Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហ​បុរី បញ្ជាក់ថា កម្ពុជា​សិង្ហ​បូរី​នៅ​បន្ត​ជា​អ្នកជិតខាង​ល្អ ហើយ​ខិតខំ​បំភ្លេច​អតីតកាល​ ​

spot_img

លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សឹង្ហ​បុរី​បាន​ថ្លែងថា ប្រទេស​ទាំងពីរ (​កម្ពុជា​សិង្ហ​បុរី​)​នៅ​បន្ត​ជា​អ្នកជិតខាង​ឮល្អ ជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា ហើយ​ខិតខំ​បំភ្លេច​អតីតកាល ដើម្បី​បន្ត​រក្សា​ការសន្ទនា និង​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​តទៅទៀត​ ។

​ភ្នំពេញ​៖ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​លើកឡើងថា នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ បានទទួល​ទូរស័ព្ទ​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហ​បុរី លោក Vivian Balakrishnan ដោយបាន​សុំ​ការយោគយល់​អធ្យាស្រ័យ និង​បញ្ជា​ក់នូវ​ការភ័ន្តច្រឡំ​ទាំងឡាយ និង​អះអាងថា សិង្ហ​បុរី​គ្មាន​ចេតនា​ការពារ​ខ្មែរក្រហម​ឡើយ​។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ​កម្ពុជា នៅ​យប់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា ក្នុង​កិច្ច​សំណេះសំណាល​តាមរយៈ​ទូរស័ព្ទ​នោះ លោក​រដ្ឋមន្ត្រីការបរទេស Vivian បានបញ្ជាក់​អះអាងថា លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី Lee Hsien Loong ពុំមាន​ចេតនា​មិនល្អ​ណាមួយ​ក្នុង​សារ​ខាងលើនេះ​ទេ​។ សារ​នោះ គឺមាន​បំណង​តែ​រំលឹក​ពី​ស្ថានភាព និង​ការ​ប្រឈម​ក្នុងសម័យ​កាលនោះ ហើយក៏​ធ្លាប់បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុងពេល​កន្លងមក​ដែរ​។ ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី បាន​រំលឹក​ពី​សេចក្តីប្រកាស​រួម​របស់​អាស៊ាន​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ក្នុង​ឆ្នាំ​១៩៧៩ ដែល​បាន​អះអាង​ពី​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាជន​កម្ពុជា​ចំពោះ​អនាគត​របស់ខ្លួន​។​

​លោក​រដ្ឋមន្ត្រីការបរទេស Vivian បាន​បញ្ជាក់ថា សឹង្ហ​បុរី​ចង់​បានតែ​សន្តិភាព និង​វិបុលភាព​សម្រាប់​កម្ពុជា​តែប៉ុណ្ណោះ ពុំមាន​បំណង​ណាមួយ​គាំទ្រ​ខ្មែរក្រហម ហើយ​មិន​ចង់ឃើញ​របប​នេះ​វិល​ត្រឡប់មក​កម្ពុជា​វិញ​ទេ​។ សូមកុំ​ឱ្យមាន​ការសង្ស័យ​អ្វី​លើ​ភាពស្មោះត្រង់​នេះ​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បានបញ្ជាក់​បន្ថែមថា ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​នេះ រដ្ឋមន្ត្រី​ទាំង​ការបរទេស​ទាំងពីរ បាន​លើកឡើងថា ទោះបី​ប្រទេស​ទាំងពីរ​មាន​ទស្សនវិស័យ​ខុសគ្នា​ស្តីពី​ប្រវត្តិសាស្ត្រ​យ៉ាងណាក៏ដោយ ក៏​ប្រទេស​ទាំងពីរ​នៅ​បន្ត​ជា​អ្នកជិតខាង​ល្អ ជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា ហើយ​ខិតខំ​បំភ្លេច​អតីតកាល ដើម្បី​បន្ត​រក្សា​ការសន្ទនា និង​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​តទៅទៀត​។​

​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​ជឿជាក់ថា ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ទាំងពីរ​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល ASEAN នាពេល​ដ៏​ខ្លី​ខាងមុខ នឹង​ផ្តល់ឱកាស​ឱ្យ​ភាគី​ទាំងពីរ​យល់​គ្នា​ឱ្យ​កាន់តែច្បាស់​រួមគ្នា​ពង្រឹង​ថែមទៀត​នូវ​ចំណងមិត្តភាព និង​សហប្រតិបត្តិ​ការល្អប្រសើ​រ​រវាង​កម្ពុជា​និង​សឹង្ហ​បុរី ក៏ដូចជា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ដើម្បី​សន្តិភាព ស្ថេរភាព និង​ការរីកចម្រើន​ក្នុង​តំបន់ និង​ពិភពលោក​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បញ្ជាក់ដែរថា កម្ពុជា​ប្រកាន់​ជំហរ​មិន​ឆ្កឹះ​អតីតកាល​ដើម្បី​បង្ក​អន្តរាយ​ដល់​បច្ចុប្បន្នកាល និង​ទៅ​អនាគត​ឡើយ​។ ប្រទេស​ទាំងពីរ​ខិតខំ​រួមគ្នា​ធ្វើការ​ជាមួយ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ផ្សេងទៀត ដើម្បី​កសាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​ឯកភាព និង​រឹងមាំ ដែល​នេះ​គឺជា​បំណងប្រាថ្នា​របស់​មេដឹកនាំ និង​ប្រជាជន​អាស៊ាន​ទាំងមូល​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×