Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិចស៊ិចកូ​ពង្រាយកម្លាំង​រាប់ពាន់​នាក់​នៅ​ព្រំដែន​ដើម្បី​រារាំង​អន្តោប្រវេសន៍​ហូរ​ចូល​អា​មេ​រិច ក្រោយ​អា​មេ​រិច​ព្រមាន​យកពន្ធ​លើ​មិចស៊ិចកូ​

spot_img

​ប្រទេស​មិចស៊ិចកូ បាន​ដាក់ពង្រាយ​កងកម្លាំង​ចំនួន ៦.០០០​នាក់​នៅ​តាម​ព្រំដែន​ជាមួយនឹង​ប្រទេស​ហ្គា​តេ​ម៉ាឡា​ដើម្បី​ទប់ស្កាត់​លំហូ​​ចូល​ជនអន្តោប្រវេសន៍​​ខុសច្បាប់​ទៅ​កាន់​ទឹកដី​អា​មេ​រិច​។​

​ការចាត់វិធានការ​បែបនេះ កើតឡើង​ក្រោយ​ពេល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ ព្រមាន​យកពន្ធ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​មិចស៊ិចកូ បើ​ប្រទេស​នេះ​មិន​ព្រម​ដោះស្រាយ​។​

​បច្ចុប្បន្ន រដ្ឋមន្ត្រីការបរទេស​មិចស៊ិចកូ លោក Marcelo Ebrard កំពុងស្ថិត​នៅ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ធ្វើការ​ចរចារ ក៏ដូចជា​ការពារ​កុំឲ្យ​អាមេរិច​យក​ពន្ធ​លើ​ទំនិញ​ខ្លួន ដោយសារ​បញ្ហា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ថា​នឹង​យកពន្ធ​ចំនួន ៥​ភាគរយ​លើ​មុខ​ទំនិញ​នាំចូល​ពី​ប្រទេស​មិចស៊ិចកូ ប្រសិន​ជា​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​កើតឡើង​។​

​រដ្ឋមន្ត្រីការបរទេស​មិចស៊ិចកូ បាន​និយាយថា កងកម្លាំង​នឹង​ធ្វើ​ការដាក់​មូលដ្ឋាន​នៅ​ព្រំដែន​ភាគ​ខាង​
​ត្បូង​ជាប់​ប្រទេ​សហ្គាតា​ម៉ាឡា ដើម្បី​រារាំង​ជនអន្តោប្រវេសន៍​ចូលក្នុង​ទឹកដី​អា​មេ​រិច​។​

​លោក​ថ្លែងថា “​ពួក​យើង​បាន​ពន្យល់ថា មាន​កងកម្លាំង​ចំនួន ៦.០០០​នាក់ ហើយ​ពួកគេ​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ទីនោះ​។​” លោក​បន្ថែមថា កិច្ច​ចរចារ​ជាមួយ​អា​មេ​រិច​នឹង​បន្ត​នៅ​ថ្ងៃ​សុក្រ​។​

​សូមបញ្ជាក់​ថា លោក​ត្រាំ​បាន​ព្រមាន​ដំឡើង​ពន្ធ​ចំនួន ៥​ភាគរយ​ជា​រៀងរាល់ខែ លើ​ទំនិញ​នាំចូល​ពី​ប្រទេស​មិចស៊ិចកូ រួមមាន​ដូចជា ឡាន ស្រា​បៀរ ផ្លែឈើ និង​បន្លែ​ជាដើម ហើយ​ពន្ធ​នោះ​នឹង​ឡើងដល់ ២៥​ភាគរយ​នៅ​ខែតុលា ប្រសិន​ជា​គ្មាន​ដំណោះស្រាយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×