Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ស្តែង​ឱ្យឃើញថា សិង្ហ​បុរី​ពេលនោះ បាន​គាំទ្រ​របប​ប្រល័យពូជសាសន៍​

spot_img

​​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​លើកឡើងថា ការលើកឡើង​របស់ លោក នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ស្តែង​ឱ្យឃើញថា សិង្ហ​បុរី​ពេលនោះ បាន​គាំទ្រ​របប​ប្រល័យពូជសាសន៍ ដែល​បាន​កាប់សម្លាប់​ប្រជាជនកម្ពុជារាប់លាន​នាក់ និង​ចង់​ឲ្យ​របប​ប្រល័យពូជសាសន៍ វិលត្រឡប់​មកវិញ​ ។​

​លោក​ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​៧​មិថុនា​នេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “​ខ្ញុំ​ពិតជា មានការ​សោកស្តាយ​ជាខ្លាំង​ដែល ឯកឧត្តម លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ភាន់ច្រឡំ​ចំពោះ​ប្រវត្តិសាស្ត្រ រហូតដល់​និយាយថា «​វៀតណាម​បាន​ឈ្លានពាន​កម្ពុជា​» គ្រា​ដែល​វៀតណាម បានធ្វើ​ពលិកម្ម រួម​កម្លាំង​ជាមួយ​កងទ័ព​ប្រជាជន​កម្ពុជា រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​ពិភពលោក​ស្អប់ខ្ពើម​”​។​

​លោក​បន្តថា “​ការលើកឡើង​របស់ឯកឧត្តម នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ស្តែង​ឱ្យឃើញថា សិង្ហ​បុរី​ពេលនោះ បាន​គាំទ្រ​របប​ប្រល័យពូជសាសន៍ ដែល​បាន​កាប់សម្លាប់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ និង​ចង់​ឲ្យ​របប​ប្រល័យពូជសាសន៍​វិលត្រឡប់​មកវិញ​ដែរ​។ ការលើកឡើង​នេះ ក៏​ជាការ​ប្រមាថ​ដល់​ពលិកម្ម​សាច់​ស្រស់​ឈាម​ស្រស់​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ជួយ​រំដោះ​កម្ពុជា ឱ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍​នោះ​”​។​

​រាជរដ្ឋាភិបាល​កម្ពុជា យុទ្ធជន​កម្ពុជា និង​ពលរដ្ឋ​កម្ពុជា ចេះ​ទទួលស្គាល់​ការពិត នៃ​ការធ្វើ​ពលិកម្ម​របស់​កង​ទ័ព​​ស្ម័គ្រចិត្ត​វៀតណាម​។ បើ​គ្មាន​ការចូលរួម​ពី​កងទ័ព​វៀតណាម ក្នុងការ​វាយ​ផ្តួលរំលំ​របប​ប៉ុលពត​ទេ ម្ល៉េះ​ពេលនោះ ប្រជាជន​កម្ពុជា​ត្រូវ​ពួក​ប៉ុល ពត សម្លាប់​យ៉ាង​អយុត្តិធម៌ ហើយ​គ្មាន​បរទេស​ណា ជួយ​រក​យុត្តិធម៌​ឱ្យ​ទេ​។​

​លោក​ឈុំ សុជាត បាន​បញ្ជាក់ថា “​ខ្ញុំ​ធ្លាប់​ជាប់​ក្នុង​គុក​របស់ ប៉ុល ពត ដោយ​រង់ចាំតែ​ថ្ងៃ​ស្លាប់​ទេ ពេលនោះ​គឺរ​ស់បាន​មួយថ្ងៃ​សម្រាប់តែ​មួយថ្ងៃ​។ រាល់​ដង្ហើម​ចេញចូល បាន​បន់ស្រន់​អស់ហើយ ឱ្យ​តែមាន​អ្នកណា​មក​សង្គ្រោះ​ជីវិត​។ ប្រជាជន​កម្ពុជា​ក្នុង​របប ប៉ុល ពត មិនអាច​បំភ្លេច​គុណ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កងទ័ពរ​ណ​សិ​រ្យ​សាមគ្គី​ស​ង្រោះ​ជាតិ​បានទេ​។​

​ខ្ញុំ​សូម​គាំទ្រ​ជានិច្ច​ចំពោះ​ជំហរ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រួមទាំង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា ដែល​ប្រតិកម្ម​ចំពោះ​ការភាន់ច្រឡំ​ប្រវត្តិសាស្ត្រ​របស់ ឯកឧត្តម នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​”​។​

​លោកអ្នក​មក​ពាក្យ បាន​បន្ថែមថា ឯកឧត្តម នាយករដ្ឋមន្ត្រី​សិង្ហ​បុរី មិនមែនជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​រស់នៅ​ក្នុងសម័យ​ប៉ុលពត និង​រង​ឥទ្ធិពល​ដោយ​របប​ឃោរឃៅ​នេះ គឺ​ពិតជា​មិនបាន​ដឹង​អំពី​ទុក្ខវេទនា​របស់​ប្រជាជន​កម្ពុជា ដែល​ត្រូវការ​អ្នក​ជួយសង្គ្រោះ​ជីវិត ក្នុងពេលដែល​ខ្លួន​កំពុងតែ​រងគ្រោះ​ដោយ​របប​យង់ឃ្នង ពេលនោះ​ឡើយ​។ រឿងនេះ ឯកឧត្តម នាយករដ្ឋមន្ត្រី​សិង្ហ​បុរី គួរតែ​កែតម្រូវ​ចំពោះ ការលើកឡើង​ដោយ​ភាន់ច្រឡំ​ប្រវត្តិសាស្ត្រ ខ្វះ​សច្ចភាព ដែល​អាច​បង្កឱ្យមាន​កា​រ​យល់ច្រឡំ​ចំពោះ កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ជាមួយ​កងទ័ពរ​ណ​សិ​រ្យ​សាមគ្គី​សង្គ្រោះ​ជាតិ ក្នុងការ​ផ្តួលរំលំ​រប​ប​ប្រល័យពូជសាសន៍ ប៉ុល ពត​”៕​ ដោយ​៖​កូ​ឡាប​

spot_img
×