Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​បារាំង បាន​ឈានដល់ ១,២៦ លាន​ដុល្លារ​អាមេរិក​

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​វេទិកា​ប្រចាំឆ្នាំ របស់​ទីប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅប្រទេស របស់​បារាំង​ថា ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​បារាំង បាន​ឈានទៅដល់​ចំនួន ១,២៦ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨ ស្មើនឹង​កំណើន​ចំនួន ៩,២% ពី​ឆ្នាំ​២០១៧ ដោយ ៩១% នៃ​ទំហំ​ពាណិជ្ជ​កម្មនេះ គឺជា​ការនាំ​ចេញពី​កម្ពុជា ទៅ​ប្រទេស​បារាំង​។​

​នៅក្នុង​សុន្ទរកថា​ស្វាគមន៍ លោក​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការស្វាគមន៍ ជាពិសេស​ចំពោះ ទីប្រឹក្សា​បារាំង​នៅ​អាស៊ាន ធុរជន និង​អ្នកចូលរួម​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​។

​លោក​បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​ដែលមាន​ភាព​បើកទូលាយ និង​គោលនយោបាយ​អនុគ្រោះ​ជាច្រើន សម្រាប់​ការវិនិយោគ ពាណិជ្ជកម្ម និង​ធុរកិច្ច ហើយ​តាមរយៈ គោលនយោបាយ​គាំទ្រ​ធុរកិច្ច និង​ពាណិជ្ជកម្ម​របស់​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​បារាំង បាន​ឈានទៅដល់​ចំនួន ១,២៦ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨ ស្មើនឹង​កំណើន​ចំនួន ៩,២% ពី​ឆ្នាំ​២០១៧ ដោយ ៩១% នៃ​ទំហំ​ពាណិជ្ជ​កម្មនេះ គឺជា​ការនាំ​ចេញពី​កម្ពុជា ទៅ​ប្រទេស​បារាំង​។​

​លោក​រដ្ឋមន្ត្រី បាន​យក​វេទិកា​នេះ ជម្រាបជូន​អំពី​ការដឹកនាំ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​ធានាបាន​សន្តិ​ភាព និង​ស្ថេរភាព​នយោបាយ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍន៍​។ លើសពីនេះ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា កំពុងតែ​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា ដើម្បី​ជួយ​សម្រួល ដល់​បរិយាកាស​ធុរកិច្ច ដើម្បី​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ដោយ​ទាំងអស់នេះ ជា​ចក្ខុវិស័យ​ដែល​បានកំណត់ នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥​។​

​ក្រៅពីនោះ​ផងដែរ លោក​រដ្ឋមន្ត្រី ក៏បាន​រំលឹក​អំពី​ទំនាក់ទំនង ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​បារាំង ក៏ដូចជា​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ត្រ​មួយ​ផ្សេងទៀត គឺ​ការចុះបញ្ជី​ស្រា​សាំ​ប៉ា​ញ ជា​ផលិតផល​កំណត់​ភូមិសាស្ត្រ​នៅ​កម្ពុជា​។​

​នៅ​រាត្រី​ថ្ងៃទី​ព្រហស្បតិ៍ ៤​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ជា​កិត្តិយស ក្នុង​ពិធីជប់លៀង​ស្វាគមន៍ នៃ​វេទិកា​ប្រចាំឆ្នាំ របស់​ទីប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅប្រទេស របស់​បារាំង​នៅតាម ប្រទេស​អាស៊ាន រៀបចំឡើង​ដោយ​លោកជំទាវ អេ​វ៉ា ហ្គ្វៀ​ន​ប៊ី​ញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូត​បារាំ​ង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រារព្ធ​ធ្វើ នៅក្នុង​ស្ថានទូត​បារាំង ប្រចាំ​នៅ​កម្ពុជា​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×