Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​វីល្លាម ៖ រឿង​អាណត្តិ​របស់ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ពុំ​មាន​អ្វី​គួរ​ភ្ញាក់ផ្អេីល​ទេ​

spot_img

​ភ្នំពេញ ​៖ បន្ទាប់​សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា​ ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ នឹង​មាន​ត្រឹមតែ​អាណត្តិ​នេះ​ប៉ុណ្ណោះ​នោះ ត្រូវបាន​លោក​វីល្លាម សមាជិក​ឧត្តម​ក្រុមប្រឹក្សា​និង​ពិគ្រោះ​យោបល់ បាន​សរសេរ​សារ​ថា ពុំ​មាន​អ្វី​គួរឲ្យ​ភ្ញាក់ផ្អើល​នោះទេ ព្រោះ​ព្រះរាជក្រឹត្យ​បាន​ចែង​យ៉ាងច្បាស់​ហើយ​ថា ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ដល់​ត្រូវ​បញ្ចប់​ក្រោយ​អាណិត្ត​ទី ៦​។​

​លោក​វីល្លាម សមាជិក​ឧត្តម​ក្រុមប្រឹក្សា​និង​ពិគ្រោះ​យោបល់ បាន​សរសេរ​សារ​នៅ​រសៀល​ថ្ងៃ​ទី​៧ ​មិថុនា​ថា “​ពុំ​​មាន​អ្វី​គួរ​ភ្ញាក់ផ្អេីល​ទេ ចំពោះ​ការបញ្ចប់​អាណត្តិ​ឧត្តម​ក្រុមប្រឹក្សា​នៅ​និតី​កាលទី​៧ ព្រោះ​ព្រះរាជក្រឹត្យ​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ មាត្រា​៣ វាក្យខ័ណ្ឌ​២ បានបញ្ជាក់​ច្បាស់​តាំង​ពី​ដើ​មថា​ អាណត្តិ​របស់​ឧត្តម​ក្រុមប្រឹក្សា​និង​បញ្ចប់ទៅក្រោយ​អស់​អាណត្តិ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ “​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ បានប្រកាសថា ”
​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​សមាសភាព​នានា មកពី​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋសភា ដែល​ចូលរួម​ការបោះឆ្នោត នឹង​មាន​ត្រឹមតែ​អាណត្តិ​នេះ​ប៉ុណ្ណោះ​”​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ត្រូវបាន​បង្កើតឡើង តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​មាន​ការស្នើសុំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយពេល​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦​។ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​មាន​សមាសភាព​មកពី​គណបក្ស​យោ​បាយ​ចំនួន​១៦ ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត​។​

​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​មកពី​គណបក្ស​នយោបាយ​នីមួយៗ ត្រូវបាន​ប្រគល់​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​សម្រាប់​ប្រធាន​ប្រតិភូ និង​ស្មើ​រដ្ឋមន្ត្រី​សម្រាប់​អនុប្រធាន​ប្រតិភូ​។ ប្រធាន​ប្រតិភូ​នៃ​គណបក្ស​នយោបាយ​នី​មួយៗ​ត្រូវបាន​ប្រគល់​តួនាទី​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ថែមទៀត​ផង​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ជា​យន្តការ​ពិគ្រោះ និង​ផ្តល់​យោបល់​របស់​គណបក្ស​នយោបាយ​ជូន​រាជរដ្ឋាភិបាល​ក្រៅ​ក្រប​ខណ្ឌ​សភា ក្នុង​គោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបម្រើ​សេវា​ប្រជាជន និង​ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​សក្តានុពល​។​

​សមាជិក​ឧត្តម​ក្រុមប្រឹក្ស​ពិគ្រោះ និង​ផ្តល់​យោបល់ អាច​ចុះ​ធ្វើ​សកម្មភាព​ពិនិត្យ​រាល់​សកម្មភាព​របស់​មន្ត្រី​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​រាជ​រដ្ឋាភិបាល និង​អាជ្ញាធម៌​ថ្នាក់ក្រោម​ជាតិ ហើយក៏​អាច​កោះហៅ​មក​សួរនាំ​លើ​រឿងរ៉ាវ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​សកម្មភាព​បម្រើ​សង្គមជាតិ និង​ប្រជាជន​ផងដែរ​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×