទឹងផ្លូវ​មាន​ការលំបាក​ជា​ដើម​៕ ដែន សីមា​

spot_img
×