Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ​គណបក្ស​ប្រជាជន ៣៤៨៤​អាសនៈ​

spot_img

ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចេញ​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​នេះ ដោយ​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​នាំមុខគេ ដោយ​ទទួលបាន​អាសនៈ​សរុប ៣៤៨៤​អាសនៈ ចំណែក​ឯ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន ៣៣​អាសនៈ និង ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​៣៨​អាសនៈ ក្នុងចំណោម​អាសនៈ​ក្រុមប្រឹក្សា​ក្រុង​/​ស្រុក​/​ខណ្ឌ មាន​ចំនួន ៣៥៥៥​អាសនៈ​។​

នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​នេះ មាន​គណបក្ស​តែ​៣​ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់ សម្តេច​តេជោ ហ៊ុន សែន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក ញឹក ប៊ុនឆៃ​៕​ ដោយ​៖​កូឡាប​

spot_img
×