Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកភ្លៀង​ជា​ដំណោះស្រាយ​សម្រាប់​ការផ្គត់ផ្គង់​ទឹក​នៅ​តំបន់​ជនបទ​

spot_img

​ភ្នំពេញ ​៖ ​ដោយមាន​កិច្ចសហការ​ល្អ​រវាង​រាជបណ្ឌិត្យសភា​កម្ពុជា និង​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល​នៃ​សាធារណរដ្ឋ​កូរ៉េ នា​ព្រឹក​ថ្ងៃ​សុក្រ ៥​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ រាជបណ្ឌិត្យសភា​កម្ពុជា​ក៏​បាន​រៀបចំ​បើក​សិក្ខាសាលា​ស្តីពី «​ការប្រមូល​ទឹកភ្លៀង​ជា​ដំណោះស្រាយ សម្រាប់​ការផ្គត់ផ្គង់​ទឹក​នៅ​តំបន់​ជនបទ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ករណី​សិក្សា​» ដែល​មាន​លោក​សាស្ត្រាចារ្យ មូ​យុង ហាន ជា​វាគ្មិន​ឯកទេស​។​

​ថ្លែង​នៅក្នុង​អង្គសិក្ខាសាលា​នោះ លោក​សាស្ត្រាចារ្យ បាន​លើក​នៅ ចំនួន​០៤​ចំណុច​សំខាន់់ៗ​នៅក្នុង​បទ​បង្ហាញ​រួមមាន (១) សក្កា​នុព​ល​នៃ​ទឹកភ្លៀង​ដែល អាច​ប្រើប្រាស់​ឬ​បម្រើ​តម្រូវការ​បាន (២) ទឹកភ្លៀង​សម្រាប់​ផឹក (៣) របៀប​នៃ​ការគ្រប់គ្រង​ទឹកភ្លៀង​ដើម្បី​បន្សល់​ការប្រើប្រាស់ និង​(៤) ករណី​ភ្លៀង​នៅ​ប្រទេស​កូរ៉េ​។ ក្នុងន័យនេះ លោក​សាស្ត្រា ចារ្យ មូ​យុង ហាន​ក៏បាន​លើក​យក​ចំណុច​ផ្សេងៗ​ជាច្រើន​ដោយ​បង្ហាញ​ជា​ខ្លឹមសារ​រួម​ពី​របៀប​នៃ​ការគ្រប់គ្រង​ទឹក​នៅ​ប្រទេស​កូរ៉េខាងត្បូង​ជូន​ដល់​សិក្ខាកាម ដើម្បី​ចែករំលែក​បទពិសោធន៍​មក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កម្ពុជា ក៏​កំពុងតែ​ជួបប្រទះ​នូវ​កង្វះខាត​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង​បាន លើស​ពី​នោះ​ទៀត លោក​បាន​បន្តថា​«​ប្រសិន​មាន​ការ​រក្សាទុក​ទឹក​បាន​ល្អ​ដើម្បី​ប្រើប្រាស់​នោះ វា​នឹង​ជួយ​កាត់បន្ថយ​ចំពោះ​ការលំបាក និង​អាច​កាត់បន្ថយ​ភាព​ជន​លិច​ម្តងៗ​បាន​ផង​ដែរ​»៕​ ​ដោយ​ ៖ ​កូឡាប​

spot_img
×