Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ត្រូវ​មន្ត្រី​ថ្នាក់ក្រោម ចោទថា​ប្រព្រឹត្ត​អំពើពុករលួយ និង​ឆ្លាត​ចេះ​យក​សាច់ញាតិ​មក​ធ្វើការ​ពេញ​មន្ទីរ​

spot_img

​ព្រៃវែង ​៖ មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង បាន​អំពាវនាវ​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ និង​គ្រួសារនិយម របស់លោក សេង បញ្ញា​ប្ញ​ទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ។​

​មន្ត្រី​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ក៏បាន​លើកឡើង​ពី​រឿងអាស្រូវ​ពុករលួយ បក្ខពួកនិយម គ្រួសារនិយម របស់លោក សេង បញ្ញា​ប្ញ​ទ្ធិ ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ជ្រួតជ្រាប​ផងដែរ​។ ជាពិសេស​ករណី​លោក សេង បញ្ញា​ប្ញ​ទ្ធិ អាង​អំណាច​ជា​ប្រធាន​មន្ទីរ ហើយ​ប្រើ​ពាក្យសំដី​អសុរោះ​ប្រមាថមើលងាយ​មន្ត្រីក្រោមឱវាទ គឺជា​រឿង​មិនអាច​បិទបាំង​តទៅទៀត​បានទេ បើទោះបី​លោក សេង បញ្ញា​ប្ញ​ទ្ធិ អាង​មាន​ខ្នងបង្អែក​រឹងមាំ​យ៉ាងណាក៏ដោយ​។​

​ប្រភព​ស្និទ្ធ​នឹង​លោក សេង បញ្ញា​ប្ញ​ទ្ធិ បាន​ឲ្យ​ដឹងថា ក្នុង​អំណាច​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង គឺ​លោក សេង បញ្ញា​ប្ញ​ទ្ធិ ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​យកឈ្មោះ​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងសុខាភិបាល ទៅ​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ទន្ទឹមនឹងនេះ​លោក សេង បញ្ញា​ប្ញ​ទ្ធិ ពង្រឹង​អំណាច​បក្ខពួកនិយម គ្រួសារនិយម ក្នុង​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង យ៉ាង​គឃ្លើន​ដូចជា អ្នកស្រី​ទន្ត​ប​ណ្ដិ​ត ហ៊​ន់ សុធា​រី ជា​ភរិយា របស់លោក សេង បញ្ញា​ប្ញ​ទ្ធិ ទ​ទូល​បាន​តួនាទី​ជា​ប្រធានការិយាល័យ​ប្រតិបត្តិ​ស្រុក​ព្រៃវែង ហើយ​លោក ហ៊​ន់ រិ​ទ្ធិ ជា​ប្អូនថ្លៃ​របស់លោក សេង បញ្ញា​ប្ញ​ទ្ធិ ទទួលបាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង​។ លោកស្រី ទន់ មករា ជា​ប្អូនថ្លៃ​ជីដូនមួយ​របស់លោក សេង បញ្ញា​ប្ញ​ទ្ធិ ទទួលបាន​តួនាទី​ជា​ប្រធាន​គណនេយ្យ​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ហើយ​ជា​អ្នក​ក្ដោប​ក្ដាប់​ចំណូល​ចំណាយ​ក្នុង​មន្ទីរ​យ៉ាង​ណែន​ក្នុង​កណ្ដាប់ដៃ​តែម្តង​។ គ្រូពេទ្យ​ឈ្មោះ សេង លី​អាន ដែលជា​បងប្រុស​របស់​លោក សេង បញ្ញា​ប្ញ​ទ្ធិ ទទួលបាន​តួនាទី​ជា​ប្រធានការិយាល័យ​ប្រតិបត្តិ​ស្រុក​ពាម​ជរ និង​មាន​សាច់ញាតិ​បងប្អូន​របស់លោក សេង បញ្ញា​ប្ញ​ទ្ធិ ច្រើន​នាក់​ទៀត​សុទ្ធ​តែមាន​តំណែង​សំខាន់ៗ​នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង​។ នៅពេល​ពង្រឹង​អំណាច​រឹងមាំ​នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង បែបនេះហើយ​ទើប​លោក សេង បញ្ញា​ប្ញ​ទ្ធិ ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​បង្ហាញ​នូវ​ភាព​ក្រអឺតក្រទម​យ៉ាងខ្លាំង​ជាមួយ​មន្ត្រីក្រោមឱវាទ​ដែល​មិនមែនជា​សាច់ញាតិ​របស់ខ្លួន​។

​ជាមួយ​ករណី​ខាងលើនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​កោះហៅ​លោក សេង បញ្ញា​ប្ញ​ទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ឲ្យ​ឡើងមក​កាន់​ទីស្តីការក្រសួង​សុខាភិបាល ដើម្បី​ដុះក្អែល​។​

