Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ ៖ អ្នក​ដែល​ពូកែ​បាញ់បោះ​សេរី​យកទៅ​ញាត់​គុក ទាំងអស់​

spot_img

​ភ្នំពេញ ​៖ ស្រប​ពេល​មួយ​រយៈ​ចុងក្រោយ​នេះ មាន អ្នក​បាញ់បោះ​សេរី​ជាពិសេស ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ តែង​រង​ការចាប់ខ្លួន​ជា​បន្ដបន្ទាប់ រហូត​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ដើម្បី​កាត់ទោស​តាម​ផ្លូវច្បាប់​នោះ​ ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ដាក់បទបញ្ជា និង​ព្រមាន​ដក​បុណ្យស័ក្ដិ​ចោល ព្រមទាំង​នាំខ្លួន​យក​ទៅ​កាត់ទោស​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ទាំងឡាយណា​ដែល​ពូកែ​ខាង​បាញ់បោះ​សេរី​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​សរសេរ​សារ​ព្រមាន​របស់​សម្ដេច​តេជោ ហ៊ុន សែន យក​មក​បង្ហោះ​នៅលើ ហ្វេ​សប៊ុក​ថា “​អ្នក​ពូកែ​បាញ់បោះ​យក​ទៅ​ញាត់​គុក ទាំងអស់​។ អ្នក​ហ៊ាន​បាញ់បោះ ត្រូវអស់​បុណ្យស័ក្ដិ និង​យក​ទៅ​កាត់ទោស​”៕​ ​ដោយ​៖​កូឡាប​

spot_img
×