Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា​ពន្ធដារ​ឆ្នាំ ២០១៩ ​ដើម្បី​បញ្ជ្រាបវប្បធម៌​ការបង់ពន្ធ របស់​អ្នក​ជាប់ពន្ធ​គ្រប់​ប្រភេទ​

spot_img

​ភ្នំពេញ​៖ ​លោក​ប្រតិភូ​រាជរដ្ឋាភិបាល​បាន​លើកឡើង​ថា វេទិកា​ពន្ធដារ​ឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប ក្នុង​គោលដៅ​លើកកម្ពស់​ចំណេះដឹង​ស្ដី​ពី​ពន្ធដារ​ក៏ដូចជា​ការបញ្ជ្រាប​វប្ប​ធម៌​បង់ពន្ធ ពីរ​អ្នក​ជាប់ពន្ធ​ធំ​អ្នក​ជាប់ពន្ធ​តូច​មធ្យម​និង​អ្នក​ជាប់ពន្ធ​តូច​ផង​ដែ​ស្របតាម​យុទ្ធសាស្ត្រ​ដ៏​មុត​ស្រួចរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុង​វេទិកា​ស្ដី​ពី​ពន្ធដារ​ឆ្នាំ 2019 លោក​គង់​វិបុល​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែងថា​អគ្គនាយក​ពន្ធ​ណា​បាន​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​បញ្ចូល​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ ២០១៤-២០១៨ នឹង​ការចាប់ផ្ដើម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​គៀងគរ​ចំណូល ២០១៩-២០២៣ ដែល​ក្នុងនោះ​មាន​គោលបំណង​សំខាន់​ផ្ដោត​លើ​ទី​មួយ​ធានាបាន​នូវ​ចីរភាព​កំណើន​ចំណូល​ទី ២ ជ័យរ​ភាព​កំណើន​សេដ្ឋកិច្ច​ទី​បី​ប្រកួតប្រជែង​ដោយ​ស្មើភាព​និង​ទី ៤ យុត្តិធម៌​សង្គម​។​

​លោក​អគ្គនាយក​ពន្ធដា​រ​បាន​បញ្ជាក់បន្ថែម​ថា​ជាក់ស្ដែង​នៅក្នុង​រយៈពេល ៥ ខែ​ដើមឆ្នាំ ២០១៩ កន្លងមកនេះ ការប្រមូល​ចំណូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​សម្ដេចបាន ៥៨ , ៣៧ ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​។ លទ្ធផល​សម្រេច​បាន​នេះ​គឺ​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រេចបាន​ក្នុង​បរិបទ​មួយ​ដែល​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​នៅ​មាន​ការបង្កើន​អត្រាពន្ធ​ឬ​បង្កើត​ពន្ធ​ថ្មី​ដោយ​ត្រូវ​ពង្រីក​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ស្ដី​ពី​ពន្ធដារ​មាន​ស្រាប់​និង​ពង្រីក​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឲ្យអស់​លទ្ធភាព​សក្តានុពល ។​

​ឈប់​ក្នុងឱកាស​នោះ​លោក​ប្រតិភូ​ដល់​បាល បាន​រំលឹក​នូវ​សាវតារ​នៃ​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ​និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ជាពិសេស​ក្នុង​ការរៀបចំ​វេទិកា​ពន្ធដារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា​កន្លងមក​និង​ការដោះស្រាយ​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​ពន្ធដារ​ជូន​វិស័យ​ឯកជន​ដែល​បាន​លើក​ដៃ​នៅក្នុង​របង​ដូច​អា​មេ​រិច​និង​តាមរយៈ​ការជជែក​ពិភាក្សា​ឈឺចាប់​ភាសា​ចុះ​អញ្ចឹង​ទីផ្សារ​បើកចំហ​ចំពោះ​កិច្ចសហប្រតិបត្តិការ​និង​ស្ថាប័នរដ្ឋ​និង​ផ្នែក​ឯកជន​ដើម្បី​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ​។ ប្រតិភូ​រាជរដ្ឋាភិបាល​ក៏​បាន​គូសបញ្ជាក់​ផងដែរ​នូវ​វិធានការ​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​បាន​លើកឡើង​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​លើ​ក​ទី ១៨ កាលពី​ថ្ងៃ​ទី ២៩ ខែ​មីនា​ឆ្នាំ ២០១៩ ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ដោ​ន​រួមមាន​វិធានការ​ពាក់ព័ន្ធ​នឹង​ពន្ធដារ​និង​វិធានការ​ជារួម​ក្នុង​គោលដៅ​ជួយ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​និង​កែ​លម្អង​ប្រកាស​ធុរកិច្ច​។​

