Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ត្រូវ​អភិវឌ្ឍ​ខ្លួន ឱ្យបាន​ល្អ​ប្រសើរ​បំផុត​

spot_img

​ក្រចេះ​ ៖ ខេត្ត​ក្រចេះ​ដែល​នៅ​ភូមិភាគ​ឦសាន ដែល​សិស្ស​និស្សិត​ភាគច្រើន ជា​ជនជាតិ​ភាគតិច​នោះ បានបើក​សិក្ខាសាលា ស្ដី​ពី​មេរៀន​ជីវិត សម្រាប់​យុវជន​លេីក​ទី​១២ “​យុវជន និង​ការវិនិយោគ ដេី​ម្បី​អនាគត​” ក្នុង​គោលបំណង បង្កេី​តឱកាស​ឱ្យ ក្មួយ​សិស្ស និស្សិត និង​យុវជន​ខេត្ត​ក្រចេះ យេី​ង​ទទួល​នូវ​ចំណេះដឹង និង​ដំបូន្មាន​ល្អៗ​ពី​សំណាក់​ឥស្សរជន និង​រៀមច្បង ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការសិក្សា និង​អាជីវកម្ម​ការងារ ដេ​ី​ម្បី​ចែករំលែក​មេរៀន​ជីវិត បទពិសោធន៍​ការសិក្សា អាជីព​ការងារ និង​ជីវិត​ជូន​ដល់​និស្សិត និង​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ទាំង​១១ ក្នុង​ខេត្ត​ក្រចេះ ក្រ​ក្រោម​អធិបតីភាព​លោក ងី តា​យី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធានកិត្តិយស​សមាគម​និស្សិត​សិស្ស​ខេត្ត​ក្រចេះ និង​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ នា​ខេត្តក្រចេះ​។​

​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ស្ទេី​រតែ​មិន​អាច​ជឿ​បាន​ថា​ខេត្ត​ដ៏​ឆ្ងាយ ដាច់ស្រយាល​នៅ​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា​យើង អាច​បង្កើតបាន​នូវ​សមាគម​ដ៏​មានតម្លៃ និង​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ខេត្ត និង​សង្គមជាតិ​យើង​ទាំងមូល ដែល​កាលពីមុន​អ្នកទីក្រុង​យល់ថា អ្នក​ខេត្តក្រចេះ​ជា​ជនជាតិ​ព្នង ឬ​ជនជាតិ​គួ​យ​ជា​ដេី​ម​។ លោក បាន​បន្តទៀតថា ក្មួយៗ​ពិតជា​មាន​សំណាង​ណាស់ ដែល​មាន​ថ្នាក់ដឹកនាំ ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ធ្វើឱ្យ​តំបន់​ទី​ស្ងាត់ជ្រងំ ក្លាយជា​ទី​ជួបជុំ​បណ្ដុំ​ទៅដោយ​ទីផ្សារ ទី​ឆ្ងាយ​ដាច់ស្រយាល​ក្នុង​ពី​រាជធានី​ភ្នំពេញ ក៏​បង្រួញ​ទី​មក​ជិត​បង្កេី​យ​ជា​ដេ​ី​ម​។ តួ​យ៉ាង​ខេត្តក្រចេះ​សព្វថ្ងៃ បាន​ក្លាយ​ជា​ខេត្ត​ដ៏​ស្រស់ត្រកាល ជាទី​ទេសចរណ៍ សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​មាន​ផ្លូវ​ធ្វើ​ដំណើរ ចំណាយ​ពេល​ត្រឹមតែ​៤ ទៅ​៥​ម៉ោង ប៉ុណ្ណោះ​ពី​ទីក្រុង​ភ្នំពេញ​ខុស ពី​សម័យ​មុន​ដែល​ចំណាយពេល​២​ថ្ងៃនោះ ដោយសារ​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់​ត្រូវបាន​សាងសង់ឡេីង ស្ទេីរ​គ្រប់ទិសទី​។ ជាក់ស្តែង​ខេត្ត​ក្រចេះ​យើង មាន​សកល​វិទ្យាល័យរ​ដ្ឋ​មួយ​កន្លែ​ង ដែល​បង្កើតឡើង​ដោយ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល រួម​ថ្នាក់​ដឹកនាំ​គ្រប់លំដាប់ ស្របតាម​អនុសាសន៍ ខេត្ត​១ មាន​សកល​វិទ្យាល័យរ​ដ្ឋ​មួយ ក្នុង​គោលបំណង កាត់បន្ថយ​គម្លាត​នៃ​ការ​បន្ត​ការសិក្សា និង​បំពេញ​នូវ​តម្រូវការ​សិក្សា​នៅ​ប៉ែក​ឦសាន្ត។

