Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​ ហេង ប៊ុន​ថន មិន​សុខចិត្ត បាន​ស្នើសុំ​កិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីលោកអភិបាលខេត្តកំពង់ចាម ដកបញ្ឈរជើង​

spot_img

​ភ្នំពេញ​ ៖​ បន្ទាប់ពីលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមដកបញ្ឈរជើង​លោក ហេង ប៊ុ ន ថនមេប៉ុស្តិ៍ ពាមប្រធ្នោះ ស្រុកកោះសូទិន​នៅស្នងការនគរបាលខេត្ត លោក ហេង ប៊ុនថន មិនសុខចិត្តបានស្នើសុំកិច្ចអន្ត​រាគមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីស្វែងរកយុត្តិធម៌ដល់ខ្លួន ព្រោះថាអ្វីៗដែល​បានធ្វើនោះគឺ​ធ្វើតាម​បញ្ជារបស់លោកវរសេនីយ៍ឯក អ៊ឹម ឃឿន អធិការនគរបាល ស្រុកកោះសូទិន ។​

​លោក ហេង ប៊ុ នថន មេប៉ុស្តិ៍ពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្ត​កំពង់ចាម ដែលត្រូវ បានលោក គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម ដកបញ្ឈជើងនៅស្នងការនគរបាល ខេត្តបន្ទាប់ពីមេប៉ុស្តិ៍ពាមប្រធ្នោះ រូបនោះ បានចូលទៅហាមឃាត់មិន ឲ្យ ប្រជាពលរដ្ឋជួបជុំហូប «នំបញ្ចុក» ដោយអះអាងថាមិនទាន់បានសុំច្បាប់ជាមុន ។​

​លោក ហេង ប៊ុនថន មេប៉ុស្តិ៍ពាមប្រធ្នោះ បាន​សរសេរ​លិខិត​ ​សូម​គោរព​ចូល​មក​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា ” ខ្ញុំបាទ​អនុសេនីយ៍ឯក​ហេង​ប៊ុនថន​អត្តលេខ​៤៨៣០២ ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពាម​ប្រធ្នោះ​ ​ស្រុក​កោះសូទិន​ខេត្ត​កំពង់ចាម​។​

​ខ្ញុំបាទ​កើត​ទុក​មិន​សុខចិត្ត​នៅ​ភាពអយុត្តិធម៌​មកលើ​រូប​ខ្ញុំបាទ​ដែល​ជា​មន្ត្រី​នគរបាល​ដែល​ខំតស៊ូរ​បំរើ​ជាតិ​និង​ប្រជាជន​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្លេះ​។​ ​ហើយ​ពេលនេះ​ត្រូវ​ឯកឧត្តម​គួច ចំរើន ​អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម​។ បាន​ដក​តួនាទី​ខ្ញុំ​ពី​នាយប៉ុស្តិ៍​នៅពេល​ដែល​ខ្ញុំបាទ​ត្រូវ​លោក​វ​រៈ​សេនីយ៍​ឯក អុឹម ឃឿន​អធិការនគរបាល​ស្រុក​កោះសូទិន​ចេញ​បទបញ្ជា​អោយ​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​និង​ថតរូប​សកម្មភាព​ប្រមូលផ្តុំ​នៅ​ផ្ទះ​លោក​សេក សណ្តាប់​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ នៅ​ភូមិ​ទួល​ធាតុ​ឃុំ​ពាមប្រធ្នោះ​ ស្រុក​កោះ​សូទិន​។​ តាម​បទបញ្ជា​របស់​លោក​អធិការ​ខ្ញុំបាទ​បាន​ចាត់​កម្លាំង​ទៅ​ពិនិត្យមើល​ចំនួន​៣​នាក់​។​ ដោយ​ខ្ញុំបាទ​នៅ​ចូលរួម​ពិធី​សម្ភោធ​​ផ្លូវថ្នល់​នៅ​ភូមិ​វាល​រួមជាមួយ​លោក​អភិបាលស្រុក​។​

