Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទទួលបាន​ពានរង្វាន់​ជា​កម្មវិធី​ធនាគា​រលើ​ទូរស័ព្ទ​ល្អ​បំផុត​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ ​២០១៩

spot_img

​រាជធានី​ភ្នំពេញ​ ៖ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ បានឲ្យដឹងថា Sathapana Mobile របស់​ធនាគារ ស្ថាបនា ត្រូវបាន Global Banking & Finance Awards ទទួលស្គាល់​ជា​កម្មវិធី​ធនាគារ​ចល័ត​ល្អ​បំផុត​នៅ កម្ពុជា​ប្រចាំ ឆ្នាំ​២០១៩​។ នេះ​គឺជា​កិត្តិយស​របស់​ធនាគារ ស្ថាបនា ដែល​ទទួលបាន​ពានរង្វាន់​ពី Global Banking & Finance Review ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។​

​លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មានប្រសាសន៍ថា “​យើង​មាន​កិត្តិយស​យ៉ាង​ធំធេង​តាមរយៈ​ការទទួលបាន​នូវ​ការទទួលស្គាល់​នេះ និង​ជា​ការឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​យើង ក្នុង​ការសម្រេចបាន​នូវ​ប្រព័ន្ធ​ធនាគារ​ចល័ត​មួយ​ប្រកបដោយ​សុវត្ថិភាព រហ័ស ងាយស្រួល ជាមួយ​នឹង​មុខងារ​កាន់តែ​ប្រសើរ​។ ការទទួលបាន​ពានរង្វាន់​នេះ​គឺ​ជា​ការបញ្ជាក់​ឲ្យឃើញថា យើង​កំពុង​ស្ថិត​នៅលើ​មាគ៌ា​ដ៏​ត្រឹមត្រូវ នា​យុគសម័យ​ឌីជីថល​នាពេល​បច្ចុប្បន្ន​។​”

​លោក លឹម អូន ក៏​មានប្រសាសន៍​បន្ត​ទៀត​ថា “​ក្នុង​ឆ្នាំ​២០១៨ យើង​បាន​ផ្តោតជាសំខាន់​លើ​ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​បង្កើន​សមត្ថភាព​ផ្នែក​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ពង្រីក​វិសាលភាព​អាជីវកម្ម​ទាំងមូល របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ ប្រព័ន្ធ​ធនាគារ​ចល័ត​ថ្មី​របស់​យើង ដែល​ជា​ផ្នែក​មួយ​នៃ​តម្រូវការ​ជីវិត នាពេល​បច្ចុប្បន្ន បាន​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធន៍​ថ្មី​មួយ និង​មាន​តែ​មួយគត់​។​”

​ចាប់តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១៨​មក Sathapana Mobile ត្រូវ​ប្រើប្រាស់​ជា​កន្លែង​ធ្វើ​ប្រតិបត្តិកា​រធនាគារ​តាម ប្រព័ន្ធ​ឌីជីថល​ទំនើប​ចុងក្រោយ ដែល​អាច​អនុញ្ញាតិឲ្យ​អតិថិជន​ចូល​ធ្វើ​ប្រតិបត្តិកា​រធនាគារ​គ្រប់ពេលវេលា​និង​ទី​កន្លែង​តាម រយៈ​ទូរស័ព្ទដៃ និង​សេវា​ធនាគារ​តាម​អ៊ី​ន​ធឺ​ណេត ក្នុង​គោលបំណង​ផ្តល់ជូន​នូវ​សេវា​ហិរញ្ញវត្ថុ ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធិភាព​ខ្ពស់​។ លោកអ្នក​អាច​ទាញ​យក​កម្មវិធី Sathapana Mobile ពី App Store ឬ Google Play ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ដូចជា ពិនិត្យមើល​សមតុល្យ​គណនី​និង​ប្រតិ​ប​តិ្ត​ការណ៍ មើល​តារាង​កាលវិភាគ​បង់ប្រាក់ បើក​ឬ​បិទ​គណនី​មាន​កាលកំណត់ ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​និង​ក្រៅប្រទេស ផ្ទេរ​ប្រាក់​ទៅ​គណនី​WING និង Pi Pay សេវា​ទូទាត់​វិក្កយបត្រ បញ្ចូល​កាត​ទូរស័ព្ទ សេវា​ប័ណ្ណឥណទាន​មានដូចជា​ដំណើរការ​ប័ណ្ណ បង្ខាំង​ឬ​ដំណើរការ​ប័ណ្ណ​ឡើងវិញ ពិនិត្យមើល​របាយការណ៍​សង្ខេប និង​ការទូទាត់ ប័ណ្ណឥណទាន ព្រមទាំង​មុខងារ​ពិសេសៗ​ជាច្រើន​ទៀត​ដែល​អាច​ធ្វើ​ប្រតិ​ប​តិ្ត​ការ​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក​។​

