Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ស្នេហ៍​ដូច​ក្នុង​សុបិន្ត​ស្មាន​ពុំ​ដល់​ថា លើ​លោក​នេះ​មាន​ចំណង​ស្នេហ៍​គួរ​ឲ្យ​រំភើបចិត្ត​ដូច្នេះ​សោះ​

spot_img

​ប្រឈមមុខ​នឹង​ការ​ត្រូវ​កាត់​ជើង​ចោល​ក្រោយ​គ្រោះថ្នាក់​មួយ យុវជន​ម្នាក់​បំរុង​សុំ​បញ្ចប់​ចំណង​ស្នេហ៍​ជាមួយ​មិត្តស្រី ប៉ុន្តែ​ផ្ទុយទៅវិញ​គាត់​បែរ​ជា​ទទួលបាន​នូវ​រឿង​នឹក​ស្មាន​ពុំ​ដល់​។​

​ក្រោយពេល​រងគ្រោះថ្នាក់ នឹង​ត្រូវ​ត្រៀម​ស្មារតី​សម្រាប់​ប្រឈម​នឹង​ការ​ត្រូវ​កាត់​ជើង​ចោល បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់​បាន​សំណូមពរ​ជាមួយ​សង្សារ ឲ្យ​បញ្ចប់​ចំណង​ស្នេហ៍​របស់​ពួកគេ​ប៉ុណ្ណេះ​។ ក៏ប៉ុន្តែ​ជំនួស​ឲ្យ​ការធ្វើតាម​សំណូមពរ​នេះ យុវនារី​រូបនោះ​បាន​វិលត្រឡប់​ចូលមក​ក្នុង​មន្ទីរពេទ្យ​ដោយ​នាំមក​នូវ​ជាមួយ​ពាក្យពេចន៍​គួរ​ឲ្យ​រំភើប ៖ សុំ​មិត្ត​ប្រុស​រៀបការ​។​

​ក្នុង​ខ្សែ​វីដេអូ​ដែល​កំពុង​ត្រូវ​បាន​ចែករំលែក​ពាសពេញ​បណ្តាញ​សង្គម នារី​រូបនេះ បាន​ស្លៀកពាក់​រ៉ូប​រៀបការ ដៃ​កាន់​ដៃ​បាច់ផ្កា ហើយ​រួម​ដំណើរ​ជាមួយ​នឹង​ក្រុម​មិត្តភក្តិ​ខ្លួន​ទៅ​កាន់​មន្ទីរពេទ្យ នា​ទីក្រុង តាន់​បក​។ ពេល​ឈរ​តទល់​មុខ​ជាមួយ​បុរស​ជា​សង្សារ នាង​ពោលថា ៖ “​ប្រសិនបើ​បង​យល់ព្រម​យក​ប្អូន​ធ្វើ​ជា​ប្រពន្ធ​របស់​បង នោះ​សូម​បង​ទទួលយក​បាច់ផ្កា​នេះ​ផង​!”​។​

​ក្រោយ​ពី​ភាន់ភាំង​ស្មារតី​មួយ​សន្ទុះ បុរស​នេះ​បាន​ទទួលយក​បាច់ផ្កា ហើយ​ស្រ​វ៉ា​ឱប​សង្សារ​របស់​ខ្លួន ហើយ​ថ្លែង​ទាំង​ក្តុកក្តួល​ថា “​បង​នឹងធ្វើ​នូវ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​រឿងរ៉ាវ​វា​ប្រសើរ​ជាង​នេះ និង​បាន​កាន់​ដៃ​អូន​ពេញ​មួយ​ជីវិត​ដែល​នៅសល់​”​។​

​តាម Shanghaiist, យុវនារី​រូបនេះ​បកស្រាយ​ថា ពួក​គេ​រៀបចំ​ផែនការ​រៀប​អាពាហ៍ពិពាហ៍​នៅ​ចុង​ឆ្នាំ​ក្រោយ ប៉ុន្តែ​សង្សារ​នាង​បែរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ វេជ្ជបណ្ឌិត​ប្រាប់​គាត់​ត្រូវ​កាត់​ជើង​ចោល ហើយ​ដោយ​ពុំ​ចង់​ក្លាយជា​អម្រែក​ធ្ងន់ដ​ល់​សង្សារ​បុរស​រូប​នេះ​បាន​សុំ​បញ្ចប់​ចំណង​ស្នេហ៍​ជាមួយ​សង្សារ​ខ្លួន​។​

​ពិតជា​រឿង​ស្នេហ៍​ដូច​ក្នុង​សុបិន្ត​មែនទេ​ប្រិយមិត្ត​!​

spot_img
×