Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិរុទ្ធជន​ម្នាក់​ជា​ជនជាតិ​ចិន ត្រូវ​បញ្ជូន​ទៅ​តុលាការ ពី​បទ​ឃុំឃាំង​មនុស្សខុសច្បាប់​

spot_img

​សៀមរាប​ ៖ ពិរុទ្ធជន​ម្នាក់​ជា​ជនជាតិ​ចិន ត្រូវបាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន និង​បន្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​៨​មិថុនា​នេះ ពី​បទ​ចាប់​ឃុំឃាំង ឬ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ថ្ងៃទី ៨ ខែ​មិនា​នេះ បានឲ្យដឹងថា កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នា​វេលា​ម៉ោង ២០​និង​១០​នាទី ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ បាន​ទទួល​ពិរុទ្ធជន​ម្នាក់ ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​សៀមរាប ពី​បទ​ចាប់​ឃុំឃាំង ឬ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ពិរុទ្ធជន​រូបនេះ មានឈ្មោះ LYU FEIFEI ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ ចិន ហើយ​ការឃាត់ខ្លួន​ពិរុទ្ធជន​រូបនេះ គឺ​អនុវត្តន៍​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្តសៀមរាប លេខ ៧២ ដ​ច​ជ​”​ក​”/១៩ ចុះ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ ពី​បទ​ចាប់​ឃុំឃាំង ឬ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ក្នុង​គោលដៅ​ជំរិត​យក​ទ្រព្យសម្បត្តិ ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ទី ១២-១៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត បន្ទាយមានជ័យ និង​នៅ​ភូមិ​ជ្រៃ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ ។​

​បច្ចុប្បន្ន​ពិរុទ្ធជន​រូបនេះ ត្រូវបាន​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នឹង​បន្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​៨​មិថុនា​នេះ​៕​ ដោយ​ ៖​ កូឡាប

spot_img
×