​លោក ងី តា​យី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធានកិត្តិយស​សមាគម​និស្សិត​សិស្ស​ខេត្ត​ក្រចេះ មានប្រសាសន៍ថា សិក្ខាសាលា​ដែល​បានរៀបចំ នាពេលនេះ គឺជា​វេទិកា​ដ៏​មាន​សារសំខាន់​ណាស់ សម្រាប់​និស្សិត និង​សិស្សានុសិស្ស ក្នុង​ការទទួលបាន​ព័ត៌មាន មេរៀន​ជីវិត និង​បទពិសោធន៍​ថ្មី​បន្ថែម​ទៀត តាមរយៈ​ការចែករំលែក របស់​វាគ្មិន​ដែល​មាន​វត្តមាន​នៅ​ទីនេះ ចំពោះ​បេសកកម្ម​របស់​សមាគម​គឺ ជួយ​ដោះស្រាយ និង​សម្រាល​ដល់​ការលំបាក និង​កង្វះ​នៃ​ព័ត៌មាន​សិក្សា សម្ភារ​សិក្សា និង​ការផ្ដល់​ប្រឹក្សា​នានា​ពាក់ព័ន្ធ​នឹង ការសម្រេចចិត្ត​ជ្រើសរើស​ជំនាញ​សិក្សា ដេី​ម្បី​ឈោង​ចាប់​យក​មុខរបរ​ឬ ការងារ​មួយ​យ៉ាង​សមរម្យ សម្រាប់​ខ្លួនឯង ក៏ដូចជា​សម្រាប់​ជួយ​ដល់​គ្រួសារ និង​ប្រទេសជាតិ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ងី តា​យី បាន​ផ្ដាំផ្ញើ​ដល់ សិស្សានុសិស្ស និស្សិត និង​យុវជន​ទាំងអស់ ដើម្បី​អភិវឌ្ឍ​ខ្លួន ឱ្យបាន​ល្អ​ប្រសើរ​បំផុត និង​ក្លាយខ្លួនជា​ទំពាំង​ដ៏​ល្អ សម្រាប់​ស្នង​នូវ​ឬ​ស្សី ពោល​គឺជា​សសរ​ទ្រ​ដ៏​រឹងមាំ​ជួយ​ទ្រទ្រង់ និង​កសាង​ជាតិ​យើង ទៅ​អនាគត​ជា​បន្ត​ទៀត​។ លោក បាន​អំពាវនាវ​ដល់ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា មិន​ថា​តែ​អ្នក​ក្រចេះ​នោះទេ គឺ​ពី​គ្រប់​សំណាក់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ មេត្តា​បន្ត​ការចូលរួមចំណែក ជាមួយ​សមាគម ដេ​ី​ម្បី​ឲ្យ​សមាគមនេះ ក្លាយទៅជា​ទ្រនំ ដ៏​សុខសាន្ត ជា​អ្នក​ប្រឹក្សា និង​អាណាព្យាបាល​ដ៏​កក់ក្តៅ ឬ​ជា​ម្ដាយ​តែ​មួយ​របស់​សិស្ស និស្សិត ពី​ទីជនបទ មក​សិក្សា​នៅ​រាជធានី​ភ្នំពេញ​៕​ ​ដោយ​៖​កូឡាប​

spot_img
×