រឿងអាស្រូវ​របស់លោក សេង បញ្ញា​ប្ញ​ទ្ធិ ត្រូវបាន​លាតត្រដាង​ច្បាស់ៗ​រួចទៅហើយ​។​

​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ករណី ឯកឧត្តម ឧកញ៉ា បណ្ឌិត សេង បញ្ញា​ឬ​ទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ជេរប្រមាថ​កូនចៅ​នៅក្នុង​អង្គប្រជុំ ត្រូវ ឯកឧត្តម រដ្ឋមន្ត្រី បញ្ជា​ឲ្យ មន្ត្រី​ទទួល បន្ទុក​ចុះទៅ​ស្រាវជ្រាវ និង​ដោះស្រាយ ដោយមាន​ការសហការ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ផងដែរ​។​

​សូមបញ្ជាក់ថា កាល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅ លោកគ្រូ​ពេទ្យ ហ៊ូ ដា ប្រធានការិយាល័យ​ប្រតិបត្តិ (OD) ស្រុក​ស្វាយ​អ​ន្ទ​រ បានផ្តល់​បទ​សម្ភាស​ដ​ល់​ក្រុមអ្នកកាសែត ពាក់ព័ន្ធ​នឹង​រឿង​លោក​ឧកញ៉ា បណ្ឌិត សេង បញ្ញា​ឬ​ទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ជេរប្រមាថ​រូបលោក​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​២៨ និង​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​។​

​លោកគ្រូ​ពេទ្យ ហ៊ូ ដា បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា « ឯកឧត្តម ប្រធាន​មន្ទីរ​សុខាភិបាល បាន​ជេរប្រមាថ​ខ្ញុំ ថា អា​ក្រពើ​, អា​រមិលគុណ​, អា​ព្រាត់ប្រាស​គ្រួសារ​, អា​បើកឡាន​ក្រឡាប់ ។ គាត់​ជេរ​ខ្ញុំ ហើយ គាត់​ប្រាប់ ខ្ញុំ​ថា គាត់​ឲ្យ​ឱកាស ៧​ថ្ងៃ​ ដើម្បី​ទៅសុំ​ទោស​គាត់​ទើប​រួចខ្លួន​»​។​

​លោកគ្រូ​ពេទ្យ ហ៊ូ ដា បាន​បន្តថា «​ដោយសារ​គោរព​គាត់​ជា​មេ ខ្ញុំ​បាន​ទៅសុំ​ទោស​គាត់ និង​ធ្វើ​កិច្ចសន្យា​ជូន​គាត់​ទៀត ប៉ុន្តែ​ទីបំផុត​ខ្ញុំ​ត្រូវ​គាត់ដកខ្ញុំ​ចេញពី​គ្រុប​ការងារ​អស់រលីង ដែល​ហាក់​កាត់ដៃជើង​របស់ខ្ញុំ​ពី​ការងារ​អស់ហើយ​»​។​

លោកគ្រូ​ពេទ្យ ហ៊ូ ដា ប្រធានការិយាល័យ​ប្រតិបត្តិ (OD) ស្រុក​ស្វាយ​អ​ន្ទ​រ បាន​រៀបរាប់​អំពី​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​ការងារ​របស់ ឯកឧត្តម ឧកញ៉ា បណ្ឌិត សេង បញ្ញា​ឬ​ទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​របស់​មន្ត្រីក្រោមឱវាទ​។​

​យោងតាម​ប្រភពពីមន្ត្រី​សុខាភិបាល​ខេត្តព្រៃវែង មិនមែន​តែ​លោកគ្រូ​ពេទ្យ ហ៊ូ ដា ម្នាក់​ទេ​ដែល​ឈឺចាប់​ចំពោះ​ទង្វើ​របស់ ឯកឧត្តម​ឧកញ៉ា បណ្ឌិត សេង បញ្ញា​ឬ​ទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ប៉ុន្តែ​ពួកគាត់​មិន​ហ៊ាន​តវ៉ា ឬ​ទម្លាយ​នោះទេ ព្រោះ​ខ្លាច​អំណាច​របស់​មេ​។​

​ទាក់ទិន ការចោទប្រកាន់​នេះ​​លោក សេង បញ្ញាឫទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តព្រៃវែង បានបញ្ជាក់​ប្រាប់​កាសែត​ក្នង​ស្រុក​នៅ ថ្ងៃទី​៧​មិថុនា​នេះថា រឿងនេះ គឺបង្កើតឡើង​ដោយមន្ត្រីមន្ទី​សុខាភិបាល​ខេត្ត ដែល​មិន ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់លោក ។ លោក​អះអាងថា ករណីនេះ បាន​ដោះស្រាយ​ចប់សព្វគ្រប់​ហើយ តែបើ​មន្ត្រីណា នៅតែ​មិន​ពេញចិត្ត​នឹង​លោក គឺជា​រឿង​របស់គេ ព្រោះឥឡូវការងារ​បាន​ដំណើរ​ជាធម្មតាវិញ​ហើយ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×