​មុន​ពេល​ចុះ​ទៅ​គឺ​ខ្ញុំបាទ​បាន​រាយការណ៍​ជូន​លោក​អធិការ​,​អធិកា​រង​ជា​ច្រើន​ដង​ ហើយ​បាន​រាយការណ៍​ជូន​លោក​អធិការ​ពី​ការជួបជុំ​នៅផ្ទះ​លោក​សេក សណ្តាប់ ​ហើយ​លោក​អធិការ​បាន​បញ្ជា​អោយ​រូបខ្ញុំ​ចុះ​ទៅ​ផ្ទាល់​តែម្តង​។​

​ពេលទៅដល់​ខ្ញុំ​ឃើញ​មនុស្ស​ប្រុស​,​ស្រី​ជា​ច្រើន​នាក់​ខ្លះ​នៅ​អង្គុយ​នៅលើ​ផ្ទះ​និង​នៅ​ក្រោមផ្ទះ​។​ខ្ញុំ​បាន​រាយការណ៍​ជូន​លោក​អធិការ​តែ​គាត់​នៅ​តែ​បញ្ជា​អោយ​ខ្ញុំបាទ​ចូល​ទៅ​ជិត​ហើយ​ថតរូប​ពី​សកម្មភាព​ការប្រមូលម្តុំ​គ្នា​មកជួ​ប​ជុំ​។ ​ខ្ញុំ​បាន​ប្រកែក​មិន​ចូល​តែ​លោក​អធិការ​អុឹម ឃឿន ​នៅតែ​បញ្ជា​អោយ​ខ្ញុំ​ចូល​ទៅ​ហើយ​និយាយថា​ ៖ ​ខ្លាច​អី​យើង​ជា​សមត្ថកិច្ច​មាន​សិទ្ធ​ថត​បាន​ហើយ​សាកសួរ ​តើ​ការជួបជុំ​គ្នា​នេះ​រឿង​អី​ខ្ញុំ​មិន​ហ៊ាន​ចូល​ តែ​លោក​អធិការ​នៅតែ​បញ្ជា​អោយ​ចូល​ខ្ញុំ​ចូល​ទៅ​សាកសួរ ​រួច​ខ្ញុំ​រាយការណ៍​ជូន​លោក​អធិការ​វិញ​ភ្លាម​ពី​សមាសភាព​អ្នក​មក​ចូលរួម​។​ លោក​អធិការ​បាន​បញ្ជា​អោយ​រូប​ខ្ញុំបាទ​បំបែក​ការប្រមូលផ្តុំ​នេះ​ចេញ​ភ្លាម​កុំអោយ​ជួប​គ្នា​ប្រមូលផ្តុំ​។​

​តើ​ការអនុវត្ត​តាម​បទបញ្ជា​របស់​លោក​អធិការ​អុឹម ឃឿន​ ហេតុអ្វី​បាន​ជា​រូប​ខ្ញុំបាទ​ត្រូវ​ទទួល​កំហុស​ដោយ​អ​យុត្តិធ៌ម​ត្រូវ​ឯកឧត្តម​អភិបា​ល​ខេត្តកំពង់ចាម​។​ ដក​តួនាទី​ហើយ​ត្រូវ​ទៅ​ប្រឈមមុខ​នៅ​ការិយាល័យ​បុគ្គលិក​ទៀត​។ ​តើ​ភាព​យុត្តិធ៌ម​នៅ​ឯណា​?

​សូម​សម្តេច​សេនាបតី​តេជោ​ហ៊ុន​សែន​ជួយ​រក​យុត្តិធ៌ម​ដល់​រូប​ខ្ញុំបាទ​ដោយ​ក្តី​អនុគ្រោះ​។​

​សូម​សម្តេច​មេត្តា​ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពី​ខ្ញុំបាទ​”​។​

​នៅ​ថ្ងៃ​យប់​ថ្ងៃ​ទី​៦ ខែមិថុនា នេះ លោក គួច ចំ​រើ​ន ចៅហ្វាយខេត្តកំពង់ចាម និង​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​សម្រេច​ដក​តួនាទី លោកហេង ប៊ុនថន មេ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ពាមប្រធ្នោះ ហើយ​ក្រោយ​ចុះ​ទៅ​រារាំង សិទ្ធិ​សេរីភាព​របស់ប្រជាជនក្នុងការ​ហូប​នំបញ្ចុក​។​