​ក្នុងឱកាស​នោះ​ដែរ​លោក ArnaudDarc ប្រធានសភា​ពាណិជ្ជកម្ម អឺរ៉ុប (EuroCham) បាន​អរគុណ​ចំពោះ​ប្រតិភូ​រាជរដ្ឋាភិបាល​និង​វាយតម្លៃ​ចំពោះ​ការផ្ដល់​នូវ​ការគាំទ្រ​ដល់​វិស័យ​ឯកជន​ក្នុង​ការពង្រីក​នូវ​ការប្រកួតប្រជែង​ដោយ​ស្មើភាព​ប្រកបដោយ​តម្លាភាព​ប្រសិទ្ធភាពស័​ក្កិសិទ្ធិ​ភាព​និង​សមធម៌​ក្នុងចំណោម​សហគ្រាស​ទាំងឡាយ​ទាំង​សហគ្រាស​ជា​អ្នក​ជាប់ពន្ធ​ធំ​អ្នក​ជាប់ពន្ធ​តូច​មធ្យម​និង​អ្នក​ជាប់ពន្ធ​តូច​តាមរយៈ​ការធ្វើ​កំណែទម្រង់​នយោបាយ​និង​រដ្ឋបាល​សារពើពន្ធ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​បាន​និង​កំពុង​អនុវត្ត​ក្នុង​រយៈពេល ៥ឆ្នាំ​ចុងក្រោយ​នេះ​។​

​លោក​គង់​វិបុល​បាន​លើកឡើង​ទៀត​ថា ការដាក់​ឲ្យ​អនុវត្តនិ​ង​បន្ត​កែលម្អ​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​គ្រប់គ្រង​ការ​បង្វិល​សង អាករ​លើ​តម្លៃ​បន្ថែម​និង​ប្រើប្រាស់​ឥណទាន អារ​ក​លើ​តម្លៃ​បន្ថែម ដែល​យន្តការ​នេះ​បាន​ជួយ​សម្រួល​ដល់​អ្នក​ជាប់​ពន្ធ​ទទួលបាន​សេវា​ពន្ធដារ​ដែល​មានគុណ​ភាព​បាន​ទាន់ពេលវេលា​ផង​និង​ជួយ​រដ្ឋបាល​សារពើពន្ធ​ក្នុង​ការគ្រប់គ្រង ការប្រមូល​ចំណូល​ពន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​ផង​។​

​លោក​ប្រតិភូ​រាជរដ្ឋាភិបាល​បាន​បន្ថែមថា​វេទិកា​ពន្ធដារ​ដែល​បាន​រៀបចំឡើង​និង​ជំរុញ​ឲ្យមាន​ការ​រៀប​ចំ​ឲ្យបាន​ច្រើន ក្នុង​គោលដៅ​លើកកម្ពស់​ចំណេះដឹង​ស្ដី​ពី​ពន្ធដារ​ក៏ដូចជា​ការបញ្ជ្រាប​វប្ប​ធម៌​បង់ពន្ធ ម្យ៉ាងវិញទៀត​នៅ​ក្នុង​កម្មវិធី​នេះ​ក៏​អាជ្ញា​តប​ឲ្យមាន​វេទិកា​សំណួរចម្លើយ​ដែល​វា​ជា​កម្មវិធី​សំខាន់​ក្នុង​ការផ្ដល់​ឱកាស​ដល់​សាធារណជន​បាន​សួរ​សំនួរ​ដែល​ពួកគាត់​បាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ចំពោះ​សកម្មភាព​អាជីវកម្ម​របស់​ពួក​គាត់​ហើយ​ជាពិសេស​ទទួលបាន​ចម្លើយ​ផ្ទាល់​ពី​មន្ត្រី​ពន្ធដារ​ក៏ដូចជា​អ្នកជំនាញ​ពន្ធដារ​នៅក្នុង​វិស័យ​ឯកជន​៕​ ​ដោយ​៖​កូឡាប​

spot_img
×