Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច និង​រុស្សី​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក ក្រោយ​នាវា​ចម្បាំង​ប៊ិះបុក​គ្នា​នៅ​សមុទ្រ​ភី​លី​ពី​ន​ (វីដេអូ)

spot_img

នាវាចម្បាំង​អា​មេ​រិច និង​រុស្សី​បាន​ធ្វើដំណើរ​មក​គៀក​គ្នា​ខ្លាំងប៊ិះនឹង​បុក​គ្នា នៅក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ភិចភាគ​ខាងលិ​ច ហើយ​ភាគី​ទាំង​ពីរ​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក លើ​ហេតុការណ៍​នោះ​។​

​កង​នាវា​ជើង​ទឹក​រុស្សី បាន​និយាយថា​នាវាចំបាំង​អា​មេ​រិច USS Chancellorsville បាន​ធ្វើដំណើរ​មក​កាត់​មុខ​នាវា​ពិឃាត​រុស្ស៊ី Admiral Vinogradov ចំងាយ​ត្រឹមតែ ៥០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​នាវា​រុស្សី​បាន​ធ្វើ​ការបើក​គេច ដើម្បី​កុំអោយ​បុក​នាវា​អា​មេ​រិច​។​

​ទោះយ៉ាងណា កងកម្លាំង​របស់​អា​មេ​រិច​បាន​ស្តីបន្ទោស​ភាគី​រុស្សី​ថា​ ជា​អ្នក​ធ្វើឲ្យ​មាន​ហេតុការណ៍​នោះ​កើតឡើង​។​

​មេបញ្ជាការ​កង​នាវា​អា​មេ​រិច លោក Clayton Doss បាន​ហៅ​កង​នាវា​រុស្សី​ថា មិន​មាន​ជំនាញ និង​ប្រតិបត្តិការ​គ្មាន​សុវត្ថិភាព ដោយ​អះអាង​ថា នាវា​ពិឃាត​របស់​ពួកគេ​ធ្វើការ​បើក​ដោយ​មិនមាន​​សុវត្ថិភាព​ដាក់​នាវា​អា​មេ​រិច​។ គាត់​ក៏​បាន​ច្រាន​ចោល​ការចោទប្រកាន់​រុស្សី​ផងដែរ​។​

​អា​មេ​រិច​បញ្ជាក់ថា នាវា​ពិឃាត​រុស្សី​បើក​មក​ជិត​នាវា​អា​មេ​រិច ចំងាយ​ចន្លោះ​ពី ១៥ ទៅ ៣០​ម៉ែត្រ​ប៉ុណ្ណោះ​នៅ​សមុទ្រ​ភី​លី​ពី​ន​។​

​ជាមួយគ្នានេះដែរ កងកម្លាំង​ប្រចាំ​តំបន់​ប៉ា​ស៊ីភិ​ច​រុស្សី បាន​និយាយថា ហេតុការណ៍​ប៊ិះបុក​គ្នា​នោះ កើតឡើង​នៅ​ភាគ​អាគ្នេយ៍​នៃ​សមុទ្រ​ចិន​ខាងកើត​។ ពួកគេ​បាន​បញ្ជាក់ថា ពួកគេ​បាន​បញ្ជូន​សារ​តវ៉ា ទៅកាន់​មេបញ្ជាការ​នៃ​នាវា​អា​មេ​រិច​ហើយ​។​

​នៅក្នុង​សារ រុស្សី​បាន​ថ្លែងថា នាវាចំបាំង​អា​មេ​រិច​បាន​ផ្លាស់​ប្តូរ​ទិស​ដៅ​ភ្លាមៗ និង​បើក​កាត់​មុខ​នាវាចំបាំង​រុស្សី​ត្រឹម​ចម្ងាយ ៥០​ម៉ែត្រ​ប៉ុណ្ណោះ ដែល​ការបើក​នោះ​បាន​បង្ខំ​អោយ​កងកម្លាំង​រុស្សី​ត្រូវ​ធ្វើ​ប្រតិបត្តិការ​បញ្ជៀ​ស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×