​នេះ​បើ​តាម​លោក​អភិបាលខេត្ត បាន​សរសេរ បញ្ជាក់លើ​ហ្វេស​ប៊ុ​កថា “​ខ្ញុំបាទ គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បន្ទាប់ពី​បាន​ឃើញ​វីដេអូ​ឃ្លិប​នេះ ខ្ញុំ​ពិតជា​មាន​ការសោកស្តាយ​ជាខ្លាំង និង​សូម​អភ័យទោស ចំពោះ​សកម្មភាព​របស់ លោក ហេង ប៊ុនថន មេ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ពាមប្រធ្នោះ ដែល​បាន​ចុះ​ទៅ​រារាំង​សិទ្ធិ​សេរីភាព​របស់​ប្រជាជន ក្នុងការ​ហូប​នុំ​បញ្ចុក ។ គណ​:​បញ្ជាការ​ឯកភាព​ខេត្ត បាន​សម្រេច​ដក​តួនាទី លោក ហេង ប៊ុនថន មកកាន់​ស្នងការ​នគរបាល​ខេត្ត “​។​

​លោក គួច ចំ​រើ​ន អំពាវនាវ ដល់​បងប្អូន​ប្រជាជនអញ្ជើញ​ហូបនំ​បញ្ចុក​សាមគ្គីភាព និង​ឯកភាព​ជាតិ​ខ្មែរ ដោយ​ក្តី​រីករាយ ។​

​សូម​ជម្រាប​ជូន​ថា ការសម្រេច​ដក​តួនាទី លោក​មេ​ប៉ុស្ដិ៍​រដ្ឋបាល ឃុំ​ពាមប្រធ្នោះ​នេះ​ ក្រោយពី​មានការ​បង្ហោះ​វីដេអូ​នៅ​ថ្ងៃ​ទី ៦ ខែ មិថុនា ឆ្នាំ​២០១៩ ដោយ​បាន​រៀបរាប់​ថា ខេត្ត​កំពង់ចាម ស្រុក​កោះសូទិន អាជ្ញាធរ​ស្រុក ហាមឃាត់​អតីត​ថ្នាក់ដឹកនាំ សកម្មជន និង​ម្ចាស់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ក្លាយទៅ​ជា​ប្រជាពលេដ្ឋ​ហើយ​នោះ មិន​ឲ្យ​ហូប​នំ​បញ្ចុក​ជុំគ្នា​ទេ ដោយ​យក​លេស​ថា មិន​បាន​សុំច្បាប់​។​

​ការជួបជុំ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​នៃ​ឃុំ​មួយ ក្នុង​ស្រុក​កោះ​សុទិន ដើម្បីទទួលទាន​នំ​បញ្ចុក​រួមគ្នា ត្រូវបាន​អាជ្ញាធរ​ហាមឃាត់ ជាមួយ​និង​ការ​ខ​ល​ហៅ​កម្លាំង​មក​បន្ថែម​បន្ទាប់​ពី ការហាមឃាត់​ការ​ទទួលទាន​នំ​បញ្ចុក​នោះ ត្រូវ​បរាជ័យ​។​

​តាម​គណនី​យ​ហ្វេ​សប៊ុក​មួយឈ្មោះ ថា​ន សូរិទ្ធ (Than Sorith) បាន​សរសេរ​​ដូច្នេះ​ថា «06-6-19 ខេត្ត​កំពង់ចាម ស្រុក​កោះសូទិន អាជ្ញាធរ​ស្រុក ហាមឃាត់​ប្រជាពលេដ្ឋ មិន​ឲ្យ​ហូប​នំ​បញ្ចុក ដោយសារ​មិន​បាន​សុំច្បាប់​»​។​