​ក្រៅ​ពី​ការទទួលបាន​ពានរង្វាន់​ក្នុងឆ្នាំនេះ ធនាគារ ស្ថាបនា បាន​បង្ហាញ​អំពី​កំណើន​ដ៏​រឹងមាំ​ក្នុង​ឆ្នាំ​២០១៨ និង​បាន​ឈាន​ដល់​ដំណាក់កាល​រីកចម្រើន​ថ្មី​មួយទៀត លើស​ពី​គោលដៅ​ដែល​បាន​កំណត់ ជាពិសេស​កំណើន​ប្រាក់កម្ចី និង​ប្រាក់​ចំណេញ​។​

​កាលពី​ឆ្នាំមុន ធនាគារ ស្ថាបនា បាន​បង្ហាញ​ពី​កំណើន 24% នៃ​ប្រាក់​ចំណេញ​សុទ្ធ ពោល​គឺ​កើន​ពី 18,6 លាន​ដុល្លារ​អាមេរិក​ដល់ 23,1 លាន​ដុល្លារ​អាមេរិក​។ ខណៈ​ដែល​ទ្រព្យសម្បត្តិ​សរុប​របស់ ធនាគារ​បាន​កើន​ដល់ 1,3 ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ 2018 ធៀប​នឹង​កំណើន​ចំនួន 1,02 ពាន់​លាន ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ 2017​។​

​អំពី​ធនាគារ ស្ថាបនា​

​ធនាគារ ស្ថាបនា គឺជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែលមាន ទ្រព្យសម្បត្តិ​សកម្ម សរុប​ជាង ១.៣ ពាន់​លាន​ដុល្លារ​អាមេរិក​។ ធនាគារ​មាន​បណ្តាញ​សាខា​ធំជាងគេ​លំដាប់​ទី​ពីរ​នៅក្នុង​ប្រទេស ដែល​មាន​ជាង ១៧០ សាខា និង​បុគ្គលិក​ជាង ៤០០០ នាក់ និង​ម៉ាស៊ីនអេ​ធី​អឹម​ចំនួន​១៥១ នៅ​ទូទាំង​ប្រទេស ដែល​រួមមាន​ទាំង​ម៉ាស៊ីនអេ​ធី​អឹម​ដាក់ប្រាក់​(Cash Recycling)​។ ធនាគារ​ផ្តល់ ជូន​នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ ពេញលេញ​មាន​ដូចជា ប្រាក់កម្ចី ប្រាក់​បញ្ញើ សេវា​iBanking សេវា​Mobile Banking សេវា​ប័ណ្ណឥណទាន​និង​ឥណ​ពន្ធ​វី​សា សេវា​ផ្ទេរប្រាក់​ក្នុងស្រុក​និង​ក្រៅប្រទេស សេវា​ធានា សេវា​ទូទាត់​ការនាំចេញ​និង​នាំចូល និង​មាន​សេវាកម្ម​ដទៃ​ទៀត​ជាច្រើន​។ ធនាគារ ក៏​បាន​ចាប់​ដៃគូ​ជាមួយ Wing និង Pi Pay ដើម្បី​ផ្តល់ ភាពងាយស្រួល​បន្ថែមទៀត​ដល់​អតិថិជន​របស់​ខ្លួន​៕ ដោយ​៖​កូឡាប​

spot_img
×