Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ត្បូងឃ្មុំ​នៅតែ​បន្ត​នាំ​ជ្រូក​ពី​វៀតណាម តែ​​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ច្រានចោល​ព័ត៌មាន​នេះ​

spot_img

ភ្នំពេញ ​៖ មាន​សេចក្តីរាយការណ៍​ថា ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្ត​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម ​។ ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​បាន​ផ្សាយ​ថា ទោះបី​ជាមាន​វិធានការ​តឹងរឹង​ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​នាំចូល​ជ្រូក​ពី​វៀតណាម​ក៏ដោយ ប៉ុន្តែ​ខេត្ត​ត្បូងឃ្មុំ​ជ្រូក​នៅតែ​បន្ត​នាំចូល​ដដែល​។​

​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ខាងលើនេះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ទាត់ចោល​ព័ត៌មាន​នោះ ដោយ​អះអាងថា សេចក្តីរាយការណ៍​ខាងលើ​ខុសពី​ការពិត​ទាំងស្រុង​។​

​ប្រតិកម្ម​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បានធ្វើ​ឡើង បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​មួយ កាលពី​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​កន្លងមក ដោយ​ចោទប្រកាន់ថា ទោះបី​ជាមាន​វិធានការ តឹងរឹង​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​ទប់ស្កាត់ ជ្រូក​នាំចូល​ពី​វៀតណាម​ក៏ដោយ ប៉ុន្តែ​ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្ត​នាំចូល​ដដែល​។​

​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​បានបញ្ជាក់​ថា ចំពោះមុខ​នេះ​វិធានការ​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅតែ​ជា​វិធានការ​ក្តៅ​ក្រោម​ការពិនិត្យ​តាមដាន ណែនាំ​តម្រង់ទិស​ជាប្រចាំ​ពី​ថ្នាក់ដឹកនាំ​ខេត្ត ហើយ​មន្ទីរ​កសិកម្ម​ដែលមាន​ការិយាល័យ​ប្រតិកម្ម​និង​បសុព្យាបាល​ជា​សេនាធិការ និង​បន្ទាប់​រង​ប្រែ​អស់ពី​លទ្ធភាព ដោយ​សហការ​ជាមួយ អង្គភាព​ពាក់ព័ន្ធ ក្នុងការ​ទប់ស្កាត់ ការបង្ក្រាប​បទល្មើស​ច​ល​នា​សត្វ ឱ្យ​បានជា​អតិបរមា ជៀសវាង​ការឆ្លង​រាលដាល ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​។ ទោះយ៉ាងណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា សេ​ចក​ក្តី​រាយការណ៍ ដែលថា​មាន​ចលនា​ជ្រូក មកពី​ប្រទេស​វៀតណាម ចូលក្នុង​ប្រទេស​កម្ពុជា តាម​ច្រកព្រំដែន​ខេត្ត​ត្បូងឃ្មុំ​នោះ គឺ​មិនបាន​ឆ្លុះបញ្ចាំង ពី​ការ​ខិត​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​មន្ត្រី​ជំនាញ និង​អង្គភាព​ពាក់ព័ន្ធ ព្រម​ទង បាន​បង្ខូច​កិត្តិយស ថ្នាក់ដឹកនាំ​ខេត្ត​យ៉ាងធ្ងន់ធ្ងរ​៕​ ​ដោយ​៖​កូ​ឡាប​

 

spot_img
×