​ជាមួយគ្នានេះ គណនី​យ​ហ្វេ​សប៊ុក​ដដែល ក៏​បាន​ផុស​នូវ​ឃ្លិប​វីដេអូ​ដែលមាន រយៈពេល​ប្រមាណ​ជាង​៣​នាទី ដោយ​មាន​សម្លេង​អាជ្ញាធរ ជា​សមត្ថកិច្ច បញ្ជាក់​ឲ្យ​ផ្អាក ឬ​បញ្ឈប់ ការហូប​នាំ​បញ្ជុ​ករួម​គ្នានោះ​។ ឯ​ប្រជាពលរដ្ឋ ពិសេស​អ្នក​ដែល​បាន​ថត​នូវ​វីដេអី​ឃ្លីប​នោះ ហាក់ដូចជា​ចង់បង្ហាញ​ពី​ចម្ងល់​ថា ហេតុ​អ្វី​ហូប​នំ​បញ្ចុក​ជុំ​បងប្អូន មិត្តភក្តិ​នៅក្នុង​ផ្ទះ​សោះ ត្រូវ​សុំ​ច្បាប់​?​។ ជាមួយគ្នានេះ​លោក​ក៏​បាន​បញ្ជាក់ថា សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជាកថា ចង់​ហូប​នំ​បញ្ចុក​ពេលណា​ក៏បាន ដោយ​មិន​ចាំរ​ង់​ដល់​ថ្ងៃ​ទី​៩​មិថុនា​នោះ​ទេ ហើយ​ដល់​ថ្ងៃនោះ អាច​ហូប​ជុំ​គ្នា​ម្តង​ទៀង​។​

​ផ្ទះ​ដែល​ធ្វើ​កម្មវិធី​សម្រាប់​ការ​ហូប​នំ​បញ្ចុក គឺ​ផ្ទះ​ដែល​មាន​ម្ចាស់ ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់ចាម​។​
​អតីតមន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់ចាម អះអាងថា អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ មក​ហាមឃាត់​ពួកគាត់ មិន​ឱ្យ​ជួបជុំគ្នា ដើម្បី​ហូប​នំ​បញ្ចុក​ឡើយ ក្រោម​ហេតុផល​ថា មិន​បាន​សុំច្បាប់ ឬ​ជូនដំណឹង​ទៅ​អាជ្ញាធរ​ជាមុន​។​

​អតីត​មេឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​ហូប​នំ​បញ្ចុក​នោះ លោក សេក សណ្តា​ប់ អះអាងថា ទោះបីជា​នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​ភូមិ​មាន​គ្នា​ប្រមាណ ៦​នាក់ ចុះ​មក​ហាមឃាត់ ការ​ហូប​នំ​បញ្ចុក​របស់​ពួកគាត់​ក៏ដោយ ប៉ុន្តែពួកលោក​នៅ​តែ​បន្ត​ហូប​រហូតដល់​ចប់​។​

​លោក​បន្តថា សកម្មភាព​ហាមឃាត់​របស់​សមត្ថកិច្ចមក​លើ​ពួក​គាត់​ពេលនេះ បង្ហាញ​ពី​ភាពភ័យខ្លាច និង​ការដឹកនាំ​បែប​ផ្តាច់ការ របស់​អាជ្ញាធរ​មូលដ្ឋាន ទៅលើ​ពលរដ្ឋ​។​

​លោក សេក សណ្តា​ប់ មានប្រសាសន៍ថា​៖ «​សុំ​ស្នើ​អាជ្ញា​ធរមាន​សមត្ថកិច្ច មុននឹង​ធ្វើ​អ្វី​ត្រូវ​ចេះ​ពិចារណា​។ យើង​ជា​ជាតិ​ខ្មែរ​ដូច​គ្នា កុំ​មើល​តែ​កំហុស​ខ្មែរ​គ្នា​ឯង ហើយ​កំហុស​បរទេស​មាន​យួន មាន​ចិន ដែល​បាន​ធ្វើ​ខុស មកលើ​ពលរដ្ឋ​ខ្មែរ រំលោភ ដោយ​មាន​ឃើញ មានការ​កាយ​ផ្លូវ​កាយ​អី នៅ​កំពង់សោម អត់​ហ៊ាន​ចុះ​ទៅ​ជួប​គេ​ទេ​។ កុំ​បានតែ​ខ្មែរ​គ្នា​ឯង​ពេក​»​។​

​ពិធី​ហូប​នំ​បញ្ចុក​នេះ លោក សេក សណ្តា​ប់ អះអាងថា មាន​ចំនួន​អ្នកចូលរួម​ប្រមាណ ៤០​នាក់ និង​មាន​នំ​បញ្ចុក​ចំនួន ៣០​គីឡូក្រាម៕​ ដោយ​៖​កូឡាប​

 

spot_img
×