Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

LD Picture បញ្ចេញ​ស្នាដៃ​ចុងឆ្នាំ​តែ​មិន​សង្ឃឹម​ប្រាក់ចំណេញ​

spot_img

​ភ្នំពេញ​-​រឿង “​មនុស្ស​ឆ្កួត​” របស់​ផលិតកម្ម LD បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ ហើយ​កាលពី​ថ្ងៃ​ពុធ ទី​២៧ ធ្នូ ២០១៧ ​នា​រោងភាពយន្ត​លេ​ជេ​ន TK សាខា​ទួលគោក រាជធានី​ភ្នំពេញ ចំណែក​ផលិតក បាន​អះអាង​ថា មិន​រំពឹង​ថា​នឹង​ទទួលបាន​ផល​ចំណេញ​ឡើយ គ្រា​ដែល​រឿង​មួយ​នេះ​ត្រូវបាន​ចាក់​បញ្ចាំង​តាម​រោងកុន​។

​ចាងហ្វាង​ផលិតកម្ម​អិល​ឌី លោក លៀក លីដា បាន​ថ្លែងថា​រឿង “​មនុស្ស​ឆ្កួត​” ជា​កាដូ​ចុងឆ្នាំ និង​ដើមឆ្នាំ​ថ្មី បូក​ទាំង​បច្ចេកទេស​ទំនើប​សហកា​រ​គ្នា ធ្វើ​ពី​ក្រុម​ការងារ​ទាំង​លើសពី​រឿង​កន្លងមក​។ លោក​ថា មិនដឹង​អ្នកទស្សនា ទទួលយក​បាន​ឬ​អត់​ទេ តែ​ក្នុង​ចិត្ត​រឿងនេះ អាច​នឹង​ខាត​ច្រើន ដោយសារតែ​លោក​បាន​ពង្រឹង​លើ​គុណភាព​ជា​គោល ហើយ​ចាយប្រាក់​វិញ ក៏​អស់​ច្រើន​។ ប៉ុន្តែ​លោក​ថា បើសិន​ទីផ្សារ​មាន លោក​អត់​ខ្លាច​ផលិត​រឿង​ឲ្យមាន​គុណភាព​ដូច​បរទេស ឬ​ប្រទេស​ជិតខាង​ទេ​។​

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ដូច​ករណី​រឿង “​មនុស្ស​ឆ្កួត​” គឺ​ចាយ​ធនធាន​ណាស់ យើង​ប្រឹង​តាំង​ពី​កាត់ត​ប្លង់​បច្ចេកទេស ពន្លឺ សំឡេង​ផងដែរ​។ បើ​ចង់​ដឹង​ថា មាន​កម្រិត​បែប​ណា មានតែ​អញ្ជើញ​បងប្អូន​មក​ចូលរួម​ទស្សនា​ថា ម្តងនេះ អិល​ឌី ប្លែក​យ៉ាងណា​”​។​

​លោក លៀក លីដា មានជំនឿថា បន្ទាប់​ពី​ស្នាដៃ​នេះ​ទៅ ផលិតកម្ម​របស់ខ្លួន អាច​នឹង​ក្លាយជា ផលិតកម្ម ដ៏​គួរឱ្យ​ទុកចិត្ត ពី​សំណាក់​ទស្សនិកជន ក្នុង​ការផលិត ភាពយន្ត ដែល​ប្រកបដោយ គុណភាព​ខ្ពស់ អាច​នឹង​ធ្វើឱ្យ​វិស័យ​ភាពយន្ត​ខ្មែរ កាន់តែ​បន្ត​បោះ ជំហាន​ទៅ​មុខ​។​

​ភាពយន្ត​រឿង ”​មនុស្ស​ឆ្កួត​” ចូលរួម​សម្ដែង ដោយ​តារា​ល្បីៗ មានដូចជា លោក ទេព រិនដា​រ៉ូ កញ្ញា ទឹម រដ្ឋា នាយ​គ្រឿន លោក អែ​ត វីន នាយ ក្រូច រួម​នឹង​តារា​ល្បីៗ ជាច្រើន​ទៀត​។ ភាពយន្ត​នេះ ផ្ដើម​ចាក់​បញ្ចាំង នៅ​គ្រប់​រោងភាពយន្ត ចាប់ពី​ថ្ងៃនេះ​តទៅ​៕ ដោយ​-​គីម​ស្រីរ័ត្ន​

  

spot_img
×